0

ស៊ុន​ហួរ​ ជំនាញ​ខាង​ ដឹក​ទំនិញគេចពន្ធ​យក​​មក​បែងចែក​នៅ​រាជធានី

ឈ្មួញ​ស៊ុន​ហួរ​ ដែល​បច្ច្ចុប្បន្ន​មាន​តួនាទី​ ជាទី​ប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​ មួយ​រូប​ កំពុង​តែ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ បន្ទាប់​ពី​គេ​មាន​អំណាច​ឥទ្ធិពល​ លើ​ឈ្មួញ​ធំៗ​៤-៥​នាក់​ ដែល​បាន​ ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​វៀតណាម​ តាម​ច្រក​មួយ​ចំនួន​ក្នុង​ខេត្ដកំពង់ចាម​ ត្រូវ​ បាន​គេ​ចាត់​ទុក​ថា​ ស៊ុន​ហួរ​ គឺជា​ឈ្មួញ​មួយ​រូប​ស្ថិត​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​គេច​ ពន្ធ​នេះ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ ។​

លោក​ស៊ុន​ ហួរ​ អតីត​គ្រាន់តែ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឱ្យ​ការ​ដឹក​ជញ្ជូន​ ទំនិញ​យាយ​ញាប់​ ប៉ុន្ដែ​ឈ្មួញ​រូប​នោះ​បាន​ក្លាយទៅជា​អ្នក​ដែល​មានមុខមាត់​ បន្ទាប់​ ពី​រូបគេ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ បាន​តំណែង​ជា​ឧត្ដមសេនីយ៍ទោ​ និង​ជាទី​ប្រឹក្សា​ របស់​ថ្នាក់ដឹកនាំ​មួយ​រូប​ ប៉ុន្ដែ​តំណែង​របស់​ស៊ុន​ហួរ​ គ្រាន់តែ​សម្រាប់​ការពារ​មុខ​ ជំនួញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ។​ បច្ចុប្បន្ន​ស៊ុន​ហួរ​ បាន​ដឹក​ជញ្ជូន​ទំនិញ​ប្រភេទ​អេ​ឡិច​ ត្រូ​និក​,​ គ្រឿងសំណង់​,​ គ្រឿងទេស​ តាម​ច្រក​ត្រ​ញំ​ង​ថ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ដ​កំពង់​ ចាម​ ក្នុង​នោះ​ស្ទើរតែ​ពី​៣០​ទៅ​៤០​ភាគរយ​ ដែល​មិន​បាន​បង់ពន្ធ​នាំ​ចូល​គ្រប់​ចំនួន​ ។​ លោក​ស៊ុន​ហួរ​ មាន​ទីតាំង​ស្ដុក​ទំនិញគេចពន្ធ​មួយ​យ៉ាង​ធំ​ ស្ថិត​នៅ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ មិនតែប៉ុណ្ណោះ​ស៊ុន​ហួរ​ បាន​បែងចែក​ទំនិញ​ទាំងនោះ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ទៀត​ ដូច្នេះ​ហើយ​រាល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ របស់​ស៊ុន​ហួរ​ តាម​កំណាត់​ផ្លូវជាតិ​លេខ​៦​ ទាំង​សមត្ថកិច្ច​ ទាំង​អាជ្ញាធរ​ មិន​ បាន​ប៉ះពាល់​ បើ​ទោះបីជា​ដឹង​ថា​ មួយ​ភាគ​ធំ​មិន​បាន​បង់ពន្ធ​នាំ​ចូល​គ្រប់​ចំនួន​ក៏​ ដោយ​ ។​

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ SH15​ ដែល​ជា​ក្រុមហ៊ុន​របស់​លោក​ផ្កាយ​២​ ស៊ុន​ ហួរ​ ក៏​បាន​ពាក់ព័ន្ធ​ករណី​បង្កប់​ទំនិញគេចពន្ធ​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ អន្ដរជាតិ​បា​វិត​ ខេត្ដស្វាយរៀង​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃៗ​ ខណៈ​សមត្ថកិច្ច​មាត់ច្រក​ បើកភ្លើង​ខៀវ​ ។​ ដូច្នេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ SH15​ ទទួល​បាន​ម៉ូយ​ជា​ ច្រើន​ក្នុង​ការ​ផ្ញើ​ទំនិញគេចពន្ធ​ ធានា​រ៉ាប់រង​ដោយ​ក្រុមហ៊ុន​នេះ​ ប៉ុន្ដែ​ការ​ឃុបឃិត​ អំពើ​ពុក​រលួយ​រវាង​ឈ្មួញ​ផ្កាយ​២​ ស៊ុន​ ហួរ​ ជាមួយនឹង​សមត្ថកិច្ច​មាត់ច្រក​ បាន​ធ្វើ​ ឱ្យ​ចំណូល​ពន្ធ​នាំ​ចូល​បាត់បង់​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​ ។​

បើ​ទោះជា​ថ្នាក់លើ​កំណែទម្រង់​ស៊ីជម្រៅ​ទប់ស្កាត់​ការ​ហូរ​ចូល​ទំនិញគេចពន្ធ​ តាម​បណ្ដា​ច្រក​ទូ​ទាំង​ប្រទេស​ តែ​គេ​ទទួលស្គាល់​ថា​ លោក​ផ្កាយ​២​ ស៊ុន​ ហួរ​ នៅ​ តែ​បន្ដ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​រលូន​ ហើយ​ទំនិញគេចពន្ធ​របស់​លោក​ ស៊ុន​ ហួរ​ ក៏​បាន​ក្លាយទៅជា​ប្រភេទ​សេដ្ឋកិច្ច​ ឬ​ជា​ប្រយោជន៍​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ ជា​ច្រើន​ស្ថាប័ន​នៅ​តាម​មាត់ច្រក​ កើតឡើង​ដោយ​ករណី​ឃុបឃិត​គ្នា​ ។​

ឈ្មួញ​ជា​ច្រើន​បាន​រំលឹក​ថា​ ទាំង​ការ​ដឹក​ទំនិញ​តាម​រថយន្ដ​យី​ឌុ​ប​ពី​វៀតណាម​ ឆ្លងកាត់​ខេត្ដក្រចេះ​ កំពង់ចាម​ ផ្លូវជាតិ​លេខ​៦​របស់​លោក​ ស៊ុន​ ហួរ​ ក៏​ដូច​ជា​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ SH15​ ធានា​ថា​ សុទ្ធតែ​ទំនិញគេចពន្ធ​ ប្រសិនបើ​ សមត្ថកិច្ច​មិន​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​ ទទួល​លាភសក្ការៈ​ទេ​ គឺ​បង្ក្រាប​បាន​ទាំង​ ស្រុង​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ក្នុង​បទល្មើស​ជាក់ស្ដែង​នេះ​ ។​ ប៉ុន្ដែ​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​លោក​ផ្កាយ​២​ ស៊ុន​ ហួរ​ ចូល​ចិត្ដ​ប្រើប្រាស់​ និង​យកឈ្មោះ​អ្នកធំ​ ការពារ​មុខរបរ​មិន​ស្របច្បាប់​របស់​ខ្លួន​ ដែល​រង​នូវ​ការ​រិះគន់​ថា​ អ្នក​អនុវត្ដ​ច្បាប់​ បែរជា​ពាក់ព័ន្ធ​នឹង​បទល្មើស​គេចពន្ធ​ទៅ​វិញ​ ៕

ឈ្មួញ​ស៊ុន​ហួរ​ កំពុង​តែ​ប្រើប្រាស់​ឥទ្ធិពល​ពី​ថ្នាក់លើ​ ដើម្បី​ប្រយោជន៍​មុខ​ ជំនួញ​របស់​ខ្លួន​ ប៉ុន្ដែ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​នឹង​កិត្ដិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ ថ្នាក់លើ​ ។​ បច្ចុប្បន្ន​ស៊ុន​ហួរ​ កំពុង​តែ​ ប្រណាំងប្រជែង​ក្នុង​ការ​បង់ពន្ធ​ទំនិញ​មិន​គ្រប់​ជាមួយ​យាយ​ញាប់​ ។​ បាន​ន័យ​ថា​ យាយ​ ញាប់​ធ្លាប់​មាន​ទំនាក់ទំនង​ថ្នាក់លើ​ក្នុង​កម្រិត​ណា​ ស៊ុន​ហួរ​ ក៏​មាន​ឥទ្ធិពល​ប្រហាក់​ ប្រហែល​គ្នា​ ទើប​ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​ស៊ុន​ហួរ​ ក្លាយទៅជា​ឧកញ៉ា​ ក្នុង​ការ​រកស៊ី​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​មាន​ទម្លាប់​ប្រើប្រាស់​ឥទ្ធិពល​ ។​ ក្នុង​តំណែង​ជា​ឧត្ដម​ សេនីយ៍​ទោ​ លោក​ស៊ុន​ហួរ​ ពិតជា​ពុំ​មាន​វត្ដមាន​ទៅ​បំពេញការងារ​ព្រោះ​ឈ្មួញ​រូប​នេះ​នៅ​មាន​ជំនាញ​តែ​ខាង​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ បន្លំ​ពន្ធ​នាំ​ចូល​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​រូប​គាត់​តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ សមត្ថកិច្ច​ ក៏​ដូច​ជា​អាជ្ញាធរ​ ៕

ab88_be9dac1e1dfdfd7483a75e5087929244

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com