តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋនៅខេត្តកោះកុង បានឱ្យដឹងថា ក្នុងមួយយប់ៗ មេឈ្មួញ យឹម ផេង បាន ដឹកជញ្ជូន ប្រេងគេចពន្ធរាប់ម៉ឺនធុង យកទៅលក់ស្ទើរតែពេញខេត្តកោះកុង ។ ហើយប្រេងគេចពន្ធទាំងនោះ បាននាំ ចូលពីប្រ ទេសថៃ ដោយខ្លះដឹកជញ្ជូនតាមរថយន្ត និងខ្លះទៀតដឹកចេញទៅក្រៅតាមសមុទ្រ ។
សេចក្តីរាយការណ៍ខាងលើបានបន្តទៀតថា ឈ្មួញដ៏ធំរកស៊ីខុសច្បាប់នេះមានឈ្មោះ យឹម ផេង ហៅរស្មី មុខងារជា នាយ រងផ្នែកកណ្តាលយុត្តិធម៌ខេត្តកោះកុង ។
យោងតាមប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ឈ្មោះ វរៈសេនីយ៍ត្រី យឹម ផេង ហៅរស្មី បានធ្វើស្ថានីយ៍ លក់ប្រេង នៅតាមផ្លូវលេខ ៤៨ ដែលយកឈ្មោះក្រុមហ៊ុនប្រេង “តេលា”មកធ្វើជាខែល ដើម្បីបិទបាំងនូវការរកស៊ី ដឹកជញ្ជូន ប្រេង គេចពន្ធខុសច្បាប់របស់ខ្លួន ប៉ុន្តែតាមពិត គឺស្ថានីយ៍នេះគ្រាន់តែធ្វើសម្រាប់ចរាចរលក់ស្តុកប្រេងគេច ពន្ធតែប៉ុណ្ណោះ ។
បើតាមមន្ត្រីនគរបាលម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចោញឈ្មោះបានខ្សឹបប្រាប់ថា លោក យឹម ផេង ក៏ជាមេឈ្មួញដឹកអីវ៉ាន់ ចាប់ហ៊ួយគេចពន្ធលោតឆ័ត្រមកពីប្រទេសថៃ យកមកចែកចាយនៅខេត្តកោះកុងផងដែរ ។ ប៉ុន្តែអ្វីដែលមេឈ្មួញ ខាង លើ នេះ រកស៊ីបានយ៉ាងរលូនដោយគ្មានអ្នករារាំងនោះ គឺដោយសារតែមានការបើកភ្លើងខៀវពីសំណាក់គយចល័តនៅ លើផ្ទៃសមុទ្រ ឈ្មោះ ឱម ស៊ីនួន និងឈ្មោះ ម៉ៅ ទ័រ ក្រុមគយចល័ត ជាប សៅ ព្រមទាំងគយនៅមាត់ច្រកបាក់ខ្លង ឈ្មោះ សៅ រួមនឹងសមត្ថកិច្ចមួយចំនួនទៀតផង ព្រមទាំងក្រុមប៉ូលិសសេដ្ឋកិច្ចថ្នាក់ក្រសួង ម៉ៅ ចាន់ វិជ្ជាផងដែរ ។
មិនតែប៉ុណ្ណោះសមត្ថកិច្ចមួយចំនួនក៏បានសំណូមពរទៅដល់អគ្គស្នងការនគរបាលជាតិ មេត្តាត្រួតពិនិត្យ ឈ្មោះ យឹម ផេង ដែលមានតួនាទីជាប៉ូលិស មករកស៊ីខុសច្បាប់រូបនេះផង ។
រីឯលោក ប៉ែន ស៊ីម៉ន មេគយស្រុកខ្មែរ ក៏ជួយមើលកូនចៅនៅច្រកបាក់ខ្លង និងគយចល័ត័ឈ្មោះ ឱម ស៊ីនួន និង ជាប សៅ ផងកុំបណ្តែតបណ្តោយឱ្យធ្វើ អំពើពុករលួយច្រើនពេក ពីព្រោះវាធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋចូលជាតិ ក្នុង ១ខែៗរាប់សិបម៉ឺនដុល្លារ យ៉ាងច្រើនបំផុតតាមរយៈអំពើពុករលួយក្រោមក្លៀករបស់មេគយចល័តដែនទឹក ជាប សៅ ឃុបឃិត ជាមួយឈ្មួញ យឹម ផេង នោះ ហើយធ្វើឲ្យលោក ជាប សៅ ខ្លាច មេឈ្មួញ យឹម ផេង។