0

លោក ម៉ៅ ចាន់វិជ្ជា មេប៉ូលីសសេដ្ឋកិច្ចទទួលផែន​កោះកុង ទទួលសំណូក យ៉ាងច្រើនពីជនរក ស៊ីបទល្មើសសេដ្ឋកិច្ច

តាមសេចក្តីរាយការណ៏ជាក់លាក់បានបង្ហើបប្រាប់ថា សាច់ និងជង្គង់​មាន់ខូច​គុណភាព​ដឹកតាម​រថយន្ត​ពីប្រទេស​ថៃ​ ក្នុង​មួយ​​ថ្ងៃៗ​មិន​តិច​ជាង ២០តោន​ទេ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច និងជំនាញ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែល​មើលការ​ខុស​ត្រូវតាំង​ពីព្រំដែន​ ខេត្ត កោះកុង រហូតមក ដល់ក្រុង​ភ្នំពេញ​បន្តបើក​ដៃឱ្យ មេឈ្មួញធំៗដឹកយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដែលមេឈ្មួញ ទាំងនោះត្រូវ បាន គេដឹងថា មានខ្នងបង្អែកធំៗនៅ ពីក្រោយ ។

តាមប្រភពនោះឲ្យដឹងទៀតថា រថយន្តកំពុងដឹកសាច់មាន់ និងជង្គង់មាន់ពីប្រទេសថៃតាមច្រកកោះកុងគឺ ជា របស់​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ ម៉ែ អាម៉េង ដែលមានខ្នងបង្អែកយ៉ាងក្រាស់ឃ្មឹកនៅពីក្រោយនៃការដឹកជញ្ជូននេះមិនដែលមាន សមត្ថកិច្ច​ណា​ចាប់​ ឬ​ហ៊ាន​ឃាត់​ឡើយ​ ។​

ក្រុមអាជ្ញាធរនិងប្រជាពលរដ្ឋខ្លះក៏បានអះអាងថា ក្រុមប៉ូលិសក្រសួងដែលមានឈ្មោះ ម៉ៅ ចាន់វិជ្ជា ជាមេទទួលផែនបង្ក្រាប និងទប់ស្កាត់បទល្មើសសេដ្ឋកិច្ចទិសកោះកុងក្លាយជាអ្នកមើលផ្លូវ និង​ជា​ខ្នង​បង្អែក​ឱ្យ​ឈ្មួញ​យ៉ាង​កាក់​កប​បំផុត​ហើយ​បាន​ទទួល​សំណូកស៊ីឆ្អែតគ្រប់រហូតចង់ក្លាយកូនសេដ្ជមួយតូចច្រលឹងទៀតផង ។

ប្រភពបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗរថយន្តរបស់មេឈ្មួញខាងលើបានដឹកសាច់មាន់ និងជង្គង់មាន់មិនតិច ជាង ២០​តោន​ឡើយនោះទេ ហើយរថយន្តនេះក៏មិនដែលបង់ពន្ធចូលរដ្ឋឱ្យបាន ១០០ភាគរយនោះដែរ ពោលក្នុង ជាង ២០តោន ក៏​បង់​ត្រឹម ៦ ទៅ ៧តោនតែប៉ុណ្ណោះ ដោយមានមេប៉ូលិសនៅច្រកព្រំដែនម្នាក់ជាអ្នកចេញមុខ រត់ការឱ្យផង ។

សេចក្តីរាយការណ៍បង្ហើបទៀតថា មេឈ្មួញដ៏ធំមួយនេះនៅពេលចេញដំណើរពីខេត្តកោះកុងមកកាន់ក្រុង ភ្នំពេញ គេ បាន​រត់​ការបង់លុយទៅឱ្យកាំកុងត្រូលគយ និងប៉ូលិសសេដ្ឋកិច្ចដែលនៅតាមផ្លូវគ្រប់ៗគ្នា ទើបការដឹកបាន ប្រព្រឹត្តទៅ ជា​រៀង​រាល់​យប់គ្មានឈឺក្បាលដល់អស់លោកណាមួយឡើយ នៅពេលដែលរដ្ឋាភិបាលកំពុងតែជម្រុញឱ្យ មានការ ប្រ មូលពន្ធ ១០០% ចូលរដ្ឋនោះ ។ ពីព្រោះតែគេបានត្រូវុរ៉ូវគ្នាយ៉ាងស្អិតរមួតបំផុត ។

ក្រុមអ្នកប្រជាពលរដ្ឋរកស៊ីតូចតាចបានលើកឡើងថា តើមានមូលហេតុណាដែលក្រុមសមត្ថកិច្ចទាំងនោះ ហ៊ានបើកដៃ ឱ្យ​ដឹក​សាច់មាន់ពីប្រទេសថៃយ៉ាងគក្រឹកគគ្រេងយ៉ាងនេះ ជាពិសេសគឺមេប៉ូលិសសេដ្ឋកិច្ចម៉ៅ ចាន់វិជ្ជា តែម្តងបាន សម្រប ក្លាយខ្លួនទៅជាអ្នកមើលផ្លូវ និងការពារឱ្យឈ្មួញធ្វើអាជីវកម្មនាំទំនិញខុសច្បាប់ចូលស្រុក និងទៅកាន់ទីផ្សារ ភ្នំពេញ​យ៉ាង​សុវត្ថភាពបំផុត ។ មិនតែប៉ុណ្ណោះ បានទាំងកិបកេងការបង់ពន្ធចូលរដ្ឋថែមទៀត ដែលក្នុងនោះ មានប្រ ធាន ច្រក​ព្រំ​ដែន​ដែល​ជាចំណុចក្តៅក្នុងការនាំចូលសម្ភារៈទាំងនោះមកកាន់ប្រទេសកម្ពុជា ។

សូមរំលឹកថា ក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីកំពង់ប្រយុទ្ធ ក្នុងការកែទម្រង់បានផ្តោតជាសំខាន់ លើវិស័យធំៗ ជាចម្បងក្នុងនោះការបាត់បង់ពន្ធគយ ដែលធ្វើឱ្យប្រទេសជាតិខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក សន្ធាប់ បណ្តាល មកពីរត់ការក្រៅប្រព័ន្ធមិនបានបង់លុយចំណូលពន្ធទាំងនោះ ឱ្យចូលរដ្ឋឱ្យបានគ្រប់ ១០០ ភាគរយ តាម ច្បាប់នោះទេ !។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងជំនាញតាមដងផ្លូវ និងក្រុមប៉ូលិសសេដ្ឋកិច្ច ម៉ៅ ចាន់​វិជ្ជា​ ទេ ៕

g90_bab0c6fb472b0ab0f04492cee6732fdc

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com