ភ្នំពេញ៖មន្ត្រី អគ្គនាយករដ្ឋានពន្ធដា ដែលមិនបញ្ចេញអត្តសញ្ញាណ បានផ្ញើលិខិតទៅកាន់ ខុទ្ធកាល័យនាយករដ្ឋមន្ត្រី, ក្រសួងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយ, ប្រតិភូពន្ធដា និងអ្នកសារព័ត៌មាន ដើម្បីលាត ត្រដាងអំពីករណីលោក រ័ត្ន មុនី ដែលជាប្រធាននាកយដ្ឋានសវនកម្មសហគ្រាសទើបឡើងថ្មី ទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួន នៅកន្លែងការងារ និងការប្រមូលពន្ធ។
លខិតបង្ហាញបានសរសេរថា នៅពេលដែលលោក រ័ត្ន មុនី នៅ ជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ គឺជាមនុស្សពូកែរកវិធីរៀបចំឯកសារឲ្យសហគ្រាសនានា ដើម្បីស្នើសុំទៅថ្នាក់លើបន្ធូរបន្ថយប្រាក់ពន្ធ ។ ការសុំបន្ធូបន្ថយពន្ធនេះ គឺលោករ័ត្ន មុនី ទទួលបានប្រាក់ក្រោមតុពីសហគ្រាសវិញ។
លិខិតរបស់មន្ត្រីអគ្គនាយកដ្ឋានពន្ធដា បានលើកពីសកម្មភាពរបស់លោក រ័ត្ន មុនី ដែលបានពាក់ពន្ធនឹងភាពមិនប្រក្រតីនៃកាប្រមូលពន្ធជាច្រើនចំណុច។ ក្នុងនោះរួមមាន៖១)ការសសេរពាក្យស្នើសុំបង្វិលសងឥណទានអាករលើតម្លៃបន្ថែមរបស់សហគ្រាស វិនិយោគ។ រាល់ពាក្យស្នើសុំបង្វិលសងឥណទានអាករលើតម្លៃបន្ថែម គឺគ្រប់សហគ្រាសដែលត្រូវបានស្នើសុំបង្វិលសង ត្រូវចំណាយសេវារត់ការទៅឲ្យលោក រ័ត្ន មុនី ។ ចំណែក វាក្រោមតុផ្សេងទៀត គឺលោក រ័ត្ន មុនី ទទួលបាន ៣០% នៃប្រាក់បង្វិលសងទាំងអស់។
២)ការធ្វើពាក្យស្នើសុំលើកលែងការប្រាក់ និងប្រាក់ពិន័យ លើបំណុលពន្ធនៃលិខិតកំណត់ពន្ធឡើងវិញ ឬលិខិតកំណត់ពន្ធជាឯកតោភាគី ។ ចំណុចនេះ គឺរាល់ពាក្យស្នើសុំ គឺគ្រប់សហគ្រាសទាំងអស់ ត្រូវចំណាយសេវារត់ការបង់ជាមុនសិនទៅឲ្យលោក រ័ត្ន មុនី រីឯសេវាក្រោមតុ ផ្សេងទៀត គឺត្រូវឲ្យទៅលោក រ័ត្ន មុនី ស្មើនឹង៣០%នៃទឹកប្រាក់សរុបការប្រាក់ និងប្រាក់ពិន័យ។
៣)ពង្រាងកំណត់ពន្ធគ្រប់បុរីសាងសង់ គេហ្ឋានសម្រាប់លក់ គ្រប់បណ្តាខេត្ត ក្រុងទាំងអស់ មិនចុះចូលក្នុងបញ្ជីពន្ធទេ គឺប្រមូលដាក់ក្នុងហោរប៉ៅ លោក រ័ត្ន មុនី លើ។ កន្លងមកលោករ័ត្ន មុនី បាន អញ្ជើញគ្រប់បូរី តូច ធំទាំងអស់ មកជួបគាត់ ដើម្បីប្រមូលឯកសារចំណាយទិញទ្រព្យសកម្មដីធ្លី សម្ភារៈសំណង់ ប្លង់ ឈ្នួលជាង ជាដើម ។ ប៉ុន្តែក្រោយពីបានឯកសារពីរបុរីនិមួយៗមក លោក រ័ត្ន មុនី បានពង្រាងកំណត់ពន្ធដែលមានសេនាធិការជំនិតៗ ខាងបិទបាំង លាក់លៀម ។ បូរីខ្លះបន្ថយតម្លៃសម្ភារៈសាងសង់ ដោយស៊ីបែបបច្ចេកទេសគណនេយ្យ ហើយបូរីខ្លះទៀតស៊ីតាមការប្រព្រឹត្តខុសច្បាប់ពន្ធ គឺយកពី៥០% ទៅ៦០% ។
៤)លោក រ័ត្ន មុនី បានបំប៉ោងតួលលេខឲ្យធំ ដើម្បីឲ្យសហគ្រាសទាំងអស់តវ៉ាបន្ថយប្រាក់ពន្ធ រួចមកបានលុយក្រោមតុ ។ ករណីនេះ លោករ័ត្ន មុនី បានចូលដៃជាមួយលោក ហ៊ាន ត្រេង អតីតប្រធានសវនកម្មសហគ្រាសចាស់ លាក់សហគ្រាសមានចំនួនជាង៧០០ មិនបានដាក់បញ្ចូលក្នុងកម្មវិធីសវនកម្ម ដើម្បីសម្រួលយកលុយចែកគ្នា ដោយគ្រាន់តែបំពេញបែបបទមានលិខិតឧទ្ទេសនាមប៉ុណ្ណោះ ។
៥)ការដោះដូរមន្ត្រីសវនករចេញពីអគ្គនាយកដ្ឋានសវនកម្មសហគ្រាសទៅបណ្តា ខេត្ត ខណ្ឌផ្សេង ។ ចំណុចនេះ គឺមន្ត្រីមិនបញ្ចេញឈ្មោះរបស់អគ្គនាយកដ្ឋានបានលើកឡើងថា ការដោះដូរមន្ត្រី គឺមិនបានផ្អែកតាម សមត្ថភាព លក្ខន្តិកៈ និងអតីតភាពការងារនោះទេ ផ្ទុយទៅវិញការផ្លាស់ប្តូរតួនាទី គឺអាស្រ័យលើការសូកប៉ាន់ ។ ដូចជា លោក អ៊ឹង វណ្ណាត ជាមន្ត្រីក្នុងនាយកដ្ឋានសវនកម្មសហគ្រាស ប្តូទៅជាអនុប្រធានសាសាខណ្ឌសែនសុខ គឺត្រូវសូកលុយ៥ម៉ឺន ដុល្លារ ទៅលោករ័ត្ន មុនី។
៦)ការដូរមន្ត្រីពីនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ចូលបំរើការងារជាមន្ត្រីនាយកដ្ឋានសវនកម្មសហគ្រាស ។ កាលលោក រ័ត្ន មុនី បានយកមនុស្សជំនិតៗរបស់ខ្លួនពីកន្លែងគាត់នៅកាន់នាយករដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ដូចជា លោក អ៊ូ សុវណ្ណឌី អ្នកស្រី សាន សុកធី ជាដើម មកបំរើការងារជាមន្ត្រីនាយកដ្ឋានសវនកម្មសហគ្រាស។
នៅថ្ងៃនេះ មិនទាន់អាចទាក់ទងលោករ័ត្ន មុនី ដែលជាប្រធាននាកយដ្ឋានសវនកម្មសហគ្រាសទើបឡើងថ្មី និងអ្នកពាក់ព័ន្ធដ៍ទៃទៀត ដើម្បីសុំអត្ថាធិបាយតបពីរឿងនេះ បាននៅឡើយទេ៕