តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយ ពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។
ឆ្នេរសមុទ្រនៅតំបន់រោងចក្រប្រេងកាត ឋិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ កំពុងរងនូវហានិភ័យលើដែនសមុទ្រយ៉ាងធ្ងន់ធ្ងរ ដោយសារតែអ្នកមានលុយយក ឈ្មោះអ្នកធំជាសម្តេចទៅប្រើប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេស ជាតិតាមរយៈការចាក់ដីលុបសមុទ្រ គំរាមក្រុមអាជ្ញាធរខេត្តព្រះសីហនុ មិនឱ្យហ៊ានប៉ះពាល់ជាមួយឈ្មួញនោះទេ ។
ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា ពួកអ្នកចាក់ដីលុបសមុទ្របានយកឈ្មោះអ្នកធំមិនដឹងជា សម្តេចមួយ ណានៅភ្នំពេញ គំរាមអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចជំនាញដើម្បីប្រព្រឹត្តអំពើមិនគប្បីរបស់ខ្លួន ។
ទោះជាយ៉ាងណាក៏ក្រុមអាជ្ញាធរដែនដីបានអះអាងថា គេបានស្នើឱ្យក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះ ផ្អាក សកម្មភាពបណ្តោះអាសន្នហើយ ។ ប៉ុន្តែបើតាមការសង្កេតរបស់ប្រភពអះអាងថា សកម្មភាពចាក់ដីលុប សមុទ្រ នៅតែបន្តកើតមានជាធម្មតារហូតដល់ថ្ងៃនេះ ។ ហើយដែលគេពុំដឹងថា ក្រុមអាជ្ញាធរខេត្តព្រះសីហនុជាអ្នកបណ្តែត បណ្តោយ ឬក៏មិនហ៊ានក្អកជាមួយក្រុមអ្នកចាក់ដីលុបសមុទ្របំពានច្បាប់ជាតិនោះពិតប្រាកដឬយ៉ាងណាទេ ? ។
តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។
ជាការអះអាងរបស់លោកអភិបាលរងស្រុកស្ទឹងហាវ ឆាយ សុគន្ធដា ក៏ទទួលស្គាល់ថា មានគេចាក់ដីចូលក្នុង សមុទ្រនោះពិតប្រាកដមែន ។ ហើយរីឯមន្ត្រីជលផលខេត្តនេះក៏បានទទួលស្គាល់អំពីសកម្មភាពល្មើសច្បាប់ជាតិនេះ ផងដែរ ។
ផ្ទុយពីព័ត៌មានលោក សុង វិញត្រូវបានប្រភពដកស្រង់និយាយថា ម្ចាស់ដីដែលចាក់ចូលសមុទ្របំពានច្បាប់ នេះ គឺជាក្មួយសម្តេច ប៉ុន្តែមិនដឹងជាសម្តេចមួយណាទេ ដែលជាអ្នកចេញមុខកាងឱ្យឈ្មួញថៅកែ សុង ហ៊ានពានរំលោភច្បាប់តាមតំបន់ឆ្មេរសមុទ្រនោះ ។ គេមិនដឹងថា តើសម្តីលោក សុង ជាការពិតកម្រិតណានោះទេ ។
មិនថាជាសម្តេចមួយណាទេ គឺគោរមងារសម្តេចទាំងនោះ គឺជាអ្នកផលិតច្បាប់ មិនគួរបណ្តោយឱ្យបុគ្គល នោះ យកឈ្មោះទៅប្រើរំលោភច្បាប់នោះទេ ! និងទោះយ៉ាងណាក៏ដោយទិដ្ឋភាពបែបនេះ ជាគំរូអាក្រក់មួយដែល អាជ្ញាធរខេត្តព្រះសីហនុ មិនគួរបណ្តែតបណ្តោយឱ្យមានទង្វើអាក្រក់បែបនេះធ្វើជាគំរូទេ ។
ប្រជាពលរដ្ឋទាំងនោះបាននិយាយប្រាប់ថា នៅពេលដែលនិយាយពីការរំលោភយកឆ្នេរសមុទ្រ និងព្រៃលិច ទឹកគឺអាជ្ញាធរមូលដ្ឋានក៏ដូចជា ជំនាញជលផលតែងតែឆ្លើយដោះសាថា មិនដឹងរហូតខណៈដែលសកម្មភាពចាក់ដី រំលោភ យកឆ្នេរទាំងនោះធ្វើឡើងដោយចាក់ដីហុយទ្រលោមស្ទើរងងឹតមេឃតែបែរជាថា មើលមិនឃើញហើយ ទៅវិញ !
អ្នកស្រុកប្រជាពលរដ្ឋទាំងនោះក៏បានធ្វើការចោទប្រកាន់ទៅអាជ្ញាធរ និងជំនាញថា បើមិនបើកដៃឱ្យក៏ គ្មាននរណា ហ៊ានបំពាននោះដែរ ? ប្រជាពលរដ្ឋសូមសំណូមពរឱ្យរាជរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យ មួយដើម្បីចុះមក ត្រួតពិនិត្យឆ្នេរសមុទ្រខ្មែរឡើងវិញ ដោយមិនត្រូវជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម និងអភិបាលក្រុង និងអភិបាលខេត្ត ដែលរាយការណ៍បោក នោះទេ ។