0

លោក ហ៊ុន សុខា ប្រធានក្រុមប្រឹក្សាភិបាលកាសែត បណ្តាញអ្នកស៊ើបការណ៍ពិសេស ត្រូវបានមហាសន្និបាតជ្រើសរើសជា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ

ភ្នំពេញៈក្លឹប​​អ្នក​កាសែត​ឯករាជ្យ​ដែល​មាន​ច្រើន​ជាង​១០​អង្គភាព​បាន​បើក​ប្រជុំ​មហា​សន្និបាត​ នៅ​ ថ្ងៃ​ទី​​០២​​ ខែ​ ឧសភា ​ឆ្នាំ​ ២០១៤ ​ដើម្បី​​សំរេច​​ជ្រើស​​រើស​​ប្រធាន​​ក្លឹប​​អ្នក​​កាសែត​​ឯករាជ្យ​​ដែល​​ប្រព្រឹត្ត​​ទៅ​​នៅ​ភោជ​នីយ​ដ្ឋាន​ទន្លេ​សេកុង​ រាជធានី​ភ្នំពេញ​។​

សមាភាពដែលបានចូលរួម​ក្នុង​ឱកាស​នោះ រួមមាន លោក សុ​ប គ្រីយ៉ា ចាងហ្វាង​កាសែត​បណ្តាញ​អ្នក​ស៊ើបការណ៍​ពិសេស​, លោក ប៉ាត សុក ចាងហ្វាង​កាសែត​រស្មី​ព្រះ​ច័ន្ទ​កម្ពុជា​, លោក រុន សារ៉េត ចាងហ្វាង​កាសែត ឆន្ទៈ​ខ្មែរ​, លោក ប៉ែន ខេមរ៉ា ចាងហ្វាង​កាសែត​ចាប់ដៃ​, លោក ទេស វិបុល ចាងហ្វាង​កាសែត​និស្សិត​ខ្មែរ​, លោក លឹម សារី ចាងហ្វាង កាសែត វីរៈ​ជ័យ​, លោក លាង សុភ័ក្ត្រ ចាងហ្វាង​កាសែត​ពុទ្ធិ​ខ្មែរ​, លោក ម៉េង សេរី​វឌ្ឍនា​ជំនួយការ​ចាងហ្វាង កាសែត​ទ្រទ្រង់​ជាតិ​, លោក សៀង សេង ចាងហ្វាង​កាសែត​មាគ៌ា​កម្ពុជា​, លោក ជី ពេជ្រ ចាងហ្វាង​កាសែត សម្លេង​ខ្មែរ​ស្នេហា​ជាតិ​, លោក ហង្ស ច​ក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​, លោក ហ៊ុន សុខា ប្រធាន​ក្រុមប្រឹក្សា ភិបាល​កាសែត​បណ្តាញ​អ្នកស៊ើប​ការណ៍​ពិសេស ។​

​ក្នុងនោះ ដោយសារ​លោក ហៀ​ង វណ្ណ​រា ចាងហ្វាង​កាសែត​មរតក​តេជោ និង​លោក គ្លិន ចាន់ថន មានធុរៈ​ជា ចាំបាច់​ត្រូវ​បាន​អាក់ខាន​ចូលរួម​ក្នុង​មហាសន្និបាត​ក្លឹប​អ្នកកាសែត​ឯករាជ្យ តែ​លោក​បាន​ប្រកាស​គាំទ្រ​រាល់​សេចក្តី សម្រេច​របស់​មហាសន្និបាត​ទាំងស្រុង ។​

​អង្គមហាសន្និបាតទាំងមូល របស់​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​សម្រេច​ជ្រើសរើស​បេក្ខភាព អ្នក​ដែល​មាន សមត្ថភាព និង​លទ្ធភាព​ពេញលេញ​ក្នុង​ការដឹកនាំ​ក្លឹប​នេះ​ស្រប​តាម​លក្ខន្តិកៈ ។​

​ឆ្លង​តាម​ការផ្លាស់ប្តូរ​មតិ​យោបល់​គ្នា​យ៉ាង​ស្វិតស្វាញ​រួចមក អង្គ​មហាសន្និបាត​បានសម្រេច​ជ្រើសរើស លោក ហ៊ុន សុខា ប្រធាន​ក្រុមប្រឹក្សាភិបាល​កាសែត​បណ្តាញ​អ្នក​ស៊ើបការណ៍​ពិសេស ធ្វើជា​ប្រធាន​ក្លឹប​អ្នកកាសែត ឯករាជ្យ ។​

​ជាមួយគ្នា​នេះ​អង្គ​មហាសន្និបាត​ក៏បាន​សម្រេច​យក​លោក ហង្ស ច​ក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ធ្វើ​ជា​អនុប្រធាន​ទី ១, លោក ហៀ​ង វណ្ណ​រា ចាងហ្វាង​កាសែត មរតក​តេជោ ជា​អនុប្រធាន​ទី ២ ។​

​ចំណែក​លោក ទេស វិបុល ចាងហ្វាង​កាសែត​និស្សិត​ខ្មែរ ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​, លោក លាង សុភ័ក្ត្រ ចាងហ្វាង​កាសែត​ពុទ្ធិ​ខ្មែរ ជា​អគ្គលេខាធិការរង​ទី ១, លោក ប៉ែន ខេមរ៉ា ចាងហ្វាង​កាសែត ចាប់ដៃ ជា​អគ្គលេខាធិការរង​ទី ២  ។​

​ដោយឡែក អង្គ​មហាសន្និបាត​បានសម្រេច​ផ្តល់​តំណែង​ជា​ប្រធាន​ក្រមសីលធម៌​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ជូន ទៅ លោក លឹម សារី ចាងហ្វាង​កាសែត វីរៈ​ជ័យ ។ អនុប្រធាន​ទី ១ គឺ​លោក ប៉ាត សុក ចាងហ្វាង​កាសែត រស្មី​ព្រះ​ច័ន្ទ​កម្ពុជា និង​អនុប្រធាន​ទី ២ គឺ​លោក សៀង សេង ចាងហ្វាង​កាសែត​មាគ៌ា​កម្ពុជា ។​

​ដោយ​យល់ឃើញថា កិច្ចការ​រដ្ឋបាល​របស់​ក្លឹប​អ្នកកាសែត​ឯករា​ជ្យមាន​ការ​មមាញឹ​កខ្លាំង អង្គ​មហាសន្និបាត ក៏បាន​សម្រេច​ជ្រើសតាំង​លោក សុ​ប គ្រីយ៉ា ចាងហ្វាង​កាសែត​បណ្តាញ​អ្នក​ស៊ើបការណ៍​ពិសេស​ឱ្យធ្វើ​ជា​ប្រធាន រដ្ឋបាល ។ ចំណែក​លោក រុន សារ៉េត ចាងហ្វាង​កាសែត​ឆន្ទៈ​ខ្មែរ ជា​អនុប្រធាន​រដ្ឋបាល ។​

​ទន្ទឹមនឹងនេះ អង្គ​មហាសន្និបាត នៅ​បាន​ផ្តល់​ជូ់ន​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រនា​យក​ក្លឹប​អ្នកកាសែត ឯករាជ្យ ដល់​លោក ជី ពេជ្រ ចាងហ្វាង​កាសែត​សម្លេង​ខ្មែរ​ស្នេហា​ជាតិ និង​លោក គ្លិន ចាន់ថន ចាងហ្វាង​កាសែត អប្សរា ផងដែរ ។​

​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​នឹង​ព្យាយាម​ឱ្យអស់​ពី សមត្ថភាព និង​លទ្ធភាព ដើម្បី​ធ្វើឱ្យ​ក្លឹប​នេះ ឈាន​ទៅ​មុខ​យ៉ាង​រឹងមាំ និង​ប្រកបដោយ​ជោគជ័យ ៕​

2014_05_01

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com