0

លោក ជាម សៅ មេគយចល័តបង្រ្កាបបទ ល្មើសលើសមុទ្រនិងទន្លេ ប្រព្រឹត្តអំពើពុករលួយជាចំហ

លោក ជាម សៅ ត្រូវបាន​គេ ស្គាល់​ថា គឺជា​មនុស្ស​ដ៏​ជំនិត​បំផុត​របស់ លោក កែវ សុខ​ឃាង ដែលមាន ជំនាញ​ក្នុងការ​ស្វែងរក​ប្រភព​ចំណូល យកទៅ​ជូន​គាត់​កាល​នៅ​គ្រប់គ្រង​ជា មេ​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទូទាំង ប្រទេស ។ ហើយ​បើទោះបីជា​លោក កែវ សុខ​ឃាង ត្រូវបាន​ផ្លាស់ប្តូរ​តំណែង ទៅគ្រប់​គ្រង​កន្លែង​ផ្សេង​ជា​ប្រធាន​នាយកដ្ឋា​ន​រួច​ពន្ធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏ដោយ ចំពោះ​លោក ជាប សៅ នូវតែ​ជា ស្តេច​ក្រាញ់​គ្រប់គ្រង​តំណែង​ជា​មេ​គយ ចល័ត​បង្ក្រាប​អំពើ​រត់​គេចពន្ធ​ផ្លូវទឹក ដ​ដែល​ និង​ជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ បំផុត​សម្រាប់​លោក កើត សុធា​រ៉ា ជា​មេ​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទូទាំង  ប្រទេស​ដែល​ទើបតែ​ទទួលបាន​ការ​តែង តាំង​ថ្មី ។

ក្នុងតួនាទី​ជា​មេ​គយ​ចល័ត​បង្ក្រាប អំពើ​រត់គេច​ពន្ធ​ខុសច្បាប់​ផ្លូវទឹក​ទាំង​លើ ផ្ទៃសមុទ្រ​និង​ទន្លេ លោក ជាម សៅ បាន​ប្រព្រឹត្ត​អំពើ​យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​មានការ​បង្ក្រាប​ឱ្យឃើញ​ស្នាដៃ ដើម្បី​បង្អួត​ថ្នាក់លើ​ម្តងណា​ឡើយ ។ ផ្ទុយទៅវិញ លោក​​ ជាប សៅ បែរ ជា​យក​អំណាច​ក្នុងតួនាទី​ជា​មេ​គយ ចល័ត​ផ្លូវទឹក​នៅ​គៀងគរ​ក្រុម​ឈ្មួញ​រកស៊ី  ទាំង​ស្របច្បាប់​និង​ខុស​ច្បាប់ទាំង​តូច ទាំង​ធំ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ អនុញ្ញាតឱ្យ​ដឹកជញ្ជូន​នាំចូល​យ៉ាង​គគ្រឹក គគ្រេង​គ្មាន​ការ​ត្រួត​ពិនិត្យ​ ។

មានការ​លើកឡើងថា​មូលហេតុ​ដែល លោក ជាម សៅ អាច​បន្ត​រក្សា តំណែង​ខ្លាញ់​មួយ​នេះ​បាន ព្រោះ​គាត់ ក៏​ធ្លាប់មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធស្នាល ផងដែរ កាលពី​សម័យ​លោក កើត សុធា​រ៉ា នៅ​ដឹកនាំ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ម្យ៉ាង​វិញ ទៀត ដោយសារតែ​គាត់(លោក ជាប សៅ) ជា​មនុស្ស​ចេះ​យកចិត្តយកថ្លើម មេ​កើយ ថែមទាំង​មាន​ជំនាញ​ក្នុងការ គៀងគរ​ក្រុម​ឈ្មួញ​ដើម្បី​ប្រមូល​លុយ  តាមរបៀប​ពុករលួយ​ផង​នោះ ទើប លោក កើត សុធា​រ៉ា មិនអាច​អត់ លោក ជាប សៅ បានជា​ដាច់ខាត។

រំលឹក​ពី​អតីតភាព​របស់លោក ជាម សៅ ដំបូង​ឡើយ គាត់​គ្រាន់តែ​ជាម​ន្ត្រី គយ​តូចតាច​ម្នាក់​ប៉ុណ្ណោះ ក្រោយមក ក៏​ទៅ​គ្រប់​គ្រង​​ដឹកនាំ​ជា​ប្រធាន​ក្រុម គយ​ចល័ត​ផ្លូវជាតិ​លេខ៤បាន​មួយរយៈ បន្ទាប់មក​ក៏ត្រូវ​បាន​ថ្នាក់លើ​ផ្លាស់ប្តូរ​ទៅ ធ្វើជា​ប្រធាន​ក្រុម​ដឹកនាំ​គយ​ចល័ត​ផ្លូវ ជាតិ​លេខ៥ ចាប់ពី​ចំណុច​ស្រុក​កំពង់ ត្រឡាច​ខេត្តកំពង់ឆ្នាំង រហូត​ទៅដល់ ខេត្តបន្ទាយមានជ័យ ដែល​កាលណោះ តាម​នៅចាំ​ក្រុមមន្ត្រី​គយ​ចល័ត​របស់ លោក ជាប សៅ បាន​ចាប់​រថយន្ត ដឹកទំនិញ​មួយគ្រឿង​ដែលមាន​បង់ពន្ធ ត្រឹមត្រូវ​តាមច្បាប់​បង្ខំ​ឱ្យ​ម្ចាស់​ទំនិញ​បង់ លុយ​រហូត​ធ្វើឱ្យ​ម្ចាស់​ទំនិញ​មានប្រតិកម្ម យ៉ាងខ្លាំង ផ្អើល​ដល់​ថ្នាក់លើ និង​រងការស្តីបន្ទោស​យ៉ាង​ចាស់ដៃ​ផងដែរ។

ក្នុងតួនាទី​ជា​ប្រធាន​ក្រុម​គយ​ចល័ត ផ្លូវជាតិ​លេខ៥ មិនទាន់បាន​ពីរ​ខែ​ស្រួល បួល​ផង លោក​ជាម សៅ ត្រូវបាន លោក កែវ សុខ​ឃាង លើកស្ទួយ ឱ្យទៅ​ធ្វើជា​មេ​គយ​ចល័ត​ផ្លូវទឹក​រហូត មកទល់​និង​សព្វថ្ងៃ​ធ្វើឱ្យ​ឱ្យ​គាត់​សប្បាយ ចិត្ត​ក្នុង​ការប្រមូល​លុយ​ដែល​មិនចេះ​រីង ស្ងួត​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មានបាន ផ្ទាល់ខ្លួន និង​សម្រាប់មេៗថ្នាក់លើ​យ៉ាង កាក់កប​បំផុត ។

អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺថា ក្រោយពី​លោក ជាម សៅ បាន​ឡើង ធ្វើជា​មេ​គយ​ចល័ត​ផ្លូវទឹក​កាលណា​មក គេ​តែងតែ​សង្កេតឃើញ​ក្រុម​ឈ្មួញ​រកស៊ី ទាំង​តូច​ទាំង​ធំ​ណាត់ជួប​លោក ជាប សៅ ក្នុងន័យ​សុំ​ស្គាល់​ឬ​ធ្វើការ​ទំនាក់ ទំនង​ការងារ​ជាមុន ធ្វើឱ្យ​លោក ជាប សៅ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រវល់​ស្ទើរតែ រក​ពេលដេក​ពួន​ពុំបាន។

មិនតែប៉ុណ្ណោះ លោក ជាប សៅ ក៏បាន​ធ្វើ​ការដាក់ ពង្រាយ​មន្ត្រី​របស់ខ្លួន​នូវតាម​បណ្តា​ខេត្ត មួយចំនួន​ដែលជា​តំបន់​សេដ្ឋ​កិច្ច​​ជាប់ សមុទ្រ​ដើម្បី​ចាំ​ប្រមូល​យកលុយ​ពីស​កម្ម ភាព​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ មាន​ដូច ជា​ខេត្តកោះកុង​គ្រប់គ្រង​ដោយ​​ឈ្មោះ ជឿន វ៉ុ​ន ទី តាំង​ឈរជើង​នៅ​ចំណុច ផែ​វាល​ខ្សាច់ ខេត្ត​ព្រះសីហនុ គ្រប់គ្រង ដោយ​ឈ្មោះ ឡាយ ឆ​វ័ន​ឌី​ម៉ា ទី​តាំង​ ឈរជើង​នៅ​ផ្លូវ​ចូល​កោះ​ព្រាប និង​នៅ ខេត្តកំពត គ្រប់គ្រង​ដោយ​ឈ្មោះ ស្រី សុធី ទីតាំង​ឈរជើង​នៅ​ចំណុច​ផែ កំពង់​កណ្តាល​ហៅ (ភូមិ​ចាម) ដែល តាម​ប្រភព​ទំនង​យកជាការ​អះអាងថា ទីតាំង​ទាំងបី​កន្លែង​ខាងលើនេះសុទ្ធតែ មានការ​ដេញ​ថ្លៃពី​លោក ជាម សៅ ទៀតផង ដែលជា​រៀលរាល់​ចុងខែ ទើប​គាត់(ជាម​សៅ)ឡើងទៅ​ប្រមូល លុយ​ម្តង​ដែល​ក្នុង​មួយ​ខែៗមិនតិច​ម៉ឺន ដុល្លារ​ឡើយ ។

បច្ចុប្បន្ន​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស តាមផ្លូវ​សមុទ្រ​មាន​ភាព​គគ្រឹកគគ្រេង ដែល​ភាគច្រើន គឺជា​ទំនិញ​បង់ពន្ធ​មិន គ្រប់​ឬ​បង់​ត្រឹមតែ២០ទៅ៣០ភាគរយ ប៉ុណ្ណោះ ឬក៏​ទំនិញគេចពន្ធ​តែម្តង ដូច ជា​ប្រេងសាំង ទំនិញ​ចម្រុះ​គ្រប់មុខ ទំនិញ​ចាប់ហួយ រថយន្ត គ្រឿងបន្លាស់ រថយន្ត ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ គ្រឿង​កំប៉ុង គ្រឿងឧបភោគ-បរិភោគ ហើយ​និង​គ្រឿងសំណង់​ជាដើម ដែល ក្រុមមន្ត្រី​គយ​ចល័ត​ផ្លូវទឹក​របស់លោក ជាប សៅ ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ រកស៊ី​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ធ្វើការ ត្រួតពិនិត្យ​ផ្ទុយ​ពី​យុទ្ធសាស្ត្រ៤ចំណុច​របស់ គយ គឺ​ទី១-លទ្ធផល​ទិសដៅ​ឆ្នាំ​ចាស់ និង​លើកយក​ទិសដៅ​ឆ្នាំ​ថ្មី ទី២-ដោះ ស្រាយ​ប្រព័ន្ធ​អសមត្ថភាព​របស់​គយ ទី៣-ជម្រុញ​ផ្នែក​ច្បាប់​គយ​ឱ្យមាន​ប្រ-សិទ្ធ​ភាព និង​ទី៤-ជម្រុញ​អធិការកិច្ច គយ​ឱ្យមាន​ប្រសិទ្ធភាព ធ្វើឱ្យ​រដ្ឋ​បាត់ បង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ ក្នុងមួយខែៗ

1371

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com