0

លោក កាន់ ឆាយ ហុង ប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកទំនិញគ្រប់ ប្រភេទតាមរយៈជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៣ រហូតក្លាយជាអ្នកមាន!

កំពង់ស្ពឺ​ ៖អ្នក​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៣​បាន​រអ៊ូរទាំ​ពី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ មួយ​កន្លែង​ ទើប​និង​បង្កើត​ថ្មីៗ​នៅ​ចំណុច​ ភូមិ​ព្រែក​ស្រ​ឡែ​ង​ ឃុំ​ទួល​អំពិល​ ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ​កំពុង​តែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​ប្រជាពលរដ្ឋ​ ចំពោះ​សកម្មភាព​ពុក​រលួយ​ ដូច​ជា​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ ស្លាក​លេខ​រថយន្ត​ ដោយ​និយម​បក្ខពួក​ ឲ្យ​មាន​លក់​លេខ​ល្អៗ​ ដូច​ជា​ លេខ​កា​រ៉េ​ លេខ​សាម​ ជាដើម​ កំណត់​តម្លៃ​យ៉ាង​ខ្ពស់​។​

​លោក ហ៊ុន​ សែន​ បាន​ព្រមាន​ធ្ងន់ៗ​អំពី​ករណី​រថយន្ត​ដឹក​លើស​ទម្ងន់​ ។​ ប៉ុន្តែ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​កំពុង​ធ្វើ​សកម្មភាព​បំពាន​ទៅ​ នឹង​សេចក្តី​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ ។​ នោះ​គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ ខេត្តកំពង់ស្ពឺ​ដែល​កំពុង​កាក់កប​សំបើម​ដោយ​មិន​ខ្វល់​អំពី​ការ​ហិនហោច​ រលំរលាយ​ផ្លូវ​នោះ​ឡើយ​ ។​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​កំពុង ​តែ​ឃុបឃិត​ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​ ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ ផ្ទុក​លើស​ទម្ងន់​បើក​ឆ្លងកាត់​ យ៉ាង​អនាធិបតេយ្យ​ ដោយ​មិន​ខ្វល់​ពី​ការ​ខូចខាត​ស្រុត​ប្រេះស្រាំ​ផ្លូវជាតិ​ ដែល​ទើប​និង​កសាង​រួចរាល់​ថ្មីៗ​នោះ​ទេ​។​ បើ​ទោះបីជា​ផ្ទុក​លើស​ទម្ងន់​ ខុស​លក្ខណៈ​បច្ចេកទេស​ក៏​ដោយ​ ឲ្យ​តែ​ក្រុម​ឈ្មួញ​ចូល​បង់លុយ​ ទៅ​តាម​ការ​កំណត់​ ឲ្យ​មន្ត្រី​សាធារណការ​ ដែល​ប្រចាំ​នៅ​ទីតាំង​ ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ គឺ​ចប់​សព្វគ្រប់​ទៅ​ហើយ​ ចង់​រថយន្ត​ដឹក​ទំនិញ​ បំផ្លាញ​ផ្លូវជាតិ​លេខ​៣​ ឲ្យ​បាក់​ស្រុត​ប្រេះស្រាំ​បែប​ណា​ ក៏​លោក​ កាន់​ ឆាយ​ហុង​ មិន​ដែល​ខ្វល់​អ្វី​ឡើយ​ គិតតែ​រឿង​ប្រមូល​លុយ​យក​ទៅ​ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​។​

ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​រថយន្ត​ ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​ បើក​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត​ នៅ​ក្នុងស្រុក​បរ​សេដ្ឋ​បន្តកន្ទុយ​គ្នា​ ដូចដែល​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ ការ​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ និង​ស្របច្បាប់​ដែល​សុទ្ធតែ​ ផ្ទុក​លើស​ទម្ងន់​របស់​ក្រុម​ឈ្មួញ​ធំៗ​ បាន​ធ្វើ​ឡើង​នៅ​ពេល​យប់​ ៕

 

wat-0903-295x210

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com