0

បទល្មើសព្រៃឈើ កើតមាន នៅក្នុងស្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ អ្នករកស៊ីកាប់ឈើលក់ ដឹកតាមគោយន្តកន្ត្រៃ ឈ្មោះ ជា ចយ បាននិយាយអោយដឹងថា ពួកគេបានចូលទៅកាប់ ឈើនៅតំបន់ភូមិចាស់ ចំណុចសាំងជ្រុំ ក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ទឹកដី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅអារនៅរោងម៉ាស៊ីន ក្នុងភូមិក្រាំងចេក ទឹកដីខេត្តកំពង់ស្ពឺ ។ ឈើប្រណិតប្រភេទឈើធ្នង់ គ្រញូង និងឈើប្រភេទលេខ ១ ដូចជាផ្ចឹក សុក្រម រាជថ្កុល ជាដើម បច្ចុប្បន្នត្រូវបាន គេមើលឃើញថា ឈ្មួញបាននឹងកំពុង សស្រាក់ស្រាំក្នុងការកាប់ និងដឹកជញ្ជូន តាមរទេះគោ និងរទេះក្របី គោយន្ត រថយន្តស៊េរីទំនើបៗ និងរថយន្តកូរ៉េ ធ្វើអាជីវកម្មយ៉ាងគគ្រឹកគ្រេង ដូចគេហែកឋិនទាន ពីទឹកដីខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ចូលទៅរាជធានីភ្នំពេញ ។

សម្រាប់ឈើធ្នង់ក្នុង ១គោយន្តកន្ត្រៃ ត្រូវបង់លុយអោយសមត្ថកិច្ច ពាក់ព័ន្ធនៅតាមផ្លូវជាច្រើនកន្លែង ក្នុងមួយកន្លែង សមត្ថកិច្ចមាន ៥ជំនាញ ក្នុង១ជំនាញៗ ១០ម៉ឺនរៀល សម្រាប់ឈើគ្រញូង និងឈើគ្រប់ប្រភេទ គឺគេធ្វើការបង់លុយ តាមប្រភេទឈើផ្សេងៗគ្នា សមត្ថកិច្ច ៥ជំនាញ មាន មេព្រៃ នគរបាល ទាហាន បរិស្ថាន អាវុធហត្ថ។2101_2

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com