0

ល្បីហៀ កុង​ ហួត​ កិបកេង​គម្រោង​ថវិកា​ក្នុង​ក្រសួងសុខាភិបាល​៣​អាណត្តិ

 លោករដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​មួយ​រូបដែលមានរហស្សនាមថា កុង​ ហួត ហើយ​ដែល​មន្ត្រីរាជការ​និយម​ហៅ​ទូទៅថា​ “​កុង​ហួត​”​ បាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កិបកេង​គម្រោង​ថវិកា​របស់​រដ្ឋ​និង​ថវិកា​ជំនួយ​ ព្រមទាំង​បង្កើត​បញ្ហា​បក្ខពួក​និយម​ មក​ទល់​នឹង​ពេល​នេះ​៣​អាណត្តិ​ហើយ​ដែល​ “​កុង​ហួត​”​នៅ​តែ​មានឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ ។​
​មន្ត្រី​ បាន​ខ្សឹបខ្សៀវ​គ្នា​ថា​ ការ​កិបកេង​ប្រាក់​គម្រោង​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​លោក​រដ្ឋ​លេខា​រូប​នេះ​ ថែម​ទាំង​ក្តោប​ត្រា​អគ្គនាយក​ ចៀសវាង​បែក​ទឹកប្រាក់​ មាន​ន័យ​ថា​ ទាំង​គម្រោង​ថវិកា​ធំៗ​គាត់​បាន​បំបែក​ឲ្យ​ទៅ​ជា​គម្រោង​តូចៗ​ ដើម្បី​ឲ្យ​ប្រធាន​នាយកដ្ឋាន​ដែល​ជា​មនុស្ស​របស់​គាត់​កាន់កាប់​ សុទ្ធតែ​ជា​ការ​កិបកេង​មាន​លក្ខណៈ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ។​

​មន្ត្រី​បាន​បន្ត​ថា​ សូ​ម្បី​ជំទាវ​រង​(​ភរិយា​បន្ទាប់​)​របស់​គាត់​ដែល​ត្រូវ​ចូល​និវត្តន៍​ក៏​ យក​មក​ឲ្យ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​ដើម្បី​ទាញ​ប្រយោជន៍​ ពី​បុគ្គលិក​ពេទ្យ​ ដែល​ត្រូវធ្វើ​លិខិត​បេសកកម្ម​នានា​ត្រូវ​បាន​ជំទាវ​រង​របស់​គាត់​ជា​អ្នក​ ចាត់ចែង​ទៀត​ផង​ ។​ មិនតែប៉ុណ្ណោះ​លើក​បន្តុប​កូនប្រុស​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​អនុប្រធាន​ មជ្ឈមណ្ឌល​ជំងឺគ្រុនចាញ់​ និង​កូនស្រី​ឲ្យ​ធ្វើ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ ។​

​មន្ត្រី​បាន​ចំអក​ថា​ កន្លង​ទៅការ​កិបកេង​គម្រោង​ដោយ​រដ្ឋ​លេខារូប​នេះត្រូវ​បាន​ថ្នាក់ដឹកនាំ​ ក្នុង​ក្រសួង​ សុខាភិបាល​មិនសូវ​ប្រតិកម្ម​ដោយសារ​គាត់​ជា​មិត្តភក្តិ​របស់​លោក​ រដ្ឋមន្ត្រី​ ប៉ុន្តែ​អំពើ​ពុក​រលួយ​កំពុង​ក្លាយទៅជា​ផ្ទាំង​ស៊ី​ប​មួយ​ដែល​មន្ត្រី​ ពាក់ព័ន្ធ​នឹង​ទម្លាយ​រាល់​គម្រោង​ទាំង​តូច​ទាំង​ធំ​ប្រាក់​ជំនួយ​របស់​ បរទេស​ និង​គម្រោង​ថវិការបស់​រដ្ឋ​ចៀស​មិន​ផុត​ពី​ការ​កិបកេង​ពី​លោក​ រដ្ឋលេខាធិការ​រូប​នេះ​ឡើយ​ ៕

11-8-31

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com