0

លោក ម៉ៅ ចាន់វិជ្ជា មេប៉ូលីសសេដ្ឋកិច្ចទទួលផែន​កោះកុង ទទួលសំណូក យ៉ាងច្រើនពីជនរក ស៊ីបទល្មើសសេដ្ឋកិច្ច

កោះកុង៖ ​តាម​សេចក្តី​រាយ​ការណ៏​ជាក់​លាក់​បាន​បង្ហើប​ប្រាប់​ថា​សាច់​និង​ជង្គង់​​មាន់​ខូច​​គុណភាព​​ដឹក​តាម​​រថយន្ត​​ពី​​ប្រ​ទេ​ស​​​​ថៃ​​ក្នុង​​មួយ​​​ថ្ងៃៗ​​មិន​​តិច​​ជាង​២០​តោន​​ទេ​ត្រូវ​​បាន​​ក្រុម​​សមត្ថកិច្ច​និង​ជំនាញ​​ប៉ូលិស​​សេដ្ឋកិច្ច​​ក្រសួង​​ដែល​​មើល​ការ​​ខុស​​ត្រូវ​​តាំង​​​ពី​​ព្រំ​​ដែន​​​ខេត្ត​​កោះ​កុង​​រហូត​​មក​​ដល់​​ក្រុង​​​ភ្នំពេញ​​​បន្ត​​បើក​​​ដៃ​​ឱ្យ​​ មេ​​ឈ្មួញ​​ធំ​ៗ​​ដឹក​​យ៉ាង​​គគ្រឹក​​គគ្រេង​​ជា​​រៀង​​រាល់​​ថ្ងៃ​​ ដែល​​មេ​ឈ្មួញ​​ទាំង​​នោះ​​ត្រូវ​​បាន​​គេ​​ដឹង​​ថា​​មាន​ខ្នង​បង្អែក​ធំៗ​នៅ ​ពី​ក្រោយ​ ។​

តាម​ប្រភព​នោះ​ឲ្យ​ដឹង​ទៀត​ថា ​រថយន្ត​កំពុង​ដឹក​សាច់​មាន់​ និង​ជង្គង់​មាន់​ពី​ប្រទេស​ថៃ​តាម​ច្រក​កោះ​កុង​គឺ​ ជា​ របស់​​មេ​​ឈ្មួញ​​ម្នាក់​​ឈ្មោះ​ ម៉ែ​ អា​ម៉េង​ ដែល​មាន​ខ្នង​បង្អែក​យ៉ាង​ក្រាស់​ឃ្មឹក​នៅ​ពី​ក្រោយ​នៃ​ការ​ដឹក​ជញ្ជូន​នេះ​មិន​ដែល​មាន​ សមត្ថកិច្ច​​ណា​​ចាប់​​ ឬ​​ហ៊ាន​​ឃាត់​​ឡើយ​​ ។​​

ក្រុម​អាជ្ញា​ធរ​និង​ប្រជា​ពលរដ្ឋ​ខ្លះ​ក៏​បាន​អះអាង​ថា ​ក្រុម​ប៉ូលិស​ក្រសួង​ដែល​មាន​ឈ្មោះ​ ម៉ៅ ​ចាន់​វិជ្ជា​ ជា​មេ​ទទួល​ផែន​បង្ក្រាប​ និង​ទប់​ស្កាត់​បទ​ល្មើស​សេដ្ឋកិច្ច​ទិស​កោះ​កុង​ក្លាយ​ជា​អ្នក​មើល​ផ្លូវ​ និង​​ជា​​ខ្នង​​បង្អែក​​ឱ្យ​​ឈ្មួញ​​យ៉ាង​​កាក់​​កប​​បំផុត​​ហើយ​​បាន​​ទទួល​​សំណូក​ស៊ី​ឆ្អែត​គ្រប់​រហូត​ចង់​ក្លាយ​កូន​សេដ្ឋី​មួយ​តូច​ច្រលឹង​ទៀត​ផង​ ។​

ប្រភពបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗរថយន្តរបស់មេឈ្មួញខាងលើបានដឹកសាច់មាន់ និងជង្គង់មាន់មិនតិច ជាង ២០​តោន​​ឡើយនោះទេ ហើយរថយន្តនេះក៏មិនដែលបង់ពន្ធចូលរដ្ឋឱ្យបាន ១០០ភាគរយនោះដែរ ពោលក្នុង ជាង ២០តោន ក៏​បង់​ត្រឹម ៦ ទៅ ៧តោនតែប៉ុណ្ណោះ ដោយមានមេប៉ូលិសនៅច្រកព្រំដែនម្នាក់ជាអ្នកចេញមុខ រត់ការឱ្យផង ។

សេចក្តីរាយការណ៍បង្ហើបទៀតថា មេឈ្មួញដ៏ធំមួយនេះនៅពេលចេញដំណើរពីខេត្តកោះកុងមកកាន់ក្រុង ភ្នំពេញ គេ បាន​រត់​ការបង់លុយទៅឱ្យកាំកុងត្រូលគយ និងប៉ូលិសសេដ្ឋកិច្ចដែលនៅតាមផ្លូវគ្រប់ៗគ្នា ទើបការដឹកបាន ប្រព្រឹត្តទៅ ជា​រៀង​រាល់​យប់គ្មានឈឺក្បាលដល់អស់លោកណាមួយឡើយ នៅពេលដែលរដ្ឋាភិបាលកំពុងតែជម្រុញឱ្យ មានការ ប្រ មូលពន្ធ ១០០% ចូលរដ្ឋនោះ ។ ពីព្រោះតែគេបានត្រូវុរ៉ូវគ្នាយ៉ាងស្អិតរមួតបំផុត ។

ក្រុមអ្នកប្រជាពលរដ្ឋរកស៊ីតូចតាចបានលើកឡើងថា តើមានមូលហេតុណាដែលក្រុមសមត្ថកិច្ចទាំងនោះ ហ៊ានបើកដៃឱ្យ​ដឹក​សាច់មាន់ពីប្រទេសថៃយ៉ាងគក្រឹកគគ្រេងយ៉ាងនេះ ជាពិសេសគឺមេប៉ូលិសសេដ្ឋកិច្ចម៉ៅ ចាន់វិជ្ជា តែម្តងបានសម្រប ក្លាយខ្លួនទៅជាអ្នកមើលផ្លូវ និងការពារឱ្យឈ្មួញធ្វើអាជីវកម្មនាំទំនិញខុសច្បាប់ចូលស្រុក និងទៅកាន់ទីផ្សារ ភ្នំពេញ​យ៉ាង​សុវត្ថភាពបំផុត ។ មិនតែប៉ុណ្ណោះ បានទាំងកិបកេងការបង់ពន្ធចូលរដ្ឋថែមទៀត ដែលក្នុងនោះ មានប្រ ធាន ច្រក​ព្រំ​ដែន​ដែល​ជាចំណុចក្តៅក្នុងការនាំចូលសម្ភារៈទាំងនោះមកកាន់ប្រទេសកម្ពុជា ។

សូមរំលឹកថា ក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីកំពង់ប្រយុទ្ធ ក្នុងការកែទម្រង់បានផ្តោតជាសំខាន់ លើវិស័យធំៗ ជាចម្បងក្នុងនោះការបាត់បង់ពន្ធគយ ដែលធ្វើឱ្យប្រទេសជាតិខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក សន្ធាប់ បណ្តាល មកពីរត់ការក្រៅប្រព័ន្ធមិនបានបង់លុយចំណូលពន្ធទាំងនោះ ឱ្យចូលរដ្ឋឱ្យបានគ្រប់ ១០០ ភាគរយ តាម ច្បាប់នោះទេ !។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងជំនាញតាមដងផ្លូវ និងក្រុមប៉ូលិសសេដ្ឋកិច្ច ម៉ៅ ចាន់​វិជ្ជា​ ទេ ៕

ស ខេង

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com