0

អំពើពុករលួយកើតឡើងជា ចំហនៅកន្លែងធ្វើស្លាកលេខរថយន្ត​ របស់​ មន្ទីរសាធារណការ រាជធានី

ភ្នំពេញ៖ មាន​ម្ចាស់​រថយន្ត​១០០០​នាក់​ រអ៊ូរទាំ​ទាំង​១០០០​នាក់​ ហើយ​បាន​ខ្សឹប​ខ្សៀ​ឲ្យ​អ្នក​សារ​ព័ត៌​ដឹង​ថា​ នៅ​កន្លែង​​ធ្វើ​ស្លាក​លេខ​រថយន្ត​របស់​មន្ទីរ​សាធា​រណ​ការ​រាជ​ធានី​ធ្វើ​ស្អី​បន្តិច​ក៏​លុយ​ដែរ​។​

ម្ចាស់​រថយន្ត​បាន​ខ្សឹប​ថា លុយ​ទិញ ឯកសារបំពេញបែបបទសំរាប់ធ្វើស្លាកលេខរថយន្តមួយគ្រឿងដំបូងបង់៩០ដុល្លា បន្ទាប់​មក​បង់​លុយ​ថ្លៃ​កាល់លេខម៉ាស៊ីន១០០០០រៀល។ បន្ទាប់​មក​ទៀត​ទៅ​បិទ​ស្លាក​លេខ​បណ្តោះ​អាសន្ន​បង់​១០០០០​រៀល​ទៀត​​ លុះ​ពេល​កឹប​ស្លាក​លេខ​បង់​​២ម៉ឺនរៀលទៀត។

​និយាយរួមធ្វើស្អីតែបន្តិចក៏ត្រូវបង់លុយដែរ ធ្វើឲ្យអ្នកទៅធ្វើស្លាកលេខ ស្ទើរងងឹងមុខ ព្រោះទារលុយច្រើនកន្លែង ច្រើន​ប្រភេទ​​ពេក។ ហើយបើចង់បានស្លាកលេខប្រភេទវែងគឺបង់ថែម១២០ដុល្លា។​ ពួកគេបន្តថា ទម្រាំ​តែ​បាន​ស្លាក​លេខ​មក​ពាក់​រថ​យន្ត​ចង់​ខ្យល់​ចាប់​ក្លាយ​ទៅ​ជាគ្រុនផ្តាសាយ  លេខរើស៩គ្រាប់តំលៃធម្មតា ក៏អស់ប្រមាណ១៥០ដុល្លាដែរ។

ម្ចាស់រថយន្តបានខ្សឹបឲ្យដឹងបន្តទៀតថា បើចង់រើសលេខ ឫអក្សរ X.Y.Z.AA.AB……ទៅតាមលេខល្អឫមធ្យមនោះ គឺ​ត្រូវ​បង់​លុយ​ពី៦៥០ ដុល្លា ដល់ ២០០០ដុល្លា។ដោយឡែកសំរាប់លេខតូ​(លេខផែ) គឺបង់២៥០០​ដុល្លា។ អ្វី​ដែល​កើប​លុយ​ស្រួល​ជាង​គេ​នោះ​គឺ​អតិ​ថិ​ថន​ចង់​បាន​ លេខការ៉េ ឫលេខស៊្រុន គឺត្រូវបង់ពី៥០០០ដល់១០០០០ដុល្លា ឯណោះ។

ពុទ្ធោ អើយ! ពីមុនលឺតែគេថា ដល់​ពេល​មាន​រថយន្ត​ទៅ​ធ្វើ​ស្លាក​លេខ​ខ្លួន​ឯង​ទើប​ដឹង​ច្បាស់​ថា​អ្វីៗ​ដូច​គេ​និយាយ​ពី​មុន​មក​មែន​ គឺ​សំបុក​ពុករលួយធំតែម្តងនៅក្នុងមន្ទីរសារធារណការរាជធានីនេះ។ ម្ចាស់​យាន​យន្ត​ដែល​ទៅ​ធ្វើ​ស្លាក​លេខ​ទាំង​នោះ​បាន​ខ្សឹប​ទៀត​ថា​ បន្ទប់​រើស​លេខ​ល្អៗ​គឺ​ឡើង​ទៅ​ជាន់​ខាង​លើ​គេ​មាន​សៀវភៅ​ឲ្យ​រើស​លេខ​តាម​ស្រឡាញ់​ហើយ​ហាង​ឆេង​លេខ​មាន​ពីររាប់រយ​ដល់​រាប់​ពាន់​និង​ធ្ងន់​ដល់​រាប់ម៉ឺនដុល្លា ពោលគឺកន្លែងចុះបញ្ជីយានយន្តឫធ្វើស្លាកលេខរថយន្តនោះ ប្រៀបដូចជាកន្លែងរកស៊ីដ៏ធំមួយរបស់រដ្ឋ តែមិនដឹងថា លុយ​​ទាំងនោះចូលថវិកាជាតិប៉ុន្មាននោះទេ។

ប្រជាពលរដ្ឋទាំងនោះបានខ្សឹបឲ្យឮទៀតថា ការ​ចុះ​បញ្ជី​យាន​យន្ត​ទាំង​ម៉ូតូ​និង​ឡាន​គេ​ត្រូវ​ចុះ​តាម​លេខ​រៀង​តាម​លំដាប់​លំ​ដោយ​ តែ​បែរ​ជា​អង្គភាពរបស់រដ្ឋមួយនេះចុះរំលងយកលេខនិងអក្សរមកលក់ដូរយ៉ាងចំហទៅវិញ។ ឧទាហរណ៏ លេខ​សេរី​អក្សរ​ទើបតែដល់ Y គេ​លក់​ដល់​លេខ AE. AH. ឯណាឯណោះទៅហើយ​ ដោយតំលៃចាប់ពីជាង ៣០០០ដុល្លាឡើងទៅ។

ប្រជាពលរដ្ឋខ្សឹបទៀតថា អ្នករង់ចាំសរសេរបែបបទ អង្គុយត្រៀបត្រានៅទីនោះមិនមែនជាមន្រ្តីនៃអង្គភាពនោះទេ គឹ​ជា​សាច់​ញតិ​សែ​ស្រឡាយ​របស់មន្រ្តីក្នុងនោះទៅជួយរកលុយ។ បើអតិថិជន ចង់​ទៅ​ធ្វើ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ច្បាស់​ជា​ដូច​ទៅ​សុំ​ភ្លើង​ពី​យក្សអឹចឹង​តែ​បើ​ឲ្យ​អ្នក​ទាំងនោះរត់ការគឺលឿនដូចកាំជ្រួច។ ពួក​គាត់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​គិត​គួរ​​កែទម្រង់​នៅ​ស្ថាប័នមួយនេះផង បើកែ​មិន​ឡើង​ទេ​ប្រាកដ​ជាកាន់តែយ៉ាប់មិនខាន។

ទោះយ៉ាងណា ជុំវិញការខ្សឹបក្នុងន័យរិះគន់ខាងលើនេះយើងអាចទាក់ទងសុំការបំភ្លឺពីមន្រ្តីពាក់ពន្ធ័បានទេ។ ប៉ន្តែ​ទោះ​យ៉ាង​ណា​ សូម​លោក​​ប្រធានមន្ទីរសាធារណការរាជធានីពិនិត្យមើលករណីនេះផងថា ដូចប្រជាពលរដ្ឋគាត់ខ្សឹបឲ្យឮនេះដែរឫទេ? ហេះ! ហេ! ប្រហែល​ជា​លោក​ប្រធាន​មន្ទីរសាធារណការរាជធានី​បានលាភសក្ការៈ​ពី​អំពើពុករលួយ​ច្រើន​ទេ​ដឹងបាន​ជាមើល​មិន​ឃើញ​ពី​បញ្ហាលក់​លេខ​យក​លុយ​នេះ​។​ ជុំវិញ​បញ្ហានេះមិន​គួរ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​មើល​រំលង​ឡើយ​ត្រូវ​មាន​វិធារ​ការណ៏​តាម​ដាន​អង្កេត​មើល​ថាតើ​ដូច​ប្រជា​ពល​រដ្ឋ​និយាយទេ។​

3142

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com