កំពង់ចាម៖មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រក អន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញា ក្រែក ខេត្តកំពង់ចាម ក្រោមការដឹក នាំរបស់លោក កើត ដារ៉ាស៊ីកំពុងទទួលរងការរចោទប្រកាន់ពីសំណាក់ ប្រជាពលរដ្ឋថា បានបង្ខំឱ្យពួកគាត់បង់ ប្រាក់ចំនួន១៥ទៅ២០ដុល្លារអាមេរិក សម្រាប់អ្នក ដែលគ្មានលិខិតឆ្លងដែន ហើយមានធុរៈ ត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមដើម្បីព្យាបាល ជំងឺ និងពេលត្រឡប់មកវិញក៏ ត្រូវបង់ប្រាក់ ចំនួន១៥ដុល្លារទៅ២០ដុល្លារដែរ ។
ពោលគឺសម្រាប់ប្រជាពលរដ្ឋ ដែល គ្មានលិខិតត្រូវចំណាយប្រាក់ក្នុងម្នាក់ៗ យ៉ាងតិចចំនួន៣០ដុល្លារ គិតទាំងទៅ ទាំងមក ។ ដោយឡែកសម្រាប់អ្នក ដែលមានលិខិតឆ្លង ដែនហើយត្រូវបង់ ទៅមក១៥ដុល្លារមិនដឹងថា ការបង់ ប្រាក់របៀបនេះជាគោលការណ៍របស់ ថ្នាក់លើឬក៏ត្រូវបង់ចូលជាថវិកាជាតិ នោះទេ មិនតែប៉ុណ្ណោះសូម្បីតែឡាន ចេញចូលក៍ត្រូវបង់លុយដែរ ។ ប្រជា ពលរដ្ឋបានឱ្យដឹងថា នគរបាលអន្តោប្រ-វេសន៍ច្រកត្រពាំងផ្លុងបានរក្សាទុក ក្រុម អ្នកគួកជេឱ្យនៅលាយឡំជាមួយដើម្បីឱ្យ ក្រុមអ្នកគួកជេទាំងនោះ ជួយរត់ការឯក សារ និងជាអ្នកប្រមូលលុយយកទៅឱ្យ មន្ត្រីនគរបាលអន្តោប្រវេសន៍របស់លោក កើតដា រ៉ាស៊ី នៅពេលមានអ្នកដំណើរ ឆ្លងកាត់ឬក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ពឹងអាស្រ័យឱ្យជួយសម្រួលបែបបទកុំឱ្យ យឺតយូរ ។
សម្រាប់ការបំពេញសាលាកបត្រ ឆ្លងដែនក៏មានការតម្រូវឱ្យបង់សេវាថ្លៃ ទឹក ប៊ិចក្រៅផ្លូវ ការផងដែរ គឺលោក កើត ដារ៉ាស៊ី មិនដែលខ្វល់ពីការព្រមាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ឡើយ ។ តាមរបៀបនេះលោក កើត ដារ៉ាស៊ី ដែលជាប្រធាននគរបាលអន្តោ ប្រវេសន៍ប្រចាំច្រកព្រំដែនអន្តរជាតិ ត្រញំងផ្លុង-ស្មាច់នៃខេត្តកំពង់ចាម ត្រូវ បានគេមើលឃើញថា កំពុងសុខស្រួល ក្នុងការប្រមូលលុយពីប្រជាពលរដ្ឋខ្មែរ ពេលធ្វើដំណើរទៅប្រទេសវៀតណាម យ៉ាងកាក់កបបំផុតដើម្បីយកលុយទប់ តំណែងរបស់ខ្លួនមិនឱ្យរបូតផ្ទុយពីគោល ការណ៍ថ្នាក់លើ ព្រមទាំងបានឃុបឃិតឱ្យ មានការហូរចូលទំនិញគេចពន្ធខុសច្បាប់ យ៉ាងគំហុកផងដែរ ដោយមានការឃុប ឃិតជាមួយមេគយប្រចាំច្រក ។
លោក កើត ដារ៉ាស៊ី មានលទ្ធភាព ខ្ពស់ក្នុងការការពារនិងអភិវឌ្ឍន៍មុខ តំណែងគ្មានទីបញ្ចប់ ដោយសារគាត់ មានលុយនិងមានការជួយជ្រោមជ្រែង ពីសាច់ញាតិរបស់គាត់ដែលសំបូរអំណាចនៅថ្នាក់លើទើបលោកមិនខ្លាច ញញើត ។ ជាគោលការណ៍ថ្នាក់លើ មិនបានតម្រូវឱ្យមន្ត្រីនគរបាលអន្តោ-ប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនណាមួយ គាបជំរិតឱ្យប្រជាពលរដ្ឋខ្មែរបង់ប្រាក់ សម្រាប់ការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានោះទេ ប៉ុន្តែលោក កើត ដារ៉ាស៊ី មិនយកចិត្តទុកដាក់អនុវត្តន៍តាម បទបញ្ជារបស់ថ្នាក់លើឡើយ ។ ប្រជា ពលរដ្ឋនិយាយថាលោក កើត ដារ៉ាស៊ី បានផ្តល់ឱកាសឱ្យមន្ត្រីជំនិតរបស់គាត់ ប្រធានបែបបទ ច្រកទ្វារត្រញំងផ្លុងធ្វើព្យុះភ្លៀងគ្រប់បែប យ៉ាងក្នុងការគាបសង្កត់ជំរិតយកលុយ ពីប្រជាពលរដ្ឋនិងភ្ញៀវបរទេស ។
ក្រៅពីការប្រព្រឹត្តអំពើពុករលួយលើ ការគាបជំរិតអ្នកដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការយកសេវាមិនប្រក្រតី នោះ មន្ត្រីប៉ូលិសរបស់លោក កើត ដារ៉ាស៊ី ក៏មានជាប់ពាក់ព័ន្ធជាមួយការយកប្រាក់ ក្រៅផ្លូវការពីរថយន្តដែលដឹកទំនិញឆ្លង កាត់ច្រកព្រំដែន ដោយគ្មានវិកយបត្រ ហើយក្នុងនោះសកម្មភាពដឹកជញ្ជូនទំនិញ មួយចំនួនដោយជ្រកក្រោមរូបភាពទំនិញ វិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋ តែធាតុពិត គឺជាប្រភេទទំនិញខុសច្បាប់ ដែលអាចឆ្លងកាត់ច្រកព្រំដែនត្រញំងផ្លុង បានរលូនល្អបែបនេះគេជឿជាក់ថា នគរបាលអន្តោ ប្រវេសន៍របស់លោក កើត ដារ៉ាស៊ី ក៏អាចទទួលបានផលប្រយោជន៍ ផងដែរ ។
សូមបញ្ជាក់ដែរថាកាលពីដើមឆ្នាំ២០១៣គេឃើញមានមន្រីជាន់ខ្ពស់ នៃអគ្គ ស្នងការនគរបាលជាតិចុះទៅពិនិត្យដែរ តែគ្មានអ្វីប្រែប្រួលនោះឡើយ។ ប្រភព ក្រៅផ្លូវការពីមន្ត្រីនៅច្រកអន្តរជាតិត្រពាំងផ្លុងបានបង្ហើបឱ្យដឹងថា រាល់កាធ្វើ ដំណើរបស់ប្រជាពលរដ្ឋខ្មែរទៅប្រទេស វៀតណាម គឺក្រុមមន្ត្រីនគរបាលអន្តោ ប្រវេសន៏របស់លោក កើត ដារ៉ាស៊ី តែងតែគាបសង្គាត់ធ្វើបាបគ្មានការយោគយនោះឡើយ ផ្ទុយទៅវិញសម្រាប់ជនជាតិយួនដែលឆ្លងដែនមកប្រទេសកម្ពុជា ក្រុមមន្ត្រីនគរបាលរបស់លោក កើត ដារ៉ាស៊ី បែរជាខ្លមខ្លាចមិនហ៊ានគាប សង្គត់ជំរិតយកលុយដូចជាពលរដ្ឋខ្មែរ ទៅវិញ ។
ជាមួយគ្នានេះដែរគេតែងតែបានលេចឭក្រុមមន្ត្រីនគរបាលរបស់លោក កើត ដារ៉ាស៊ី និយាយអួតអាងថា ពួកគេ សំបូរលុយចាយមិនខ្វះដែល សូម្បីតែ មន្ត្រីតូចតាចរបស់លោក កើត ដារ៉ាស៊ី ក៏មានលុយចូល បា ខារ៉ាអូខេ ឬ កាស៊ីណូ ស្ទើរតែរាល់ថ្ងៃរាល់យប់ផង ដែរ ពិតជាអស្ជារ្យមែនតែប្រជាពលរដ្ឋ ដែលទៅរកស៊ីឬទៅព្យាបាលនៅប្រទេសវៀតណាមបែរជានាំគ្នា រងទឹកភ្នែក ដោយសារតែការគាបសង្កត់និងជំរិត យកលុយពីសំណាក់ក្រុមមន្ត្រីនគរបាល របស់លោក កើត ដារ៉ាស៊ី យ៉ាង ព្រៃផ្សៃដែលទាមទាឱ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិជួយពិនិត្យអំពីករណីនេះផង ៕