ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ មានការបែកធ្លាយក្នុងការ បង្ក្រាប ទូរស័ព្ទ មានតម្លៃ គេចពន្ធ រាប់លាន ដុល្លារ ដែលមានការពាក់ព័ន្ធ និង ភរិយាលោក ឌួង ងៀប ជាអនុប្រធាន នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ត្រូវបានសមត្ថកិច្ចអះអាងថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធទំនិញ និងទូរស័ព្ទ យក មក ចែកចាយនៅរាជធានីភ្នំពេញ ឆ្លងកាត់ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ។
យោងតាមការអះអាងរបស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពី វេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ភរិយាលោក ឌួង ងៀប ដែល បាន នាំទូរស័ព្ទម៉ាកអាយហ្វូន និងម៉ាកសាំ ស៊ុងទំនើបៗជាង៣០០គ្រឿងចេញពីច្រក អាកាសយានដ្ឋានអន្តរជាតិ ខេត្ត សៀម រាប ត្រូវបានសមត្ថកិច្ចគយចល័តចាប់បង្ក្រាបនៅចំណុចស្រុកពួក ខេត្តសៀមរាប ដើម្បីពិន័យពន្ធ ដែលករណី បង្ក្រាប នេះធ្វើឡើងតាមការបញ្ជាពីលោក កើត សុធារ៉ា ប្រធានក្រុមគយចល័តទូទាំងប្រទេស ។
ករណីនាំ ចូលទូរស័ព្ទទំនើបៗ តាមច្រកអន្តរជាតិខាងលើនេះ ត្រូវបានគេទម្លាយថា គឺជាការបើកភ្លើង ខៀវពី លោក ខៀវ សំអាន ប្រធានការិយាល័យ គយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ និងជាអ្នក គ្រប់គ្រងនៅ អាកាស យានដ្ឋានអន្តរជាតិខេត្តសៀមរាប ហើយអំពើពុករលួយនេះធ្វើឱ្យរដ្ឋត្រូវបាត់ បង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ ខណៈទូរស័ព្ទទំនើបៗខាងលើនេះ យ៉ាង ហោចណាស់ក្នុង១គ្រឿងៗត្រូវបង់ពន្ធ ៧៥ដុល្លារ និងប្រភេទជជុះ ១គ្រឿងៗ បង់ពន្ធ ៤៥ដុល្លារនោះ ។
រយៈពេលកន្លងទៅសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ខេត្តកំពង់ធំ ធ្លាប់បានស៊ើបអង្កេត តាមដានឈាន ដល់ការបង្ក្រាប ការនាំ ចូលទូរស័ព្ទម៉ាកអាយហ្វូននិងម៉ាកសាំ ស៊ុងតាមច្រកអាកាសយានដ្ឋានអន្តរជាតិ សៀមរាប នេះជាញឹកញាប់ ដែលពួកគេ បានប្រើរថយន្តទំនើបៗជាមធ្យោបាយ ដឹកជញ្ជូនទំនិញគេចពន្ធបង្វែការចាប់អារម្មណ៍ ហើយក្នុងនោះ សមត្ថកិច្ច ដែលពាក់ព័ន្ធត្រូវបានក្រុមឈ្មួញចាត់ចែង ទើបសកម្មភាពខុសច្បាប់នេះ កាន់តែមានការ រាលដាល ពិសេស លោក ខៀវ សំអាន អាចជាប់មន្ទិលពិតជាមានចេតនាទុច្ចរិតគៃបំបាត់ពន្ធរដ្ឋជាមួយប្រពន្ធលោក ឌួង ងៀប ដោយពិត ប្រាកដ មែន ។
ជុំវិញការពាក់ព័ន្ធនាំចូលទូរសព្ទ័សើរីទំនើបគេចពន្ធនេះអង្គភាពសារព័ត៌មានចាប់ដៃរបស់យើងមិនអាចសុំការទំនាក់ទំនងបានពីលោក ឌួង ងៀប និងលោក ខៀវ សំអាន បានឡើយក្នុងថ្ងៃនេះជុំវិញការហូរចូលនូវប្រភេទទូរស័ព្ទលោតឆ័ត្រទំនើបៗតាមច្រកដែល ខ្លួនរុករក កាល ពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក ។ ប៉ុន្តែសមត្ថកិច្ចក្រុមគយចល័តនិយាយថា ប្រសិនបើគ្មានវិធានការ បង្ក្រាបការរត់ពន្ធទូរស័ព្ទទំនើបៗបែបនេះទេរដ្ឋ និងត្រូវជ្រុះបាត់បង់ចំណូលពន្ធក្នុងកម្រិត ខ្ពស់ផងដែរក្នុង ១ ខែ ដែលគេបរិមាណការខាតបង់រហូតក្នុង ១ខែរាប់លានដុល្លារឯណោះ ។
ផ្ទុយទៅវិញ នៅមានមន្ត្រីសមត្ថកិច្ចគយខិលខូចខ្លះបានឃុបឃិតជាមួយ ឈ្មួញយ៉ាងគឃ្លើនផងដែរ ប៉ុន្តែពុំត្រូវបានវែក មុខ ហើយដែលជាការប្រឆាំងយ៉ាងចេញមុខទៅនឹងកំណែទម្រង់ស៊ីជម្រៅ ដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន ចាត់ទុកអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាជាអង្គភាពគំរូក្នុង ការកំណែទម្រង់ស៊ីជម្រៅ លុបបំបាត់ អំពើពុករលួយ ឱ្យស្ថាប័នជាច្រើនទៀត អនុវត្តន៍តាម ។ ប៉ុន្តែមន្ត្រីគយមួយចំនួនក៏ដូចជា លោក ខៀវ អាន ផ្ទាល់ជាអ្នកទទួល បន្ទុក អាចជាមុខសញ្ញាសង្ស័យមួយ ដែលពុំគួរ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងអង្គភាពប្រឆាំង អំពើពុករលួយមើលរំលងបញ្ហា គៃបំបាត់ ពន្ធរដ្ឋនោះទេ ! ។
ជុំវិញចំណុចមិនប្រក្រតីដ៏រសើបនេះ លោក ខៀវ សំអាន អាចជាមុខសញ្ញាសង្ស័យពាក់ព័ន្ធទៅ នឹងមេឈ្មួញ នាំទូរស័ព្ទ ទំនើប គេចពន្ធចូលជាមួយភរិយាលោក ឌួង ងៀប អនុប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ។
ម៉្យាងវិញទៀត ភរិយាលោក ឌួង ងៀប គឺជាមុខសញ្ញាសង្ស័យចាស់មួយទៀត ព្រោះតែលោក ឌួង ងៀប ជាអនុប្រធាន នាយកដ្ឋានអន្តោប្រវេសន៍អាចជាប់មន្ទិលឃុបឃិត និងត្រូវរ៉ូវគ្នា ជាពិសេសទៅលើការនាំចូលទូរស័ព្ទ គេចពន្ធថ្លៃៗនោះ ជាយូរឆ្នាំមកហើយក៏អាចថាបានដែរ ។
ដោយឡែកឱកាសនាំទូរ ស័ព្ទទំនើបៗឆ្លងកាត់ច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបែបនេះមិនអាច ជនសាមញ្ញ ទៅធ្វើបានទេ ! ហើយដូច្នេះប្រពន្ធរបស់លោក ឌួង ងៀប គឺជាមុខសញ្ញាអាងខ្នងប្តី ហើយ លោក ឌួង ងៀប គឺជាអ្នក គ្រប់គ្រងនគរបាលអន្តោប្រវេសន៍ នៅច្រកខាងលើនេះផងដែរ ដូចជា និងលោក ខៀវ សំអាន ដែលទទួលបន្ទុកគយ និងរដ្ឋាករព្រលានយន្តហោះខេត្ត-ក្រុង-រាជធានីនោះ ។ ដូច្នេះបុគ្គល ខៀវ សំអាន និងលោក ឌួង ងៀប គេចមិន ផុត ពីការសង្ស័យតាមដាននោះទេ ។
បញ្ហាដូច្នេះ ការគៃបំបាត់ពន្ធរដ្ឋដោយសមត្ថកិច្ច និង ស្ថាប័នគយនៅច្រកនេះ ពិតជាអំពើពុករលួយមួយ ដែលកើតមាន ជាលក្ខណៈប្រព័ន្ធយូរយាមកហើយ ។ ហើយបទល្មើសទាំងនេះមិនមែនទើប កើតជាលើកទី ១ នោះឡើយ ។ ហើយ ដែលថ្នាក់លើ គួរតែមានវិធានការបង្ក្រាប និងលុបបំបាត់ក្រុមមន្ត្រីគយខិលខូចដែលមាន ចេតនាទុច្ចរិត ធ្វើឱ្យបាត់បង់ ចំណូលពន្ធរាប់សិបលាន ដុល្លារមិនគួរទុកឱ្យពួកនោះ ជិះសេះលែងដៃបំបាត់ពន្ធរដ្ឋនោះ ទេ !