ក្រុងប៉ោយបែ់ត ៖ ក្រុងប៉ោយប៉ែតក្រោមការដឹកនាំរបស់លោក ង៉ោ ម៉េងជ្រួន ទាក់ទងទៅនឹងការអនុវត្តគោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានចែងនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ ២០១២-២០១៧ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះ និយាយអំពីកម្មវិធីអភិវឌ្ឍន៍ឃុំ-សង្កត់ ឆ្នាំ ២០១២-២០១៧ បានលើកឡើង អំពីការបន្តជម្រុញអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងធ្វើឱ្យបានសំរេចនូវសំណូមពរទាំង ៥ ដូចជា ៖ ១-គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ, ២-គ្មានការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ៣-គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, ៤-គ្មានក្រុមជនទំនើង, និងទី ៥-គ្មានការ លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
ក្នុងចំណុចទាំង ៥ដែលបានលើកឡើងខាងលើ គឺអភិបាលក្រុង ង៉ោ ម៉េងជ្រួន មិនព្រមប្តេជ្ញានឹងតាំងចិត្តលុបបំបាត់អោយបាន ទេដូចជា សកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ ការផលិតចែកចាយនិងប្រើប្រាស់គ្រឿងញៀន អំពើអនាចាជួញដូរស្រ្តីភេទ ល្បែងស៊ីសងរីកដូចផ្សិតនិងបទល្មើសកើតឡើងគ្រប់ប្រភេទ នៅតែកើតមានជាប្រចាំ។
ដោយឡែក ក្រុមបងតូចបងធំនៅតែកើតមានដដែល ទោះបីជាមានការថយចុះក៏ដោយ បទល្មើសគ្រៀងញៀន នៅតែកើតមានហើយអ្វីដែលសមត្ថកិច្ចមិនព្រម ឬមិនហ៊ានបង្ក្រាបនោះគឺល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែរីកដុះដាល គ្រប់ទីកន្លែងក្នុងក្រុងមានទាំងបៀរ អាប៉ោង យូគី ស្ទូច កន្ទុយលេខ ជលមាន់ ភ្នាល់បាល់ទាត់ មានការចុះបង្ក្រាបម្តងម្កាលយកទៅពិន័យជាប្រាក់ ហើយធ្វើកិច្ចសន្យា ស្អែកឡើង ប្រព្រឹត្តដដែល ល្បែងជល់មាន់នៅក្នុងបរិវេណកាស៊ីណូ ហ្គោលដិន ក្រោន សមត្ថកិច្ចមិនហ៊ានទៅក្បែរ ។
សូមបញ្ជាក់ថា ដើម្បីសំរេចទិសដៅគោលនយោបាយ អភិវឌ្ឍន៍ ភូមិ-ឃុំ-សង្កត់ ឆ្នាំ ២០១២-២០១៧ដែលត្រូវបាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសំរេចកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១១ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវកម្មវិធីភិវឌ្ឍន៍ឃុំ-សង្កាត់លើគ្រប់វិស័យ ដែលមាន ១៨ចំណុច ។ មូលដ្ឋានមួយតែកើតមានល្បែងស៊ីសងគ្រប់ប្រភេទ វាត្រូវតែកើតមានក្រុមបងតូចបងធំ កើតមានល្បែងស៊ីសង ត្រូវតែកើតមានចោរលួច ឆក់ ប្លន់ គ្រប់ ប្រភេទ នេះគឺជាក្រឹតក្រំ ដូច្នេះអ្នកដឹកនាំកុំអួតថា មូលដ្ឋានរបស់ខ្លួនមានសន្តិ សុខ សុវត្ថិភាពឱ្យសោះ ប្រជាពលរដ្ឋរស់ នៅដោយអារម្មណ៍ភ័យខ្លាច បាត់បង់ទាំងសុវត្ថិភាពផ្ទាល់ខ្លួនទាំងទ្រព្យសម្បត្តិ ។ ក្នុងនាមជាអភិបាលក្រុង និងជាគណៈបញ្ជាការឯកភាពក្រុង លោក ង៉ោ ម៉េងជ្រួន មិនដែលបានយកចិត្តទុកដាក់ បំពេញតួនាទីរបស់ខ្លួនទេ ។ ម៉្យាងទៀត តាមសម្តីរបស់ប្រជាពលរដ្ឋពួកគាត់រិះគន់ចំៗថា តាំងតែកាន់តំណែងជាអភិ បាលក្រុងរហូតមកទល់ពេលនេះ លោក ង៉ោ ម៉េងជ្រួន មិនដែលធ្វើអ្វីជាដុំកំភួនជូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតឡើយ ។
តាមកូនចាបកូនព្រាបបានខ្សឹបដាក់ត្រចៀកនិយាយថាតំណែងអភិបាលក្រុងរបស់លោកនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗខាងមុខនេះឬមួយដោយសារមូលហេតុមួយនេះបានជៅលោករឹងដៃរឹងជើង ធ្វើលែងកើត សង្ខេបមកវិញ រាល់សកម្មភាពដឹកនាំរបស់លោកកន្លងមក នឹងមកទល់ពេលនេះ វាអាចជះឥទ្ធិពលដល់សន្លឹកឆ្នោតរបស់គណបក្ស ប្រជាជនកម្ពុជា ជាក់ជាពុំខានឡើយ។