0

ប្រពន្ធ​មេ​អប់រំ​ខេត្ដ​កំពង់ចាម​រកស៊ី​រត់ ការផ្លាស់ប្ដូរ​គ្រូ​និង​ធ្វើ​សញ្ញាបត្រ​ក្លែងក្លាយ​ ​

គ្រូៗនៅខេត្ដកំពង់ចាម បានខ្សឹប ឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែល ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ដ កំពង់ចាម បាន​យក​តួនាទីនិងអំណាច របស់ប្ដីរកលុយតាមរយៈការផ្លាស់ប្ដូរទីកន្លែងបង្រៀន ។ មានន័យថា បើគ្រូ ណា​ដែល​ចាប់​បាន​ប៉ុស្ដិ៍​ទៅ​បង្រៀន នៅឆ្ងាយដាច់ស្រយាល មិនត្រូវប៉ាន់ ហើយចង់មកបង្រៀននៅកន្លែងខ្លាញ់ ដូចជាក្នុងក្រុងកំពង់ចាម ឬ​ស្រុក​ក្រុង​ ប្រជុំជន ជិតផ្ទះ និងមួយទៀតបើចង់បានសញ្ញាបត្របាក់ឌុប សេះហោះត្រូវ រត់ការជាមួយប្រពន្ធលោកប្រធាន ។

គ្រូៗទាំងនោះបានខ្សឹបឱ្យដឹង ទៀតថា ជារៀងរាល់ឆ្នាំ នៅចន្លោះខែ សីហាខែកញ្ញា ប្រពន្ធលោក ប្រធាន អប់រំខេត្ដកំពង់ចាម បានយកឈ្មោះ និងអំណាចរបស់ប្ដីឃុបឃិតជាមួយ មន្ដ្រីនៅក្នុងមន្ទីរអប់រំខេត្ដមួយចំនួន ខ្វែងដៃ ខ្វែង​ជើង​ដើម្បី​សម្រួល​ឯកសារ​ ហើយប្រមូលយកលុយចែកគ្នា។

បើតាមគេដឹង សម្រាប់គ្រូកម្រិត បឋមសិក្សា ដែលត្រូវសុំប្ដូរពីស្រុកជន បទមកបង្រៀននៅក្នុងក្រុងកំពង់ចាម គឺ​ម្នាក់​ត្រូវ​ចំណាយ​លុយពី១.០០០ទៅ ១.៥០០ដុល្លារឯណោះ ។ ចំណែកការសុំផ្លាស់ប្ដូរគ្រូកម្រិត មធ្យមសិក្សាវិញ គឺ​ពី​២.០០០​ទៅ​៣.០០០ដុល្លារ។ តម្លៃផ្លាស់ប្ដូរខ្ពស់ទាប គឺអាស្រ័យលើ ការចង់ជ្រើសរើសរកសាលាល្អដែល គេចង់បាន ។ ចំពោះ​តម្លៃ​សុំ​ផ្លាស់​ប្ដូរ សាលាខុសពីក្រុងកំពង់ចាម តាមបណ្ដា ស្រុក ក្រុងផ្សេង តម្លៃទាបជាងនេះ បន្ដិច។ ការផ្លាស់ប្ដូរកន្លែងបង្រៀនក្នុង តម្លៃខាងលើនេះ គឺគេធ្វើម៉ាចប់ អ្នក ចំណាយលុយមិនបាច់ខ្វល់ទេ។

គ្រូៗទាំងនោះបាននាំគ្នាខ្សឹប ឱ្យដឹងទៀតថា កន្លងមកប្រពន្ធលោក ប្រធានមន្ទីរអប់រំខេត្ដកំពង់ចាម គាត់ មិន​ត្រឹម​តែ​ប្រើ​ឥទ្ធិពល​ប្ដីយកទៅរត់ ការផ្លាស់ប្ដូរគ្រូៗដើម្បីប្រមូលលុយធ្វើ មានធ្វើបានប៉ុណ្ណោះទេ គឺគាត់បាន ឃុប​ឃិត​គ្នា​ធ្វើ​សញ្ញា​បត្រ​បាក់​ឌុបក្លែង ក្លាយទៀតផង ។ ក្នុងសញ្ញាបត្រនីមួយៗយកពី៣០០ទៅ៤០០ដុល្លារ ក្នុង រយៈពេលខ្លីប៉ុណ្ណោះ។អ្នក​ដែល​ចំណាយ​ លុយទិញសញ្ញាបត្រក្លែងក្លាយកន្លង មកនោះភាគច្រើនគឺជាមន្ដ្រីរាជ ការប៉ូលិស ទាហាននៅក្នុងខេត្ដ ដើម្បី​យក​ទៅ​ចូល រៀនថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត ក៏មាន ដែរ។ ក្រៅពីនោះគឺដើម្បីបានឡើងតួនាទី និងប្រាក់ខែ នៅ​តាម​អង្គភាព​របស់​គេ ។

ករណីធ្វើសញ្ញាបត្រក្លែងក្លាយ នេះ ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ដ កំពង់ចាម បានឱ្យមនុស្សដែលជិតស្និទ្ធ នឹង​ប្ដី​របស់​គាត់​ជាប្រធានមន្ទីររត់ការ ប៉ូលាឯកសារតាំងពីវិទ្យាល័យណា ដែលសិស្សប្រឡងបាក់ឌុបធ្លាក់ ។   សញ្ញាបត្រក្លែងក្លាយនេះ គឺធ្វើបាន ដូចបេះបិទនឹងសញ្ញាបត្របាក់ឌុបរបស់ គេមែនទែនអ៊‌ីចឹង ដោយមានវាយត្រា ស្ងួតមើលឡើងបែកភ្នែក ។

រឿងនេះ ប្រសិនបើវាបានកើត ឡើងពិតដូចជាគ្រូៗបានខ្សឹបប្រាប់រស្មី កម្ពុជាមែននោះ សូមលោករដ្ឋមន្ដ្រី ក្រសួង​អប់រំ​យុវជន​ និងកីឡា ដែល ទើបនឹងឡើងថ្មី មេត្ដាជួយស្រាវជ្រាវ ពីរឿងនេះផង ដើម្បីរួមចំណែកលុប បំបាត់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ដែលបានកើតមាននៅក្នុងមន្ទីរអប់រំខេត្ដ ធ្វើយ៉ាងណាកុំឱ្យអំពើខុសច្បាប់បែបនេះ កើតមានតទៅទៀត៕

Hang-Chhunnarong

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com