0

លោក សោម ម៉ុល ក្លាយ​ជា​មេ​ក្លោង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់នៅការិយាល័យអប់រំ ស្រុកកៀនស្វាយ

មន្រ្តី​រាជ​ការ​ខ្លះ​បាន​និយាយ​ថា​ ប៊ុយ​រ៉ូ​​ការិយាល័យ​​អប់រំ​​ស្រុក​​កៀន​​ស្វាយ​ ដែល​គ្រប់​គ្រង​ដោយ​លោក​ សោម​ ម៉ុល​ ក្លាយ​​ជា​​សំបុក​​ល្បែង​​ស៊ី​សង​​ខុស​​ច្បាប់​ ក្រោម​​ការ​​ដឹក​នាំ​​លេង​​ដោយ​ លោក​​ប្រធាន​​ការិយា​ល័យ​​នេះ​​តែ​​ម្តង​ ។​​ វង់​ល្បែង​​ស៊ី​សង​​​ជ្រក​​ក្រោម​​​ដំបូល​​​អប់រំ​ស្រុក​​យ៉ាង​ដុះស្លែ ភាគច្រើន ជាមន្ត្រី អប់រំស្រុក និងមន្ត្រីរាជ​ការ​ជុំវិញ​ស្រុក កៀន ស្វាយ តែម្តង ។

តាមភាពងប់ងុល និងល្បែងស៊ីសងពីសំណាក់មន្ត្រីអប់រំស្រុកកៀន ស្វាយសព្វថ្ងៃនេះ បានទុក ចោលការងារ មន្ត្រីរាជ ការ​ជា​ច្រើន​ឱ្យស្ទះការងារ ទោះបីក្នុងពេលសម័យប្រឡងបាក់ឌុប ទើបតែ បញ្ចប់ ទៅថ្មីៗនេះក៏លោកប្រធាន ការិយា ល័យ​អប់រំ​ស្រុក​ឈ្មោះ ​សោម ម៉ុល អត់ខ្ចីដើរត្រួតពិនិត្យ តាមមណ្ឌល ប្រឡងនោះ ទេ គឺគាត់ (សោម ម៉ុល)ជាប់មមា ញឹកសម្បើមណាស់ ការ​គៀង​គង ប្រមែប្រមូល សមាជិកឱ្យទៅលេងល្បែងក្នុងកន្លែងធ្វើ ការយ៉ាងត្រជាក់ ល្ហឹមដើម្បី ប្រមូលលុយដឹក និងច្រកហោប៉ៅ ។

ដូចជា ថ្មីៗនេះប្រធានការិយាល័យស្រុកកៀនស្វាយ ប្រែក្លាយមុខតួនាទី ខ្លួន អប់រំសិស្ស មកគ្រប់គ្រងល្បែង ស៊ីសង ខុស ច្បាប់​ទៅ​វិញ ដែលទង្វើបែបនេះ បានធ្វើឱ្យជះឥទ្ធិពល អាក្រក់ ចេញមកក្រៅជាបណ្តើរៗដល់ការបង្រៀន សិស្ស ទៀតផង ។ ហើយ​អាថ៌​កំបាំងនេះ មិនត្រូវបាន បែកធ្លាយដល់ប្រធានមន្ទីរអប់រំខេត្តកណ្តាល នៅឡើយទេ ឬក៏ដឹងដែរ ជួយលាក់ ។

ពាក់ព័ន្ធបនល្បែងស៊ីសងមួយជ្រកក្រោមដំបូលការិយាល័យអប់រំស្រុកកៀនស្វាយ បើកលេងដុះស្លែ មកនេះ សូម្បី​តែ​សមត្ថកិច្ច​ប៉ូលិសមូលដ្ឋានក៏បានដឹងដែរ តែមិនហ៊ានចូលបង្ក្រាបទេ ចាំទទួលតែ លុយទៅ ព្រោះជាក់ពាក់ព័ន្ធ មន្ត្រី​រាជ​ការ​ក្នុង​ស្រុក​កៀនស្វាយទាំងអស់ ។ ហើយសូម្បីចៅ ហ្វាយ ស្រុកកេនិស្វាយក៏ទំនងដឹងឮដែរ ៕

game_yuki(1) - Copy

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com