0

នៅតំបន់ទំនប់រលកជាកន្លែង បញ្ចេញទំនិញគេចពន្ធ កាន់តែច្រើនដែលធ្វើឲ្យ រដ្ឋបាត់ចំណូលថវិកា យ៉ាងសន្ឋឹកសន្ឋាប់

ប្រភពព័ត៌មានពីតំបន់ទំនប់រលកនៅខេត្តព្រះសីហនុបានអោយដឹងថា ជា​រៀង​រាល់​ថ្ងៃ​មាន​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​ដូច​ជា​ ទំនិញ​ចាប់​ហួយ​សព្វ​សារ​ពើ​ រួម​និង​​ប្រេង​ឥន្ទនៈ​ ទៀត​ផង​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​មាន​ការ​រឹត​បន្តឹង​ម្តង​ពី​ស្ថាប័ន​គយ​ កាល​ពី​ដើម​ឆ្នាំ​នេះ​។​

​ប្រជា​ពល​រដ្ឋ​នឹង​អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​បាន​អំពាវ​នាវ​ដល់​គ្រប់​ស្ថាប័ន​ជំនាញ​ឲ្យចុះ​ត្រួត​​ពិនិត្យ​ឡើង​វិញ​ចំពោះ​បាតុ​ភាព​នាំទំនិញគេចពន្ធ​ទាំង​នេះ​។​ តាមប្រពភខាងលើបាននិយាយថា មេ​ឈ្មួញ​ធំៗ​នាំ​ទំនិញ​និង​ប្រេង​ឥន្ធនៈ​ចួល​ដោយ​គេច​ពន្ធ​នោះ ​មាន​ចំនួន​តែ​បី​ទៅ​បួន​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​នោះ​មាន​ឈ្មោះ​ឌិន​ វ៉ាន់​ឌី​ រួម​និង​មន្រ្តី​ប៉ូលីស​ឈរ​ជើង​ នៅ​ទី​នោះ​ទៀត​ផង​។​

យោង​តាម​ប្រភព​ខាង​លើ​បាន​និយាយ​​ថា​​​សព្វ​​ថ្ងៃ​​នេះ​​ប្រសិន​​បើ​​មាន​​ការ​​អន្តរា​គមន៏​ពី​ថ្នាក់​ក្រសួង​មក​ទើប​ អាច​ចាប់​ទំនិញ​ទាំង​នោះ​បាន​ព្រោះ​សង្ឃឹម​លើ​ជំនាញ​ខេត្ត​ព្រះ​សីហនុ​នេះ​គេ​ចាប់​យក​តែ​លុយ​ទេ​។ អាស្រ័យ​ហេតុ​នេះ​សូម​​ឯក​ឧត្តម​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​ដាក់​កំលំាង​សំងាត់​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ចុះ​មក​បង្រ្កាប​ផង​។​

images.

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com