0

ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​សំខាន់​ចំពោះ​ទំនាក់ទំនង​ស្នេហា​?

ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​កំពុងតែ​កើតឡើង​ទៅ​លើ​មនុស្ស​ពីរ​នាក់​ដែល​ កំពុងតែ​ស្និទ្ធស្នាល​គ្នា​។ ការរួម​ភេទ​ត្រូវបាន​គេ​យល់​ថា​ជា​សកម្មភាព​មួយ​នៃ​ការបង្ហាញ​ សេចក្តីស្រឡាញ់​រវាង់​មនុស្ស​ពីរ​នាក់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សព្វថ្ងៃនេះ មនុស្ស​ភាគច្រើន​មិន​មាន​ភាព​អៀន​ក្នុង​ការចូលរួម​ប្រលូក​នឹង​ការ​រួមភេទ​ ឡើយ​ទោះបីជា​វា​គឺជា​ទំនាក់ទំនង​ថ្មី​មួយ​ក៏ដោយ​។​  ជា​វិធី​ក្នុង​ការបង្ហាញ​នូវ​សេចក្តីស្រឡាញ់​ ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​គឺជា​រឿង​សំខាន់​ក្នុ​ទំនាក់ទំនង​ជា​ច្រើន​ ព្រោះ​វា​ត្រូវបាន​គេ​យល់ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​ខ្លាំងក្លា​ បំផុត​ដើម្បី​បង្ហាញ​នូវ​សេចក្តីស្នេហា និង​សុ​ឆន្ទៈ​។ ទំនាក់ទំនង​មួយ​ដែល​កង្វះ​នូវ​សារធាតុ​គីមី​ខាង​ផ្លូវភេទ​ច្រើនតែ​ធ្វើអោយ​ បរាជ័យ​ខាង​ចំណង់​ផ្លូវភេទ​របស់​ដៃគូ​។​  គឺជា​ការ​សុខចិត្ត​ ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​បាន​ក្លាយទៅជា​រឿង​សំខាន់​នៅពេល​ដៃគូ​ទាំង​ ពីរ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​រៀងៗ​ខ្លួន​ចំពោះ​វា​។ មានន័យ​ថា ដៃគូ​ទាំងពីរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​អោយ​ទំនាក់ទំនង​របស់​ ពួកគេ​ឈានទៅ​កម្រិត​បន្ទាប់​។ វា​ក៏​ជា​សេចក្តីបញ្ជា​ក់មួយ​នៃ​ការពិត​ដែរ​ក្នុងការ​ធ្វើ​អោយ​មាន​ភាព​ ប្តេជ្ញាចិត្ត​ខាង​ផ្លូវភេទ​ចំពោះ​ទំនាក់ទំនង​របស់​មនុស្ស​ពីរ​នាក់​។​  មិនសូវ​ជា​មាន​បញ្ហា​ច្រើន​ ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ច្រើនតែ​ជួយ​អោយ​មនុស្ស​ទាំង​ពីរ​នាក់​យក​ យល់​គ្នា​ច្រើន ព្រមទាំង​ចេះ​ស្វែងរក​មធ្យោបាយ​ដើម្បី​អោយ​ត្រូវ​គ្នា​វិញ​។ ការបន្ថែម​គ្រឿង​ដល់​ទំនាក់ទំនង​ច្រើន​តែ​ត្រូវបាន​គេ​ឃើញ​ថា​ជា​ជំ​ហ៊ាន​ មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​កំពុងតែ​កើត​ឡើង​ក្នុង​ជីវិត​ អាពាហ៍ពិពាហ៍ ឬ​ទំនាក់ទំនង​ដ៏​យូរអង្វែង​។​  អាច​ធ្វើអោយ​មនុស្ស​ពីរ​នាក់​កាន់តែ​នៅ​ជិត​គ្នា​ ការ​រួមភេទ​កើតចេញ​បាន​ដោយសារ​តែ​មនុស្ស​ពីរ​នាក់​ដែល​មាន​ភាពស្និទ្ធស្នាល ​គ្នា​យ៉ាងខ្លាំង​។ អ្វី​ដែល​គួរអោយ​រំភើប​នោះ​គឺថា ក្នុងពេល​រួមភេទ គឺជា​មធ្យោបាយ​មួយ​ផ្សេងទៀត​ក្នុង​ការបង្ហាញ​ថា​អ្នក​ពិតជា​ស្រឡាញ់​ម្នាក់​ នេះ​ខ្លាំងណាស់​។​ ​សំខាន់​សម្រាប់​សុខភាព​ផ្លូវភេទ​ ​នេះ​គឺជា​ការពិត​មួយ​ដែល សុខភាព​ផ្លូវភេទ​របស់​មនុស្ស​ម្នាក់​មាន​បញ្ហា​ដោយសារ​តែ​កង្វះ​ ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​។ ទំនាក់ទំនង​ផ្លូវភេទ​ដែល​ល្អ​មួយ​គឺជា​រឿង​សំខាន់​។ ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​ក៏​ជួយ​ធានា​ដល់​សុខភាព​ផ្លូវភេទ​បានដែរ ព្រោះ​នៅពេល​ដៃគូ​ទាំងពីរ​មាន​ចំណាប់អារម្មណ៍​ខាង​ផ្លូវភេទ​រៀងៗ​ខ្លួន​ហើយ ជាទូទៅ​ពួកគេ​នឹង​មិន​អោយ​បរិយាកាស​នេះ​កន្លង​ផុត​ចោល​ទេ ដូច្នេះ​សុខភាព​ផ្លូវភេទ​នឹង​កាន់តែ​ល្អ​ឡើងៗ​៕ 8775boyfriend

ចុះផ្សាយក្នុង៖ សុខភាព
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com