0

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ គួរ​តែ​មាន​វិធានការ​ចំពោះ​មេ​បន​ល្បែង អ៊ឹង ឈី ដែល ប៉ុនប៉ងធ្វើ​ឃាត​អ្នក​កាសែត​បំបិទមាត់ !

បុគ្គលិកអ្នក​យក​ព័ត៌មាន​ឱ្យកាសែត​មនសិការខ្មែរ​ម្នាក់ គ្រោងដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មាន ជ័យ ប្តឹង ចោទ ប្រកាន់​ម្ចាស់បន​ល្បែង​ខុស​ច្បាប់ម្នាក់ នៅក្រុង​ប៉ោយប៉ែត ពីបទ​គំរាម​កំហែង និងអំពើ​ហិង្សា និងប៉ុនប៉ង​ធ្វើឃាតទៅ​លើ​អ្នក​សារ​ព័ត៌មាន ។

គួររំលឹកថា ម្ចាស់បទល្បែងនោះ ត្រូវគេស្គាល់ឈ្មោះថា អ៊ឹង ឈី ដែលជាស្តេចល្បែងយ៉ាងធំដុះស្លែមាន អំណាចខាង បិទ​មាត់​សមត្ថកិច្ច ។ ជាក់ស្តែង កាលពីថ្ងៃទី១២កុម្ភៈ កន្លងមកនេះពេលដែលភ្នាក់ងារកាសែតខាងលើ បានបើករថ យន្ត​របស់​ខ្លួន​ទៅ​ថតរូប និងយកព័ត៌មានត្រូវបានមេបនល្បែង និងបក្ខពួកបានកាក់មុខរថយន្តអ្នក កាសែត ហើយចុះ ទៅ​ចាប់​ក្របួច​កអាវ​អ្នក​កាសែត ទាញចេញពីក្នុងរថយន្ត និងគំរាមកំហែងដោយពាក្យសម្តីយ៉ាង ធ្ងន់ធ្ងរ និងប៉ុនប៉ង សម្លាប់អាយុជីវិតទៀតផង ដោយ​សារតែខ្លួន អ៊ឹង ឈី គឺជាស្តេចល្បែងយ៉ាងធំដុះស្លែប្រចាំប៉ោយ ប៉ែត ក្តៅក្រហាយ យ៉ាងខ្លាំងចំពោះអ្នកកាសែត ព្រោះ​ខ្លួន​បានចំណាយលុយបិទមាត់ក្រុមសមត្ថកិច្ចជាច្រើននាក់ គ្រប់ជាន់ថ្នាក់អស់ហើយ មិន​គួរ​ណា​អ្នក​កាសែត​មក​ថត​រូប​បំ​បែក​​ព័ត៌មានសោះ ។

ផ្ទុយទៅវិញការប្រើហិង្សាយ៉ាងកម្រោលពីសំណាក់ម្ចាស់បនល្បែងនៅក្រុង ប៉ោយប៉ែតប៉ុនប៉ងធ្វើឃាត បំបិទមាត់ ទៅ លើ​អ្នក​យកព័ត៌មាននេះ កើតមានឡើងកាលពីព្រឹកថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៤នៅលើកំណាត់ផ្លូវមួយកន្លែង កណ្តាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុង ថាប់រាំង ហៅ បារាំង ភ្នាក់ងារកាសែតមនសិការខ្មែរ បញ្ជាក់ថា នៅថ្ងៃទី១៤ កុម្ភៈ ថា កន្លងទៅថ្មីៗនេះ លោក បាន​សរសេរអត្ថបទព័ត៌មានមួយចុះផ្សាយពីការបើកបនល្បែងស៊ីសង ខុសច្បាប់ នៅក្នុងលំនៅឋានរបស់ បុគ្គល ឈ្មោះ អ៊ឹង ឈីៈ «ខ្ញុំមាន បំណងទៅជួបចៅសង្កាត់ផ្សារកណ្តាល ទេ ប៉ុន្តែពេលនោះខ្ញុំក៏បានទៅឈប់កន្លែង បទល្មើស របស់ លោក អ៊ឹង ឈី ហើយខ្លួនខ្ញុំហ្នឹងអត់បានទៅថតរូបភាពអីទេ នៅកន្លែងត្រង់នោះ គឺលោក សែម ចិន្តា ជាអ្នកថត ទេ ។​ ហើយ​មិន​ដឹង​ជា​មូល​ហេតុ​ស្អីបានជាមេបនល្បែង អ៊ឹង ឈី គាត់ខឹង ព្រោះតែកន្លងមកខ្ញុំធ្លាប់ចុះផ្សាយគាត់ពីបទ ល្មើសហ្នឹង។ ទើបឃើញខ្ញុំ គាត់​ក៏​បើក​ឡានមកពាំងពីមុខខ្ញុំ។ ខ្ញុំចុចកញ្ចក់ចុះសួរគាត់ថា មានការអី? ស្រាប់តែគាត់ថា ហ៊ឺអញឈាមពេញភ្នែកអាបារាំង ស្រាប់​តែ​ក្របួចកអាវខ្ញុំ គាត់ថា ហ្អែងហ៊ានចុះផ្សាយអីហ្អែងរឿងជាមួយអញ»។

ពាក់ព័ន្ធនិងបញ្ហានេះជាការប្រើហិង្សា និងជាការគំរាមកំហែង និងបំបិទសិទ្ធិទាំងកម្រោលទៅលើអ្នកសារ ព័ត៌មាន ដែល ក្រុម​អាជ្ញាធរ និងក្រសួងមហាផ្ទៃ មិនគួរមើលរំលងឡើយ។ តាមលោកបារាំង បានថ្លែងបន្តថា នៅដើមសប្តាហ៍ក្រោយនេះ លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត បន្ទាយ មានជ័យ ប្រឆាំងនឹងបុគ្គលឈ្មោះ អ៊ឹង ឈី នេះពីបទប៉ុនប៉ងធ្វើឃាត។

យោងតាមការឆ្លើយតបរបស់មេបនល្បែងជើងខ្លាំងតាមរយៈវិទ្យុអាស៊ីសេរី បានទូរស័ព្ទសុំការបញ្ជាក់ពី លោក អ៊ឹង ឈី ជុំវិញការប្រើអំពើហិង្សា និងគំរាមទៅលើអ្នកកាសែតនេះ ប៉ុន្តែបុគ្គលនេះបានបដិសេធថា ពុំបានប្រព្រឹត្តនោះឡើយ ។

ដោយឡែក ចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ថ្លែងថា ក្រោយពីកើតហេតុភ្លាមៗ លោកបានអន្តរា គមន៍ ទៅ​សមត្ថកិច្ចកងរាជអាវុធហត្ថ អោយជួយចាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ អ៊ឹង ឈី ដែលបានប្រើអំពើហិង្សា និង​គំរាម​ទៅលើអ្នកកាសែត។ ប៉ុន្តែ សមត្ថកិច្ចកងរាជអាវុធហត្ថហាក់មានចេតនាការពារ ឈ្មួញល្បែងនោះ និងពុំបាន ចាត់​វិធាន​ការ​នោះឡើយៈ «រឿងនេះ ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងទៅលើបុគ្គលឈ្មោះ អ៊ឹង ឈី យកតួនាទីខ្លួនឯង ទៅ ប្រើ​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​នៅតាមទីធ្លាសាធារណៈ មកលើអ្នកសារព័ត៌មាន ប្រើអំពើកម្រោលចូលជួជាតិហ្នឹង អំពើឃោរ ឃៅ ព្រៃ​ផ្សៃ​របៀប​ហ្នឹង​នៅ​តាមទីសាធារណៈ»។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បញ្ជាក់ថា លំនៅឋានរបស់ឈ្មោះ អ៊ឹង ឈី ជាកន្លែងបើកបន ល្បែងស៊ី សង​យ៉ាង​ធំ នៅក្រុងប៉ោយប៉ែត។ បនល្បែងនេះត្រូវបានអ្នកក្រុងប៉ោយប៉ែតអះអាងថា មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត ថែមទៀតផង ជា​ខ្នង​បង្អែក ទើបបានជាក្រាំងដុះស្លែបើកលេងធ្វើអាជីវកម្មយ៉ាងទ្រង់ទ្រាយធំដុះស្លែបែបនេះ ។

ឯចំណែកក្រុមអ្នកចូលទៅលេងល្បែងនៅទីនោះ មានទាំងមន្ត្រីសាលាក្រុងប៉ោយប៉ែត និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ទៀត​ផង ៖ «គោលដៅហ្នឹងជាកន្លែងប្រមូល ផ្គុំទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដែលលេងភ្នាល់យ៉ាងខុសច្បាប់ ដូច គេចរាចរលាងលុយខ្មៅ និងលុយ គ្រឿងញៀនស៊ីសងចាញ់ឈ្មោះ ចាប់ពី ៥០-១០០ទៅ ១០០០ដុល្លារ មិនចាញ់ សម្បុកកាស៊ីណូ ស្របច្បាប់នូវក្រុងប៉ោយប៉ែតដែលបង់ពន្ធនោះទេ ! ។

ជាការគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺអាចពាក់ ព័ន្ ធធ្វើ មិនដឹងមិនឮពីចៅហ្វាយក្រុងផង ក៏អាចថា បានព្រោះរឿងអីដែលថា ក្រុង​មិនដឹងនោះ បើទីទាំងល្បែងដ៏ធំ របស់ អ៊ឹង ឈី វានៅទល់មុខនឹងសាលាសង្កាត់ ហើយ​វា​មាន​ចម្ការ​មួយ​ដែល​សម្បូរ​ទៅ​ដោយក្រុមអ្នកមានអំណាច មាន លុយ ហើយ អ៊ឹង ឈី ហ្នឹងធ្លាប់អះអាងថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែ​មិន​ដឹង​ជា​នៅ​អង្គភាពណាទេ។ ជាពិសេស គឺនៅកន្លែងហ្នឹងអត់មានអ្នកណាហ៊ាន បង្ក្រាបទេ ដោយសារល្បែងអ្នកធំ ហើយមួយដៃចាប់ពី ៣ពាន់បាត ទៅ ៤ពាន់ បាតយ៉ាងតិច »។ ផ្ទុយទៅវិញលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឱ បូរិន បានបដិសេធថា បុគ្គលឈ្មោះ អ៊ឹង ឈី ពុំមែនជាមន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តបន្ទាយមានជ័យ នោះឡើយ។

លោកបន្តថា ករណីបើកល្បែងស៊ីសងនៅលំនៅឋានរបស់បុគ្គលឈ្មោះ អ៊ឹង ឈី កន្លងមក លោកពុំបាន ទទួលព័ត៌មាន រាយ​ការណ៍​ឡើយ។ ទោះយ៉ាងនេះក្តី អ្នករស់នៅក្រុងប៉ោយប៉ែត បញ្ជាក់ថា លំនៅឋានរបស់ឈ្មោះ អ៊ឹង ឈី នេះបាន បើក​បន​ល្បែង​ស៊ីសងយ៉ាងដុះស្លែយូរយារណាស់មកហើយពុំមាននរណាប៉ះពាល់ទេ ព្រោះតែ បុគ្គលឈ្មោះ អ៊ឹង ឈី ក៏​មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធជាមួយមន្ត្រីសាលាក្រុងប៉ោយប៉ែត និងខ្នងធំពីក្រោយ។

អ្វីជាចម្ងល់នោះ គេឆ្ងល់ថា បើលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតអួតអាងពីខ្លួនស្អាតស្អំ និងមានកសែត កាងថា មិន​ពុករលួយហេតុម្តេចក៏ទុកសំបុកបទល្មើសរាប់ភ្លេចមានទាំងបនល្បែង របស់ អ៊ឹង ឈី នេះ ស្តែងប្រឆាំងទៅ និង​គោល​ការណ៍​របស់ក្រសួងមហាផ្ទៃ ទៅកើត ឬមួយក៏ អ៊ឺង ឈី ផ្តល់លាបសក្ការៈធំ ។

DSCF2731

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com