ក្រុងប៉ោយប៉ែត៖ ច្រករបៀងដែលនៅខាងជើងផ្លូវជាតិលេខ៥ប្រមាណ៥០០ម៉ែត្រគឹគឹតចាប់ពីការិយាលយ័ ទំនាក់ទំនងព្រំដែនកម្ជុជា ថៃ ចាស់ ទៅរហូតដល់ប៉ុស្ត៏បឹងសារគូរឋិតក្នុភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតមានច្រករបៀងប្រហែលប្រាំបួនគ្រប់គ្រងដោយ លោក សួន សៅ នាយប៉ុស្ត៏បឹងសាគូរ និងជាមេ បញ្ជាការង៩១១។
ប្រភពបាលរាយការណ៍ឲ្យដឹងថា លោក សួន សៅ ក្នុងនាមជានាយប៉ុស្ត៏បឹងសាគូរ និងជាមេបញ្ជាការរង៩១១កំពុងតែយកតួរនាទីទៅជួញដូរបទល្មើសដូចជានាំហ្គាសគេចពន្ធចូលមកតាមច្រកបឹងសាគូរជាងមួយឆ្នាំ។ សកម្មភាពនេះមិនមានការថនថយទេបានធ្វើឲ្យបាត់បង់ថវិការដ្ឋរាប់សិបលានរៀលដែលធ្លាក់ទៅក្នុងហោប៉ៅ លោក សួន សៅ ធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។
ប្រភពបានបន្តឲ្យដឹងទៀតថា ច្រករបៀខាងលើនេះក៏ជាទីដែលបានលួចបើឲ្យមានការកានាំចេញនិងចូលពលករឆ្លងដែនទាំងយប់ទាំងថ្ងៃដែលមិនខ្វល់ពីបទបញ្ជា និងការអំពាវនាវរបស់ថ្នាក់លើឡើយ ។ រី៑ឯពលករវិញចេញចូលឆ្លងដែនប្រៀបបានជានាំគ្នាទៅមើល កុនល្ខោនដោយគ្នានការទប់ស្កាត់ ដែលគឹតតែទទួលយកផលប្រយោជន៍ មិនខ្វល់ពីពលករខ្មែរចេញទៅលក់កំលាំងពលកម្មរត្រូវបានពីជនជាតិគេជិះជាន់ធ្វើទុកបុកម្នេញអ្វីឡើយ។ ចំណែកទាបភ្លឺវិញនាំចូលមកនូវរបស់បរិភោគដូចជាត្រីសាច់ បន្លែគ្រប់មុខដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។
ចំពោះលោក សូរ ចាន់ណារី ដែលជាមេបញ្ជាការវិញកន្លងមកក៏ត្រូវបានព្រះរាជអាជ្ញារងខេត្តបន្ទាយមានជយ័ព្រមានម្ដងរូចមកហើយដោយសារតែលួចបើកច្រករបៀងខុសច្បាប់ឲ្យពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃប្រថុយប្រថាននឹងគ្រោះថ្នាក់ និងមិនឲ្យលោក សូ ចាន់ណារី បើកច្រករបៀងខុសច្បាប់ទៀតឡើយ។ ក៏ប៉ុន្តែទង្វើនេះបានធ្លាក់ទៅលើមេបញ្ជាការរងវិញម្ដងដើម្បីគ្រប់គ្រង់ច្រករបៀងចេញចូលទំនិញគេចពន្ធផ្សេង និងសកម្មភាពបញ្ចេញពលករខុសច្បាប់។
មានការប្រាប់ឲ្យដឹងពីពលករឆ្លងដែនចេញចូលទៅប្រទេសថៃគឺត្រូវបានជម្រិតទារប្រាក់មិនថាចេញ និងចូលក្នុងមួយនាក់ចូល៣០០បាត និងចេញ២០០បាត។
ទង្វើផ្ទុយអំពីបទបញ្ជានានារបស់អគ្គស្នងការនគរបាលជាតិ របស់លោកសួន សៅ ក្នុងនាមជានាយប៉ុស្ត៏បឹងសាគូរ និងជាមេបញ្ជាការង៩១១ មិនគួរថ្នាក់លើមើលរំលង ហើយជាពិសេស លោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យមេត្តាទប់ស្កាត់ជាបន្ទាន់ចំពោះលោក សួង សៅ ហៅប្រុសផែនដីដែលជាមេបញ្ជាការរង និងជានាយប៉ុស្ត៏បឺងសាគូរកំពុងតែបើកច្រករបៀងខាងលើខុសច្បាប់ដើម្បីនាំហ្គាស់ចូល និងបង្ហូរពលករចេញចូលព្រមទាំងទំនិញគ្រប់ប្រភេទនោះតាមទំនើងចិត្តដោយមិនខ្វាយខ្វល់ពីបទបញ្ជាពីថ្នាក់ណាទាំងអស់ ៕