ឧត្តរមានជ័យ៖ អភិបាលខេត្តមិនដែលមើលឃើញពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនប្រេងសាំងគេចពន្ឋដោយរថយន្តយីឌុប បានធ្វើសកម្មភាពយ៉ាង គគ្រឹកគគ្រេង ចេញពីច្រកទ្វារព្រំដែនកម្ពុជា ថៃ គឺច្រកជាំស្រង៉ាំ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែងខេត្តឧត្តមានជ័យដែលបានឃុបឃិតជាមួយសមត្ថកិច្ចពាន់ពន្ធ័គ្រប់ជំនាញឲ្យមានការនាំចូលប្រេងសាំងពីប្រទេសថៃដោយមិនមានការបង់ពន្ធជូនរដ្ឋឡើយ ហើយយកទៅចែកចាយបន្ត តាមបណ្តា ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។
ប្រភពឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនប្រេងសាំងគេចពន្ឋ យ៉ាងពេញទំហឹង របៀបអនាធិបតេយ្យ ក្នុងស្រុកអន្លង់វែងដោយពួកគេដឹកជញ្ជូនប្រេងសាំងគេចពន្ឋខុសច្បាប់ និងដឹកជញ្ជូនប្រេងសាំងទាំងនេះ មកពីស្រុកថៃ ដោយគ្មានស្តង់ដា បណ្តាលឲ្យប្រជាពលរដ្ឋ មានការ ភិតភ័យចំពោះបញ្ហារសុវត្តិភាព ។
ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ភាគច្រើនកំពុងតែពេញនិយមក្នុងការប្រើប្រាស់ប្រេងសាំងដែលក្រុមឈ្មួញនាំចូលដោយខុសច្បាប់ ដោយសារតែតំលៃប្រេងសាំងនេះមានតម្លៃទាប និងកំរិតថាមពលមិនល្អ ត្រឹមត្រូវតាម ស្តង់ដានោះឡើយ ។
ប្រជាពលរដ្ឋបានរិះគន់ថាបញ្ហាប្រេងសាំង នាំយកមកដោយសេរីបានបែបនេះ ដោយសារ តែមានការឃុបឃិតគ្នាពីមន្ត្រីជំនាញគយមន្ត្រីកាំកុងត្រូលនិងប៉ូលិសសេដ្ឋកិច្ចជាហេតុធ្វើឲ្យសកម្មភាពដឹកជញ្ជូនកាន់តែរលូនដោយមិនខ្វល់ពីការគេងប្រវ័ញថវិការដ្ឋហើយធ្លាក់ចូលក្នុងហោប៉ៅអស់លោកអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចយកទៅធ្វើមានបានដោយពួកគេមិនបានអនុវត្តច្បាប់ឲ្យបានស៊ីជម្រៅ ទៅតាមការកែទម្រង់របស់ប្រមុខថ្នាក់ដឹកនាំឡើយ ៕