0

មេការក្រុមហ៊ុនមេឈ្មួញទី្រ ភាព ឈ្មោះ គា ពូកែបញ្ជាឲ្យគេកាប់បំផ្លាញ ព្រៃឈើក្នុងតំបន់​ ការពារដោយសមត្ថកិច្ច ពាក់ព័ន្ធមិនហ៊ាន​ បង្រ្កាប

នៅក្នុងដែនដីខេត្ត​មណ្ឌលគីរី កំពុងរង​ការ​កាប់រំលំ​ព្រៃឈើប្រភេទឈើធ្នង់​ដែល​ជា​ឈើ​ប្រណិត​ស្ថិត​នៅ​តំបន់​ព្រៃ​ការពារ​ស្ទើរ​​អស់​ទៅ ហើយ​ដោយ សារតែ​ក្រុមឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​បាន​ជម្រុញឱ្យអ្នក​ស្រុកចូល​កាប់ យក​​មក​លក់ឱ្យពួកគេ ដោយមិន​ខ្វល់ពី ការហិនហោច​ធនធាន​ធម្មជាតិក្នុងខេត្តនេះឡើយ ហើយ​ក្រុម​អា​ជ្ញា​ធរ​​របស់ខេត្តនេះមួយចំនួន ដែល​ជា​មន្ត្រី​ជំនាញ ទំនង ងាប់ត្រគាក។

បច្ចុប្បន្ននេះគំនរឈើរាប់រយកំណាត់ត្រូវដឹកចេញពីព្រៃការពារមណ្ឌលគីរី WWF មកតម្រៀបគរលើគ្នា ដែលអាច និយាយ​បាន​ថា ក្លាយជាទីតាំងដេប៉ូទិញលក់ឈើយ៉ាងស្របច្បាប់របស់ក្រុមហ៊ុនមេឈ្មួញទ្រី ភាព និងឈ្មួញទៅហើយ ។

ក្នុងការកាប់បំផ្លាញធនធានធម្មជាតិខាងលើនេះ ក្រុមអ្នកសង្កេតការណ៍យល់ថា កំពុងក្លាយជាឧក្រិដ្ឋកម្ម ព្រៃឈើ ដ៏ធំ មួយ​ក្នុង​ព្រៃការពារ តើជាកំហុសរបស់អ្នកស្រុកទៅកាប់បំផ្លាញ ឬជាកំហុសរបស់ក្រុមឈ្មួញ ដែលជាអ្នកញុះ ញង់ឱ្យ ប្រ​ជា​ពល​រដ្ឋ​ចូលទៅកាប់ព្រៃឈើ ? ឬមួយក៏ជាកំហុសរបស់ក្រុមមន្ត្រីអភិរក្សនោះ ?

ប្រជាពលរដ្ឋជាច្រើនបាននិយាយថាបើគ្មានអ្នកជម្រុញញុះញង់ បំផុសឱ្យទៅកាប់លក់ឱ្យពួកគេទេ គេមិនជឿថា អាចមាន ការ​ កាប់យ៉ាងរង្គាលបែបនេះដែរ ។ ឯគំនរឈើទាំងនេះ បាន​កាប់​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់អភិរក្សខាងលើ ក្នុងខេត្តមណ្ឌល គីរី មានដូចជា ស្រុកកោះញែក ស្រុកពេជ្រដា និងស្រុកអូររាំង ជា​ដើម​ ។

ប្រភពពីប្រជាពលរដ្ឋទាំងនោះបានអះអាងថា មានមេការរបស់ក្រុមហ៊ុនទ្រីភាព ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា​ ឈ្មោះ គា ដែល​ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញគ្រន់បើដែរ គឺ​ជា​មេ​ក្លោង​អុជ​អាល​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ចូល​ទៅកាប់ ក្នុងតំបន់ព្រៃ ការពារ ។ ហើយក៏គ្មានមន្ត្រីជំនាញណាហ៊ានក្អកឡើយ ។

មេការក្រុមហ៊ុនមេឈ្មួញទី្រ ភាព រូបនោះ ក៏បានជម្រុញឱ្យមន្ត្រី សមត្ថកិច្ចជាច្រើនងងឹតភ្នែកអស់ មើល​លែង​ឃើញ​ពី​ភាព​មហន្តរាយព្រៃ ឈើ ដែលគេសង្ស័យថា ដោយសារតែផល ប្រយោជន៍​របស់​ខ្លួន​ធំ​ជាង​ការ​កាប់បំផ្លាញឈើនោះ ។ នៅ​ក្នុង​ព្រៃ​ការពារ​នាពេលបច្ចុប្បន្នដើមធ្នង់ នាងនួន បេង ស្ទើរតែអស់ទៅ ហើយ ក្លាយជាព្រៃរិចរិល សូម្បី​ឈើ​ច្បោះ​ដង​ជ័រ​ចុង​របស់​អ្នក​ស្រុកដែលពួកគាត់តែងទទួលបាន ចំណូល​ខ្លះ​ សម្រាប់ ចិញ្ចឹមជីវិតពីការលក់ជ័រ ក៏​ត្រូវ​ពួក​ឈ្មួញ​ជម្រុញ​ឱ្យ​កាប់​ផ្តួល​រំលំ​ដោយ​គ្មានសំណងអ្វីទាំងអស់ ។

ផ្ទុយទៅវិញចំណែកក្រុមរដ្ឋបាលព្រៃឈើ ដែលមានមូលដ្ឋានក្នុងឃុំ-ស្រុកខាងលើ ពេល​សួរ​នាំ​ម្តងៗ​អស់​លោក​និយាយ ថា មន្ត្រីរដ្ឋបាលព្រៃឈើមានគ្នាតិច ចំណែក​ទីតាំង​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុម​ឈ្មួញ មានច្រើនកន្លែង ។ មន្ត្រី​ទាំង​នោះ និយាយថា ទម្រាំទៅដល់ត្រូវបែកការណ៍អស់ទៅហើយ ។ ម៉្យាងវិញទៀត បើទៅដល់ភាគច្រើន ជួប តែ​អ្នក​ស្រុក​ក្នុង​ភូមិកំពុងអារឈើបីបួនដុំប៉ុណ្ណោះឯទ្រង់ទ្រាយធំ គឺគ្មានទេ ។ ប៉ុន្តែបែរជាវាលព្រៃដែលការពារ ដោយ ព្រះ រាជក្រឹត្យអស់ ។

ប្រភពខាងលើបានបញ្ជាក់ទៀតថា គេឃើញតែមេការ ទ្រី ភាព ដើរប្រមូលឈរចាំទិញយកឈើ ពីបទល្មើសព្រៃឈើ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ដោយ ដឹកយកធ្វើអាជីវកម្ម ទៅលក់នៅព្រំដែនវៀតណាម  យ៉ាងមមាញឹកបំផុត ។ ហើយដែល បញ្ហា​នេះ​ក៏​ទាមទារឱ្យមេរដ្ឋបាលព្រៃឈើ ភ្នំពេញ ឆេង គឹមស៊ុន គួរតែចុះពិនិត្យពីលើជំនាញផង ព្រោះទំនងបែបពួកនោះ ងងឹត ភ្នែក​ដោយ​សារមេការដ៏មានអំណាច របស់ឧកញ៉ា ទ្រី ភាព ឈ្មោះ គា ធ្វើឱ្យពុលអស់ហើយ ។ ឯក្រុម អាជ្ញាធរវិញ ទំនង ស៊ីឡាក់​សកម្មភាពកំណែទម្រង់ ប្រយោលនេះដែរ ហើយមិនគួររដ្ឋមន្រ្តីក្រសួងកសិកម្ម អ៊ុក រ៉ាប៊ុន មើលរំលងបញ្ហា នេះទេ។

images

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com