0

មេ​ឈ្មួ​ញ​ដ៏​ល្បី​ឈ្មោះ ​ថន ​ប៊ុ​នធី ​(ហៅ​ធីបា​ញ់) ដឹក​ឈើ​ខុស​ច្បា​ប់ទាំ​ងថ្ងែ​ទាំ​ង​យប់​ស​មត្ត​កិ​ច្ច​គ្មានការបង្រ្កាប

ខេត្តក្រចេះ ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់  របស់​​ក្រុម​​ឈ្មួញ និង​​ម​ន្ត្រី​​មាន​អំ​ណាច យក​ទៅ​លក់​​នៅ​​ស្រុក​​យួន កំ​ពុង​​បន្ត​​កើត​មាន យ៉ាង​​ពេញ​បន្ទុក​​ដ​ដែល ហើយ​​ស​មត្ថ​កិច្ច​​ពាក់ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិនដែល​ចាត់វិធានការ ទប់ស្កាត់​បទល្មើស ប្រកប​ដោយ​​ប្រសិទ្ធ ភាព ម្តងណា​ឡើយ ផ្ទុយទៅវិញ​ពួកគេ គឺជា​អ្នក​ឃុបឃិត ឱ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ​ ប្រជាពលរដ្ឋ​បានឱ្យដឹងថា​កាល​ពី​​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ សមត្ថកិច្ច​ចម្រុះ នៅ​ស្រុក​ស្នួល បាន​ចុះបង្ក្រាប​បទល្មើស​ដឹកឈើ​ខុសច្បាប់ ដោយ​ចាប់បាន​រថយន្ត​មួយគ្រឿង ក្នុង​ចំ​ណោ​ម​ ​៣​គ្រឿង នៅ​ម្តុំ​ភូមិ​ថ្ម​ពុក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​កំពង់ចាម ដើម្បី​យក​ទៅលក់​នៅ​ស្រុក​យួន ហើយ​រថយន្ត​ដឹកឈើ​នោះ គឺជា​របស់​អ្នកមានអំណាច​ម្នាក់ ក្នុង​ខេត្តក្រចេះ ដែល​រកស៊ី​ដឹក​ជញ្ជូន​​ឈើ​ខុសច្បាប់ ជា​យូរ​ឆ្នាំ​ម​ក​ហើយ​។​

​ប្រភព​បានឱ្យដឹង​ទៀតថា មេ​ឈ្មួញ​ម្នាក់​នោះ ត្រូវ​ប្រជាពលរដ្ឋ ក្នុង​ខេត្តក្រចេះ ស្គាល់​យ៉ាងច្បាស់ គឺ​ឈ្មោះ ថន ប៊ុន​ធី ហៅ​ធី​បាញ់ ដែល​មេ​ឈ្មួញ​ម្នាក់នេះ មានការ​ឃុបឃិត​គ្នា​យ៉ាង​រលូន ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ក្រុមនគរបាល​សេដ្ឋកិច្ច​។ មេ​ឈ្មួញ​រូបនេះ មិនដែល​ញញើត ចំពោះ​ការបំ​ពាន​ទៅលើ បទបញ្ជា​លេខ​០២ ពាក់ព័ន្ធ​ទៅនឹង ការទប់ស្កាត់​បទល្មើស បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ធ្វើ​អាជីវកម្ម​ខុសច្បាប់​នោះទេ​។ មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​យោធា​ដ៏​មានអំណាច ខាង​រកស៊ី​ឈើ​ខុសច្បាប់ ក្នុង​ខេត្តក្រចេះ ហើយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ប្រចាំខេត្ត​នេះ បាន​ធ្វើជា​ខ្នង​បង្អែក ឱ្យ​បុគ្គល​ធី​បាញ់ ប្រព្រឹត្ត​បទល្មើស តាម​អំពើ​ចិត្ត​តែម្តង​។

​ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យមើល ឡើងវិញ​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយ​​នេះ មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ ធី​បាញ់ និង​មេ​ឈ្មួញ​ដទៃទៀត កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ទាំងយប់​ទាំង​ថ្ងៃ​។

​ប្រជាពលរដ្ឋ​បាន រិះគន់ថា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ នៅ​ឃុំ​ឃ្សឹ​ម ឈ្មោះ ជាតិ គន្ធពិដោ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ ជាមួយ​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​យកទៅលក់ នៅ​ស្រុក​យួន​។ កន្លងមក​ទោះបី​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ឈើ​តាម​រថយន្ត ឆ្លងកាត់​ស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ឃុំ​ឃ្សឹ​ម យ៉ាង​គគ្រឹកគគ្រេង ក៏​លោក ជាតិ គន្ធពិដោ មិនដែល​ចាត់វិធានកា រ​ទប់ស្កាត់​ដែរ​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ក៏បាន​ឱ្យដឹង​ដែរ​ថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ ធី​បាញ់ និង​ឈ្មួញ​ដទៃទៀត មិន​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ឡើយ​៕

Wat-09025

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com