0

ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស៊ុ​យ សែ​ម

ក្រុងព្រះសីហនុៈនៅពេល​ដែល​ពីរាជ​រដ្ឋាភិបាល​ពុះបំបែក​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ ថាម​ពល​ ជាពីរ​ផ្សេងគ្នា គឺក្រសួង ឧស្សាហកម្ម និង សិប្បកម្ម​និងក្រសួងរ៉ែ​និងថាមពល​រួចមក នៅខេត្ត​ព្រះ​សីហនុ ក៏មាន​ការ​ពុះ បំបែក​មន្ទីរ​នោះ​ជាពីរ តាម​ក្រសួងដែរ ។ ហើយពេល​នេះ​ត្រូវប៉ាន់ លោក ប្រាក់ ចាន់រឿន អតីតជា​ប្រធាន​មន្ទីរឧស្សាហកម្មរ៉ែ​និង​ថាមពល ខេត្តនេះ បែរជាឡើង បុណ្យ​ត្រូវបានតែងតាំងជាអគ្គាធិការនៃក្រសួងរ៉ែនិងថាមពល។

ចំណែក​មន្ទីរ​រ៉ែ​និង​ថាមពល​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ប្រធាន​មន្ទីរ​ទេប៉ុន្តែគេបាន​ដឹងយ៉ាងច្បាស់ថាអ្នកដែល​នឹង​ក្លាយ​ជា​ប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ចាន់រឿនឈ្មោះប្រាក់សំប្រាថ្នាមានអាយុ ២៥ ឆ្នាំ​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ដែល​ទើប​នឹង​កាន់​ការងារ​នេះ​បាន​មួយ​រយៈ​ខ្លី​ហើយ​ត្រៀម​ឡើង​ជាប្រធាន​មន្ទីរ​តែ​ម្តង​ព្រោះតែគាត់ជាមនុស្សស្និទ្ធរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ។ប្រភពមន្ត្រីរាជការនៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពល បានសំដែងនូវការ មិនពេញចិត្ត នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់ និង​ចុក​ឈាម​មិន​ហ៊ាន​ចេញ​មុខប្រឆាំងតវ៉ាទេព្រោះពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និងលោក ប្រាក់ ចាន់រឿន ហើយ​ដែល​មាន​ទំនាក់​ទំនង​មិន​ធម្មតា​គឺ​ប្រៀប​បាន​ដូច​បង​និង​ប្អូន​មិន​មែន​ជា​ចៅ​ហ្វាយ​នាយ​និងកូនចៅទេ។

ករណីដូចជាក្នុងខណៈពេលមិនទាន់មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះក្រុមមន្ត្រីចាស់ៗ នៅក្នុងមន្ទីរ ក៏បានទទូច សូមឱ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុន នឹង​សំរេច​តែង​​តាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឱ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវ អំពើ ពុករលួយ និង​បក្ខ​ពួក​និយម​ឬគ្រួសារនិយម ។ ដូចជា ការលើកឡើងរិះគន់យ៉ាងចំៗ ពីសំណាក់មន្ត្រីថា មាន​ការ​លើក​បន្តុប​កូន​របស់​លោក​ប្រាក់​ចាន់​រឿនឈ្មោះប្រាក់សំប្រាថ្នាឱ្យឡើងធ្វើជាប្រធានយ៉ាងអូតូម៉ាតិចនោះ។

ភាព​​មិន​​ប្រក្រតី​​ក្រោយ​​ការ​​បែក​​ធ្លាយ​​ថា​​លោក​​ប្រាក់​​ចាន់​​រឿន​​កាល​​នៅ​​ជា​​ប្រធាន​​មន្ទីរ​​ឧស្សាហកម្ម​​រ៉ែ​​និង​​ថាមពល​​ខេត្ត​​ព្រះ​​សីហនុ​​ធ្លាប់​​មាន​​រឿង​​អាស្រូវ​​ពុក​​រលួយ​​និង​​បក្ខ​​ពួក​​និយម​​ជា​ច្រើន​។​ ហើយ​​អំពើ​​ពុក​​រលួយ​​នោះ​​រួម​​មាន​​បើក​​ដៃ​​ឱ្យ​​ឈ្មួញ​​ជីក​​កាយ​​អាចម៍​​ដី​​នៅ​​ក្បែរ​​ជើង​​ភ្នំ​​បូក​​គោ​​ស្ថិត​​ក្នុង​​ភូមិ​​ព្រែក​​ទុល​​ឃុំ​ ទឹក​ថ្លា ​ស្រុក​ព្រៃ​នប់​ ដែល​មាន​ឧកញ៉ា ​ហាន់​ ឃាង​ ជា​អ្នក​ម៉ៅ​ការ​ចាក់បំពេញដីលើផ្ទៃដីទំហំប្រមាណ ជាង​៤០០​ហិក​តា​ ជូនក្រុមហ៊ុនសាង សង់​រោង​ចក្រ​ប្រេង​កាត​ដែល​មាន​ទី​តាំង​ក្នុង​ភូមិ​សាស្ត្រខាងលើដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដី រាប់ពាន់រថយន្ត បែនខ្នាតធំ ដោយពុំ មាន ច្បាប់ ពី​ក្រសួង​រ៉ែ​និង​ថាមពល​នោះទេ ។ ហើយ​ដែល​ជា​ហេតុ​មួយ​ធ្វើ​ឱ្យ​បាត់​ចំណូល​រដ្ឋ រាប់សែនដុល្លារ នៅឆ្នាំ២០១៣ និង បន្ត​មក​ឆ្នាំ​២០១៤​កន្លង​មកនេះ។

តាមប្រភពផ្ទៃក្នុងគេបន្តទៀតថាកន្លងមកលោកប្រាក់ចាន់រឿនក៏បានបើកដៃឱ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រ ជា​ច្រើន​កន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ជាដើមក៏ដូចជា ក្នុងពេលថ្មីៗនេះ ហើយ ដែល​ឈ្មួញ​មួយរូបរហូតហ៊ានយកឈ្មោះ សម្តេចមួយនោះមកកាងចាក់ដីលុបសមុទ្រ ធ្វើជាគំរូអាក្រក់ឱ្យពលរដ្ឋមើលទៀតផង។ ជាងនេះទៅទៀតនោះគឺករណីឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ ភាពមិនប្រក្រតីនោះគឺ ប្រាក់ ចាន់រឿន បានបង្កើតគំរោងឃុបឃិត ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ស្ងាត់ៗ ជាមួយ លោក ស៊ុយ សែម ឱ្យ​ទៅ​ជា​កម្ម​សិទ្ធិរបស់ ប្រាក់ ចាន់រឿន យ៉ាងស្ងាត់ស្ងៀមបំផុតរហូតបច្ចុប្បន្ន ដោយគ្មានថ្នាក់ ក្រោម ណាម្នាក់ហ៊ានក្អក ឡើយ ព្រោះ​តែ​ខ្លាច​គាត់ដកតំណែង ។

ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្ត និង អំណាចចាប់ដី លុបបឹងព្រែកទប់ដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និង​ជា​អាង​ទឹក​ដ៏​សំខាន់​សំរាប់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឱ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ខេត្តព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបធ្វើជាកម្មសិទ្ធិស្ទើររលាយបាតបឹងទៅហើយ។

គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់ ចាន់វាសនា ឱ្យកាន់តួ នាទី​ជា​អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យធ្វើជាអនុប្រធាន អង្គ ភាព​រដ្ឋាករទឹកស្វ័យតខេត្តទាំងវ័យក្មេង។

2014_02_prasihanuk2-300x207

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com