0

សុខ ថុល នាយករង រដ្ឋបាល និងជាជំនួយ ការអភិបាលខេត្ត សៀមរាប ជាមេឈ្មួញ ទិញ ឈើខុសច្បាប់

សៀមរាប​៖ ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប​កំពុង​ទទួលរង​នូវ​ការរិះគន់​ដោយ​ចំៗ​ថា​បាននិងកំពុង​តែ​ទទួល​ទិញ​ឈើ ប្រណិត​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត​នៅ​ខ​ណះ​ពេលដែល​សកម្មភាព​បទល្មើស​ព្រៃ ឈើ​​នៅ​សៀមរាប​បាន​កើត​​មាន​យ៉ាង​ផុសផុល​នោះ​។​

លោក​សុខ​ថុល នាយករង​រដ្ឋបាល​និង​ជា​ជំនួយការ​ចៅហ្វាយខេត្ត​សៀមរាប​លោក​ឃឹម​ប៊ុន​សុង ដែល​គេ​ដឹង​យ៉ាងច្បាស់​ថា​ជាម​នុស្ស​ជំនិត​របស់​អភិបាលខេត្ត​ផង​នោះ​បច្ចុប្បន្ននេះ​បាន​ទិញ​ឈើប្រណិតៗ​ដោយ​ខុស​ច្បាប់​​គ្មាន​ន​ណា​ហ៊ាន​ប៉ះពាល់​នោះ​ឡើយ ហើយ​កក្តា​នេះ​បាននិងកំពុង​តែ​រុញច្រាន​ប្រជាប្រិយភាព​ លោក​ឃឹម​ ប៊ុន​សុង ​ឲ្យ​កាន់តែ​ធ្លាក់​ថែមទៀត​៕

ជាក់ស្ដែង​នៅ​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០១៤​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប៉ា​សារ៉ូ​ពាក់​ផ្លាក​លេខ​​១.​ឆ​.៨៨​២៥​.​ភព​២​បាន​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្ន​ង​ជាច្រើន​ដុំ​បាន​ទម្លាក់​លក់​ឲ្យ​លោក​សុខ​ថុល​ដែល​មាន​​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​​៦​ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់​ក្រុង​សៀមរាប​។​

ពាក់​ព័​ន្ទ​ទៅ​និង​ការចោទប្រកាន់​រិះគន់​ពេញៗ​មាត់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ជំនួយការ​ចៅហ្វាយខេត្ត​សៀមរាប​ដែក​គេ​និយាយថា​ជា​មន្ត្រី​ជំនិត​របស់​អភិបាលខេត្ត​ផង​នោះ​លោក​សុខ​ថុល​បាន​ឆ្លើយ​បដិសេធ​ចំពោះ​​ព័ត៌មាន​នេះ​ថា​មិនបាន​ទិញ​ឈើ​នោះទេ​ហើយក៍​មិនមែន​ផ្ទះ​លោក​ដែរ​។​

​បើទោះបីជា​ជំនួយការ​ជាន់ខ្ពស់​រូប​នេះ​មិនបាន​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ពិស្ដា​យ៉ាងណាក្ដី​ឬ​ឆ្លើយ​យក​​រួចខ្លួន​ក៍ដោយ​ក៍​ម្ចាស់​ឈើ​បាន​និយាយថា​ឈើ​នេះ​ប្រភេទ​ធ្ន​ង​ហើយ​អ្នកទិញ​ជា​លោក​សុខ​ថុល​។​ គួ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​នៅ​អាណាចក្រ​សៀមរាប​បាន​និង​កំពុង​តែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​មិន​ត្រូវបាន​អាជ្ញាធ​និង​សមត្ថកិច្ច​ពាក់​ធ្វើការ​​បង្ក្រាប​នោះទេ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សៀមរាប​បាននិងកំពុង​ទែ​ទទួលរង​នូវ​កាប់​យ៉ាង​រង្គាល​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​មួយចំនួន​ដែល​រកស៊ី​បទល្មើស​ផ្គើន​និង​សម្ដេច​តេ​ជោ​។​

គេ​នៅ​ចាំបាន​ថា​កាលពី​សម័យ​លោក​សូ​ភិរិន្ទ​ជា​ចៅហ្វាយ​ខេត្តសៀមរាប​ក្នុងនោះ​មាន​លោក​ម៉ឹង​វុទ្ធី​នាយរង​​ខុ​ទ្ធ​ការ​រិ​យា​ល័យ​ហើយ​ជា​ជំនួយការ​ផង​នោះ​បើទោះបីជា​ការដឹកនាំ​គ្រប់​គ្រង់​របស់លោក​សូ​ភិរិន្ទ​នាពេល​មាន​ការ​រិះគន់​និង​កា​កោត​ស​សើ​រ​លាយ​ឡំ​គ្នារ​យ៉ាងណាក្ដី​ក៍​ប៉ុន្តែ​ការដឹកនាំ​រដ្ឋបាលខេត្ត​ជាមួយ​អ្នកកាសែត​និង​មន្ត្រី​ថ្នាក់ក្រោម​នាពេល​កន្លងទៅ​នោះ​ឃើញថា​លោក​ម៉ឹង​វុទ្ធី​និង​លោក​សូ​ភិរិន្ទ​មិនមាន​ប្រកាន់​បក្សពួកនិយម​នោះ​ឡើយ​​ពោលគឺ​ពួកគាត់​ទាំងពី​នាក់​តែងតែមាន​ការ​ទំនាក់​ទំនង​​ល្អ​ជាមួយ​អ្នកកាសែត​រួមជាមួយ​មន្ត្រី​ក្រោម​ឧិ​វាទ​ជានិច្ច​។​

ប៉ុន្តែ​ស្របពេល​លោក​សូ​ភិរិន្ទ​កំពុងតែ​មានការ​ទំនាក់​ទំ​នង់​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​និង​ក្រុម​អ្នក​កាសែត​​ដែលជា​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​សង្គម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ​នៅ​ខ​ណះ​ពេលនោះ​ដែរ​លោក​ ម៉ឹង ​វុទ្ធី ​ក៍​ត្រូវបាន​ផ្ទេ​ភារកិច្ច​ឲ្យ​ទៅកាន់​តំណែង​ជា​ចៅហ្វាយស្រុក​បន្ទាយស្រី​ហើយ​អ្នក​ដែល​មក​ជំនួស​ជំនួយការ​លោក​សូ​ភិរិន្ទ​គឺ​លោក​សុខ​ថុល​បច្ចុប្បន្ន​នេះ​​។​

​ចាប់ពី​ពេល​លោក​សុខ​ថុល​បានមក​គា​កលោក​សូ​ភិរិន្ទ​នោះមក​ឃើញថា​អតីត​ការដឹកនាំ​ចៅហ្វាយខេត្ត​បាន​ធ្លា​ក់កូ​ដ្ឋ​និង​មាន​បក្សពួកនិយម​ក៍ដោយ​សា​តែ​ជំនួយការ​លោក​សុខ​ថុល​គិតតែ​ពី​អែម​អបៗ​ធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​សាលាខេត្ត​មានការ​អាក់អន់ចិត្ត​ចំពោះ​អភិបាល​ខេត្តហើយ​អ្នកកាសែត​ក៍​មិន​ខុសពី​មន្ត្រី​សាលាខេត្ត​ដែរ​ពោលគឺ​ការ​ទំនាក់​ទំ​នង់​ព័ត៌មាន​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​​មិនដឹងថា​លោក​សុខ​ថុល​គាត់​មានគំនិត​អ្វី​ជាមួយ​អ្នកកាសែត​ទេ​ទើប​ចាប់ពីពេលនោះ​មក​អ្នកកាសែត​មិន​ហ៊ាន​ទៅ​ក្បែរ​ចៅហ្វាយខេត្ត​ទេ​រហូតដល់​សម័យ​លោក​ឃឹម​ប៊ុន​សុង​នេះ​៕​

11-2-2014-11

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com