0

អ៊ុក សារុំ និង ពុធ សុភក្រ័ មេឈ្មួញរកស៊ីដឹកឈើប្រណិត ខុសច្បាប់យកទៅលក់នៅ វៀតណាមដោយមិនរំខាន សមត្ថកិច្ចណាឡើយ

ខេត្តកំពង់ចាម: មេ​ឈ្មួញ​​អ៊ុក​សារុំ​ និង​ មេ​ឈ្មួញ​ពុធ​សុភ័ក្រ​ដែល​ គេ​បាន​ដឹង​ថា ​ជា​មេ​ឈ្មួញ​ ដ៏​ធំ​ ជាង​គេ​នៅ​ក្នុង​ ទឹក​ ដី​ ស្រុក​ មេ​មត់ ​មាន​ការ​លួច​ដឹក​ជញ្ជូន​ ឈើប្រណិត យកទៅ លក់នៅ ស្រុកយួន។និងមានមេឈ្មួញឈើប្រណីត ជើងខ្លាំង២នាក់ ទៀត ឈ្មោះ ប៉ាង និង ពក បាន លួច ដឹក​ជញ្ជូន​ប្រភេទ​ឈើធ្នុង និងឈើនាងនួនជា ច្រើន ប្រភេទ ឈើប្រណីតបន្ទាប់ពីឈើ ក្រញូងនិងឈើធ្នុងកំពុងតែត្រូវប៉ាន។

មេឈ្មួញ ប៉ាង និង មេឈ្មួញ ពក ការលួចដឹកជញ្ចូនឈើ ប្រណិតគឺបានលួច ដឹកជញ្ជូនចេញពីតំបន់ កន្ទួតជាប់ ព្រំប្រទល់ ខេត្ត​​រតនះ​គិរី​ ដើម្បី​យក​មក​ ឱ្យ​ មេ​ឈ្មួញ​អ៊ុក​ សារុំ​ និង​មេ​ឈ្មួញ​ពុធ​ សុភក្រ័​ ដែល​ពុំ​ខ្លាច​រអា​នូវ​អំណាច​ សំដី​របស់​សម្តេច​តេ​ជោ​ ហ៊ុន​សែន​ ដែល​បាន​មានប្រសាសន៏​កន្លង​មក​ទេ ​។​ ពួក​​គេ​បាន​​កំពុង​​តែ​រក​​ស៊ី​​ខុស​​ច្បាប់​​ដោយ​ សេរី​ស្រប​ពេល​ស្ថាន​ភាព​សង្គម​ ហាក់​បី​ដួច​ជា​អំណោយ​ផល​ល្អ​នោះ​។ ពោលគឺពួកគេបាន រកស៊ីបែបនេះ តំាង​ពី​ឆ្នាំ​២​០​១០​។

សូមបញ្ជាក់ថាមេឈ្មួញទាំង២នាក់ ដែលបានប្រើប្រាស់រថយន្តម៉ាក កាម៉ារីគូថប៉ោងនិង រថយន្តម៉ាកបាឡែន រឺ​រថយន្ត​ម៉ាក់​ឡង់​គ្រីស័រ​ សំរាប់ដឹកជញ្ជូនឈើប្រណីតចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង៦ព្រឹកដោយ ឆ្លងកាត់មុខប៉ុស្តិ៏មេព្រៃ ឃ្សឹម​ ដែល​គ្រប់​គ្រង​ដោយ​ លោទៀបកុលដោយមេឈ្មួញពកនិងមេឈ្មួញ ប៉ាងបានបង់លុយឱ្យខ្ទង់៦០ដុល្លារអាមេរិក ឯសមត្ថកិច្ចផ្សេងៗទៀត ដូចជា ប៉េអឹម,ប៉ូលីស២០ដុល្លារសរុបក្នុង១ឡានៗក្នុងការលួច ដឹក​​ជញ្ជូន​ឈើអស់សរុបប្រហែល៨០ដុល្លារអាមេរិក ក្នុង១ជើងៗ ។

ពួកគេតែប្រមូលលុយយកទៅបង់ឱ្យមេ ព្រៃសង្កាត់ស្នួល ឈ្មោះកែវចំណាន ចំនួន៣០ដុល្លារ អាមេរិកក្នុង ១ឡាន សុភក្រ័ចាំ​ទទួល​នាំ​ផ្លូវ​យក ទើបចេញផុតទៅដល់ ស្ពានជ្រាវផ្លូវចូល ប៉ុស្តិ៍អូរលាវដែលនៅទីនោះ មេឈ្មួញអ៊ុកសារុំនិងឈ្មួញ ពុធ សុភ័ក្រ ទៅ​ស្តុក​ទុក​ដាក់​នៅ​ក្នុង​ភូមិ​ក្តុល ឃុំទន្លូងដើម្បីត្រៀមលួចដឹកជញ្ជូនទៅលក់នៅ ស្រុកយួនយ៉ាងគគ្រឹកគ ។

បើ​តាម​មន្រី្ត​ នៅ​តំបន់​នោះ​បាន​បញ្ជាក់​ថា​មេ​ឈ្មួញ​ឈើ​ប្រណិត​ អ៊ុក​សារុំ​​ និង​ មេ​ឈ្មួញ​ពុធ​ សុភ័ក្រ​បាន​អួត​ថា​ពួក​គេ​រក​ស៊ី​បាន​ គឺ​​ដោយ​​សារ​តែ​គេ​បាន​យក​លុយ​ បង់​ឱ្យ​លោក​មេ​បញ្ជារ​ ការ​សឹក​រង​ខេត្ត​កំពង់​ចាម​ ឈ្មោះ​ហ៊ូ​ ពៅ​រួច​អស់​ទៅ​ហើយ​។​ការ​ពិត​ ក្រៅ​​ពី​​ការ​​លួច​​ដឹក​ជញ្ជូន​ ឈើ​ប្រណីត​យក​ទៅ​លក់​នៅ​ស្រុក​យួន​ ដោយ​ខ្លួន​ឯង​នោះ​មេ​ឈ្មួញ​អ៊ុក​សារុំ​និង​ មេ​ឈ្មួញ​ ពុធ​សុភ័ក្រ​ ក៏​​ជា​​អ្នក​​ជើង​​ខ្លាំង​​កាង​ឈើ​ប្រណិត​ឧ្យ​ឈ្មួ្ផញ​ដ៏ទៃ​ផ្សេង​ទៀត​សម្រាប់​លួច​ ដឹក​ជញ្ជូន​ឈើ​​​ប្រណិត​យក​ទៅ​លក់​ នៅ​ស្រុក​យួន​ដោយ​គ្មាន​ ញ​ញីត​​ច្បាប់​​នៃ​ ការ​ហាម​ឃាត់​អី្វ​ទើ្បយ​ អោយ​តែ​អញ​កំពុង​តែ​ រក​ស៊ី​បាន​នឹង​ បន្ត​ដំណើរ​ការ​អោយ​ រលូន​វា​បាន​ ណាស់ ​ហើយ។​

តាមការឲ្យដឹងថាមេកើយដែលជាជើងខ្លាំងអាចឲ្យមេឈ្មួញ អ៊ុក សារុំ និង ពុក សុភ័ក្រ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលូន​នោះ​ គឺ​ លោក​ អ៊ុក​ ទ្រា​ ជា​មេ​បញ្ជា​ការ​សឹង​រង​យោធា​ស្រុក​មេ​មត់​ខេត្ត​កំពង់​ចាម​។​ នៅ​ក្នុង​ស្រុក​មេមត់​នេះ​អ្នក​ណា​ក៏​ខ្លាច​អំណាច​លោក​​អ៊ុក​ ទ្រា​ ដែរ ​ហេតុ​ដូច​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​ អ៊ុក​ ទ្រា​ក្លាយ​ជា​សេដ្ឋី​និង​មាន​ស្រី​ច្រើន​រក​ថ្លែង​ពុំ​បាន​បើ​និយាយ​ពី​ប្រពន្ច​ចេញ​មុខ​មាន​២​នាក់​និង​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​សំបូរ​បែប​ទៀត​ផង​។​​ ប្រភព​នោះ​បញ្ជាក់​ទៀត​ថា​​ កាល​ដែល​លោក​ អ៊ុក​ ទ្រា​ មាន​បាន​នេះ​គឺ​គាត់​រក​ស៊ី​ជូញ​ដូរ​ឈើ​ប្រណិត​និង​ទិញ​ឈើ​ក្រញូង​យក​ទៅ​លក់​នៅ​វៀតណាម​ទើប​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សេដ្ឋី​បាន ​បើ​រំពឹង​ប្រាក់​ខែ​មន្រ្តី​យោធា​មិន​អាច​ធ្វើ​ឲ្យ​គាត់​មាន​បាន​ដូច្នេះ​ទេ​។​​​ សូមបញ្ជាក់ថា ឈ្មោះ អ៊ុក សារុំ និង ឈ្មោះពុធ សុភគ្រ័ ជាដៃស្តាំក្នុងការធ្វើ សកម្មភាពជួញដូរដឹកជញ្ចូនឈើ ប្រណីត ដោយមានលោក អ៊ុក ទ្រា ការពារ ក្នុង អាណាចក្រស្រុកមេមត់ សំរាប់នាំចេញទៅស្រុកយួន ។

តែគេមិនដឹងថាៈតើលោកហ៊ូ ពៅ មេសឹករងខេត្តកំពង់ចាមមាន ការពាក់ព័ន្ធជំនួញ ឈើប្រណីត ជាមួយនិង មេ​ឈ្មួញ អ៊ុក ទ្រា មេឈ្មួញ ​អ៊ុក សារុំ​ និង​មេ​ឈ្មួញ​ ពុធ សុភ័ក្រ នេះដែលឬអត់នោះទេ?។ ហើយគេក៏មិនដឹងថា លោក ហ៊ូ ពៅ បាន ទទួល លាភសក្ការៈប៉ុន្មានពីឈ្មោះ អ៊ុក ទ្រា នោះទេ បានជាបណ្តោយឱ្យ កូនចៅប្រព្រឹត្តបទល្មើស រាប់ឆ្នាំបែប នេះ? ។

តើ​មាន​អ្នក​ណា​ហ៊ាន​អនុវត្ត​បទ​ បញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ បង្ក្រាប​បទ​ល្មើស​ឈើ​ប្រណីត​ ដែល​ ប្រព្រឹត្ត​ដោយ​ឈ្មោះ ​អ៊ុក​ ទ្រា​ ដែល​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ធ្វើ​សកម្ម ភាព​ល្មើស​ច្បាប់​បែប​នេះ​ទេ​?​។​ បើ​គេ ​នៅ​ចាំ​មិន​ភ្លេច​ទេ​ គឺ​សម្តេច​តេ​ជោ​ ធ្លាប់​ បាន​ប្រកាស​ព្រមាន​ ដល់​មន្ត្រី​កង​កម្លាំង​ ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ឱ្យដកខ្លួន ចេញឱ្យឆ្ងាយពីបទល្មើសព្រៃឈើ។

សូមអំពាវនាវ អោយរដ្ឋមន្រី្តក្រសួងកសិកម្មនិងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះត្រួតពិនិត្យ វែកមុខអ្នកប្រព្រឹត្តបទ ល្មើសពុករលួយ យ៉ាងក្តៅគគុកតាម បណ្តាខេត្តនានាក្នុងពេលថ្មីៗនេះ មេត្តាចុះបើកការស៊ើប អង្កេតស្រាវ ជ្រាវ និង ចាត់​វិធាន​ការបង្ក្រាប ទប់ស្កាត់សកម្ម ភាព របស់ក្រុមឈ្មួញទុច្ចរិត បំផ្លាញ ធន​ធាន​ធម្ម​ជាតិ​ព្រៃ​ឈើ​ដោយ​សំអាង​ថា​មាន​ខ្នង​បង្អែក​ អាច​ពឹង ពាក់បានដួចចិត្ត នោះ។​​​ ផង ទាន!។ យើង​នឹង​សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​។​

ឈើ

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com