0

សិប្បកម្ម​ស្ល​អាគុយ​ចាស់ៗ​មួយ​កន្លែង​កំពុង​បំផ្លាញ​បរិស្ថាន​និង​ពង្រាយ​ជាតិ​វិទ្យុសកម្ម​ធ្វើឱ្យ​ប៉ះពាល់​ សុខភាព​ប្រជាពល​រដ្ឋ

ប៉ោយ​ប៉ែត៖ សិប្បកម្ម​ស្លយក​សំណរ​អាគុយ​ចាស់ៗ​មួយ​កន្លែង​ដែល​គេ​ប្រមូល​ទិញ​ពី​ប្រទេស​ថៃ​យក​មក​ពុះ​ហើយ​បង្ហូរ​ទឹក​អាស៊ីត​​​យក​សំណរ​​មកស្ល​ប្រមូល​ផ្តុំដើម្បី​នាំចេញ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភុមិ​សាស្ត្រ​ភូមិ​ទួល​ប្រាសាទ​សង្កាត់​ ក្រុង​ប៉ោយប៉ែត​ ខេត្ត ​បន្ទាយ​មានជ័យ ​មាន​ចម្ងាយ​ប្រហែល​ជា​១០០​ម៉ែត្រ​ពីទំនប់​ក៥ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែបង្កើត​ខ្លិន​អាស៊ីត​និង​សំណរ​បំពុល​បរិស្ថាន​និង​សាយ​ភាយ​សារ​ជាតិ​វិទ្យុ​សកម្ម​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ប្រមាណ​ជា៥០០​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរៗ​នោះ​ ដោយ​ពុំដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន​ណា​ម្នាក់​ចុះមក​ធ្វើការ​ត្រួត​ពិនិត្យ​ឬធ្វើ​ការហាម​ឃាត់​ឱ្យ​បញ្ឈប់​នោះ​ទេ ​បើតាម​ច្បាប់​កាក​សំណល់​ដូចជា​ថ្មពិល​ចាស់ ​ អាគុយ​ចាស់ ​គឺសុទ្ធ​តែហាម​ឃាត់​មិន​ឱ្យនាំ​ចូល​ពីបរទេស​និងហាម​ការយក​មកដាក់​នៅ​លើដី​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា​នៅ​ឆ្នាំ​ណា​នោះ​មាន​បញ្ហារ​នៅ​ក្រុង​កំពង់សោម ​ដែល​មន្ត្រី​ជាអ្នក​អនុញ្ញាតិ​ឱ្យនាំ​ចូល​ពេល​នោះទទួល​រង​ការ​ផ្តន្ទា​ទោស​និងអ្នក​ខ្លះ​ត្រូវ​បាន​ដក​ហូត​មុខ​តំណែង​។

តាម​ប្រភព​ពីប្រជាពល​រដ្ឋរស់​នៅតំបន់​នោះ​បាន​លើក​ឡើង​ថាសិប្បកម្ម​នេះ​គឺជាកម្ម​សិទ្ធ​របស់​ឯក ឧត្តម ​សាន ​តេង ​ទីប្រឹក្សា​សម្តេច​ពញាចក្រី ​ហេង សំរិន​ ប្រធាន​រដ្ឋស​ភាជាតិ​ និង​ជាប្អូន​បង្កើត​លោក​ឧក​ញ៉ា ​សាន ​ស៊ាងហូ​ ដែលអតីត​ជាមេឃុំ​ប៉ោយប៉ែត ​ពលរដ្ឋ​បាន​បន្តរថា ​ជារៀង​រាល់​ថ្ងៃ​ក្លិន​អាស៊ីត​ និង​សំណរ​បានជះ​ចូលពេញ​ភូមិ​ អ្នកណា​ម្នាក់ក៍បាន​ស្រូបយក​ក្លិននោះដែរ​ តែ​មិនដឹង​ធ្វើម៉េច​បើផ្ទះ​នៅ​ទីនោះ​គ្មាន​លុយដើម្បី​រើចេញ​ គាត់បន្តរ​ថាតាំង​ពីហឹត​ក្លិន​នឹងមក ​សុខភាព​ដូចជា​ចុះខ្សោយ​ ហើយ​មាន​ស្នាម​កន្ទួល​ៗនៅ​លើស្បែក ​ហើយ​រមាស់​ និង​ខ្សោយ​កម្លាំង។

​បញ្ហារ​នេះប្រជា​ពលរដ្ឋបាន​ស្នើដល់​ក្រសួង​បរិស្ថាន​គួរតែ​ទៅ​ពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​ដើម្បី​ការពារ​ដល់​សុខភាព​ប្រជាពល​រដ្ឋនៅ​ទីនោះ ព្រោះ​បើ​បណ្តោយ​ឱ្យបន្តរ​ទៅ​ទៀត​វាគឺជា​ការនាំ​ជម្ងឺ​មក​ឱ្យ​ប្រជាពល​រដ្ឋនិងប៉ះ​ពាល់​ដល់​ច្បាប់​ដែល​ហាម​ឃាត់។ ករណី​ខាង​លើ​នេះ​យើង​មិនអាច​ទាក់ទង​សុំការ​បំភ្លឺពីម្ចាស់​សិប្បកម្ម​បានទេ​ព្រោះ​គ្មាន​លេខ​ទូរសព្ទ័​ ចំណែក​លោក​ប្រធាន​មន្ទីរបរិស្ថាន​ក៍ពុំអាច​ទាក់​ទង​បាន​ដែរ​៕

93c8f36c75f72c5fa643ab4593294045

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com