0

នគរបាលសេដ្ឋកិច្ចឈរជើងផ្លូវជាតិលេខ២លេខ៣ ជំរិតយកលុយពីអ្នករកស៊ីដឹកកសិផល

g976_b132a23c7d41f1a4b0abae62750b0d64នគរ​បាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​ឈរជើង​លើផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣ ដែល​ ​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឱ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ពិនិត្យមើល​សកម្មភាព​របស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ពុករលួយ​ទាំងនោះ​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់​ពួកគេ​មិន​ខុសពី​អារ​.​កក្តា​ម​យក​ឈាម​ឡើយ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តតាកែវ បានឱ្យដឹងថា​ពួកគាត់​រកស៊ី​ដឹក​កសិផល​ដូចជា​ពោត សណ្តែក ត្រសក់ ល្ហុង ដំឡូង ល្ពៅ ដែល​ដាំ​តាម​ធម្មជាតិ​យកមក​លក់​ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ​គ្រាន់​បាន​កម្រៃ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ប៉ុន្តែ​នៅពេល​ពួកគាត់​មកដល់​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល តាមផ្លូវ​ជាតិ​លេខ​២ មាន​ជន​មួយ​ក្រុមខ្លះ​ស្លៀកពាក់​ស៊ីវិល ខ្លះទៀត​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​បាន​ដេញ​ស្ទាក់​រថយន្ត​របស់​ពួកគាត់​បង្ខំ​ឱ្យ​បង់លុយ​។ ក្រុម​សមត្ថកិច្ច​ទាំងនោះ​បានឱ្យដឹងថា​ពួកគេ​គឺជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល ហើយ​បង្ខំ​ឱ្យ​ពួកគាត់​បង់លុយ​ក្នុង​មួយ​ជើង​ចាប់ពី​៤​មឹ​ន​រៀល ទៅ​១០​មឹ​ន​រៀល​តាម​រថយន្ត​ធុន​តូច ឬ​រថយន្ត​ធុន​ធំ ដោយ​គ្មាន​ការ​យោគ​យល់​​អ្វី​ទាំងអស់​។ បើទោះបី​ពួកគាត់​ខំព្យាយាម​អង្វរករ​ឱ្យ​ពួកគេ​បញ្ចុះតម្លៃ ក៏​ក្រុមនគរបាល​សេដ្ឋកិច្ច​ទាំងនោះ​មិន​យក​ត្រចៀក​ស្តាប់​ដែរ គឺ​គេ​ព្រមាន​អូស​យក​រថយន្ត​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហេតុនេះហើយ​ទើប​ពួកគាត់​សុខចិត្ត​បង់លុយ​ទាំង​ឈឺចាប់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​គេ​មិនដែល​ឃើញ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ជិះ​រថយន្ត​ទៅ​ពិនិត្យមើល​សកម្មភាព របស់​​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច​ឈរជើង​លើផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣​នោះទេ​។ បញ្ហា​នេះ​ប្រភពពី​មន្ត្រីនគរបាល​តូចតាច ធ្វើការ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បង្ហើប​ឱ្យដឹងថា​លោក អ៊ា​វ ចំរើន និង​ក្រុម​ស្នងការរង​មួយចំនួន​សុទ្ធតែ​បានទទួល​ចំណែក​ពី​ក្រុមនគរបាល​សេដ្ឋកិច្ច​ដែល​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះដែរ​។ ​

​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​តាមរ​ថ​យន្ត​ពី​ខេត្តតាកែវ និង​ខេត្តកណ្តាល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ មក​លក់​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ធ្វើការ​ដាស់​តឿន​​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ខ្លះ​ផង​​៕​

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com