ស៊ីវ សុជាតិ ដែលគេស្គាល់ថា ជាអធិការ នគរបាលក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដ៏ល្បីល្បាញ ត្រូវគេអះ អាង ថា បានបញ្ជាកូនចៅ របស់ខ្លួនមួយរថយន្តទៅកាងរថយន្តយី ឌុបដឹកបារី លុច្សសារី ១គ្រឿង ដែលសមត្ថកិច្ច ឃាត់ថាខុសច្បាប់ ។ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឯកជនមួយផ្តាច់មុខ ដោយសារតែរថយន្តដឹក បារីលុច្ស សារីខាងលើនេះ គឺជារបស់ក្រុម ហ៊ុនលោក ដែលដឹកយកមកដាក់នៅក្នុង ឃ្លាំង ។
មិនតែប៉ុណ្ណោះទោះបីជាសមត្ថកិច្ច ដែលចុះចាប់យោងតាមបញ្ជាពីលោកស្នងការខេត្ត ក៏ដោយ ក៏លោក អធិការ មិន ស្តាប់ ដែរ ធ្វើឱ្យសមត្ថកិច្ចចាប់ និងសមត្ថកិច្ចដែល មកកាងប្រឈមមុខ ដាក់គ្នា ស្ទើរតែចង់ផ្ទុះអាវុធឡើងផ្អើលក្រុងសិរី សោភ័ណទាំងមូល ។ ហើយដែលគេសង្ស័យថា បារីលុច្សសារីនោះ អាចមានភាគហ៊ុន ស៊ីវ សុជាតិ បានជាគេឃើញ រថយន្ត យីឌុបបោលចូលទៅសម្ងំ លាក់ខ្លួនយ៉ាងសុខសាន្តក្នុងឃ្លាំស្តុករបស់អធិការ ស៊ីវ សុជាតិ នោះ ។
តាមអ្នកនៅខេត្តបន្ទាយមានជ័យ បានប្រាប់ការិយាល័យយើងឱ្យដឹងកាលពីរសៀលថ្ងៃ ទី២៣ខែមករា ឆ្នាំ ២០១៤ឱ្យ ដឹងថា ហេតុការណ៍ ខាងលើ បានកើតឡើងកាលពីវេលា ម៉ោង ១០ព្រឹក ថ្ងៃទី២៣ខែមករា នៅ តាមបណ្តោយផ្លូវលេខ ២ ស្ថិតក្នុងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ ត្រង់ចំណុចមុខឃ្លាំងស្តុកទំនិញក្រុម ហ៊ុន របស់លោក ស៊ីវ សុជាតិ ជាអធិការ នគរបាល ក្រុងសិរីសោភ័ណ្ឌតែម្តង ។
បើតាមប្រាប់ហេតុការបានរៀបរាប់ឱ្យដឹង ថា កាលពីវេលាម៉ោង ១០ព្រឹក បន្ទាប់ពី ទទួលបានពាក្យបណ្តឹង សុំអន្តរា គមន៍ពី អាជីវករ ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការ ស្តុក និងចែក ចាយ បារីលុច្សសារីនៅទូទាំង ខេត្តបន្ទាយមានជ័យថា មានឈ្មួញពីខាង ក្រៅប្រើប្រាស់រថយន្តយីឌុប ម៉ាកហ៊ីណូ ពាក់ស្លាកលេខភ្នំពេញ ៣ព-៦៧៦៦ ដឹកបារី ម៉ាកលុច្សសារី រាប់ម៉ឺនកញ្ចប់ ពីទីក្រុងភ្នំពេញ យកមកលក់នៅខេត្តបន្ទាយមានជ័យ រំលោភលើសិទ្ធិផ្តាច់មុខរួចមក។
ឯខាងលោកស្នង ការនគរបាលខេត្តក៏បានបញ្ជាឱ្យកម្លាំងនគរ បាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកស្នងការរងម្នាក់ ឈ្មោះ ឆេត ឆូត ចុះទៅចាប់ ដើម្បីយកមកសួរនាំ។ ដោយឡែកខណៈរថយន្ត យីឌុបដឹកបារី ចូលដល់ក្រុង សិរីសោ ភ័ណ្ឌ បើកតម្រង់ឆ្ពោះទៅកាន់ឃ្លាំង របស់លោក ស៊ីវ សុជាតិ ក៏ត្រូវប៉ូលិសឃាត់នាំយកទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តតាមបញ្ជា របស់ស្នង ការនោះ ស្រាប់តែលោក ស៊ីវ សុជាតិ ហៅ តោ បានបញ្ជាឱ្យកូន ចៅដែលជាមនុស្ស ជំនិត របស់ខ្លួនមានគ្នា ៤-៥នាក់ ប្រដាប់ ដោយកាំភ្លើងគ្រប់ដៃ ជិះរថយន្តម៉ាកហ្ស៊ីប មួយគ្រឿង ទៅពាំងរារាំងមិនឱ្យសមត្ថ កិច្ចនាំរថយន្តដឹកបារីលុច្សសារីនេះ នាំទៅកាន់ស្នងការដ្ឋានឡើយ ។ ហើយថែមទាំងព្យាយាមរារាំង សមត្ថកិច្ច មិនឱ្យ បើកបរនាំរថយន្ត ចូលទៅក្នុងឃ្លាំងរបស់ខ្លួន រហូតដល់មាន ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរហូតចង់ផ្ទុះអាវុធទៀត ផង ។
ចំណែកកម្លាំងសមត្ថកិច្ចបន្ទាប់ពី ឃើញសកម្មភាព មិនគោរពច្បាប់ របស់កូន ចៅ និងលោកអធិការ ស៊ីវ សុជាតិ រួចមក ក៏បានទូរស័ព្ទ សុំបញ្ជាពីព្រះ រាជអាជ្ញាហើយ ត្រូវបានព្រះរាជអាជ្ញា បញ្ជាឱ្យអូសរថយន្ត ដឹកបារីលុច្សសារីនេះ ទៅកាន់ ស្នងការដ្ឋាន ដើម្បី ធ្វើការត្រួតពិនិត្យតាមពាក្យបណ្តឹង តែក្រោយមក ទំនងលោកអធិការ ស៊ីវ សុជាតិ ដែលជាមន្ត្រី នគរបាលផង រកស៊ីផង មានខ្នងធំនោះក៏ ទូរស័ព្ទរកអន្តរាគមន៍ពីអ្នកធំ ហើយចុងក្រោយ ស្រាប់តែគេឃើញ សមត្ថ កិច្ចដក ថយ ដោយបណ្តោយឱ្យរថយន្តបើកចូល ទៅក្នុងឃ្លាំងយ៉ាងស្រួលឯក្រុមសមត្ថកិច្ចក៏ដកថយអស់ ។
ក្រុមប្រជាពលរដ្ឋអ្នកឈរមើលហេតុការណ៍ ខាងលើ ឃើញសកម្មភាពសមត្ថកិច្ច ចុះចាប់រថយន្តដឹកបារី លុច្ស សារី រំលោភ សិទ្ធិផ្តាច់មុខ ហើយត្រូវបានលោកអធិការ ចេញមុខកាងបានដោយជោគជ័យនេះ បាន នាំគ្នាសរសើរលោក អធិការ ស៊ីវ សុជាតិ ថា ពិតជាខ្លាំងផោះគេមែនហ៊ានកាងទំនិញខុសច្បាប់ដែល សូម្បីតែបទបញ្ជារបស់ លោក ខេង ស៊ុំ ស្នងការនគរបាលខេត្តក៏ លោកអធិការរូបនេះ មិនញញើត និងមិនគោរពដែរ ហើយចុងក្រោយ ប្រឆាំងឈ្នះលោកស្នង ការព្រះរាជ អាជ្ញាទៀត (Sic) ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ ដឹងថា ករណីក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខ ក្នុងការស្តុក និងចែកចាយ បារីលុច្សសារី ប្រចាំខេត្តបន្ទាយមានជ័យអាចប្តឹងពីករណី ឈ្មួញនាំចូលបារីលុច្ស សារីទៅ លក់ចែកចាយ និងធ្វើអ្វីឈ្មួញ និងអធិការឈ្មួញ ស៊ីវ សុជាតិ បានឡើយ ។ ដែលសូម្បីតែសមត្ថកិច្ចវែកចក យ៉ាងអាថ៌ កំបាំងដូចជា ត្រូវថ្នាំសណ្តំអាស្រម៉ូម ស៊ីវ សុជាតិ ហើយមិនដឹងថា នេះ តើគេដោះស្រាយយ៉ាងណានោះទេ ។
ដោយ ឡែក លោក ស៊ីវ សុជាតិ ការិយាល័យនិពន្ធយើងមិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺបាន ទៅនឹងការ ចោទប្រកាន់ខាងលើនេះបានឡើយ ៕