0

មេគយ​ ប៉ាង​ វណ្ណ​ថា​ ប្រ​មូល​លុយ​ពីទំ​និញ​គេច​ពន្ធគ្រប់ប្រ​ភេទ​ឆ្លងកាត់​ខេត្តបាត់​ដំបង​ធ្វើមានធ្វើបានខ្លួនឯង

បាត់ដំបង៖ លោក​ ប៉ាង​ វណ្ណ​ថា​ បាន​​ចាត់ចែង​​ឲ្យ​មន្ត្រី​គ​យ​ចល័​ត​របស់​​ខេត្តបា​ត់ដំបងចុះ​​ដាក់​​ ប៉ុស្តិ៍​ តាមផ្លូវ​​ជាតិ​​លេខ​១០​ និង​ផ្លូវជាតិ​​លេខ​​៥ដើ​ម្បី​រាប់​​ក្បាល​​ឡាន​ដឹក​ជញ្ជូន​ទំ​និញ​មក​ពី​ ច្រក​ព្រំដែន​​នៃ​ខេត្ត​បន្ទាយមានជ័​យនិង​ខេ​ត្ត​ប៉ៃលិន​​ឲ្យ​ចូល​​បង់លុ​យ​ តាមរ​បៀប​ពុករ​លួយ​ព្រោះ​​ការបង់​លុ​យ​ថ្លៃ​ក្បាល​​ឡាន​នោះ គ្មា​ន​វិក្កយបត្រ​​ឬ​លិខិតស្នាម​​អ្វី​ទេ​។ជា​ធម្មតា​ក្រុម​ឈ្មួញ​​រកស៊ី​ ដឹកជ​ញ្ជូន​ទំនិញ​​ខុសច្បាប់​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មកពី​ព្រំដែន​សៀម មាន​ទំនាក់ទំនង​ល្អជាមួយជំនាញ​គយដែល​ប្រចាំការ​តាម​ដងផ្លូវ​ជាពិសេស​ឈ្មួញ​ ធំៗ​សុទ្ធ​តែមាន​ទំនាក់​ទំនង​ជិតដិត​ជាមួយ​លោក ប៉ាង វណ្ណ​ថា ដែលជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបងព្រោះថា​បើសិនជា​ប្រធាន​សាខាគយ​មិន​ ហ៊ានហាមាត់ ​ទៅហើយនោះជំនាញ​គយ​នៅតាម​ផ្លូវ​បាន​ត្រឹមតែ​នាំគ្នា​សុំ​លុយ​ថ្លៃ​បាយ​ឬ​ រាប់​ក្បាល​ឡាន​យកលុយ​ទៅតាម​ជំនាញ ​។​

ចាប់តាំងពី​ពេលដែល​លោក ប៉ាង វណ្ណ​ថា បាន​ឡើង​ធ្វើជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ប្រចាំខេត្ត​បាត់ដំបង ជំនួស​លោក ស្រី សៀងគេ​មិនដែល​ឃើញ​លោក ប៉ាង វណ្ណ​ថាចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ទឹកដី ខេត្តបាត់ដំបង​ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយពោលគឺ​មន្ត្រី​ជំនាញ​គយ​ដែល​ ប្រចាំការ​តាម​ច្រកព្រំដែននិង​ត្រូវបាន​ពង្រាយ​តាម​ដងផ្លូវដែល​ពូកែ​រកលុយ​ យកទៅ​បង់​ជូន​មេ​កើយ​សុទ្ធសឹង​ជា​មន្ត្រី​មុខខ្លាញ់ដែល​ថ្នាក់លើ​ចាត់ទុកជា​ គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​សម្រាប់​ការប្រើ​ប្រាស់​ឲ្យ​ប្រមូល​សេដ្ឋកិច្ច​ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ហើយ​ប្រសិនបើ​មានការ​ ផ្លាស់ប្តូរ​តំណែង​លោក ប៉ាង វណ្ណ​ថាឬ​ដាក់​សម្ពាធ​ឲ្យ​មានការ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុស​ច្បាប់​ គេ​ជឿជាក់ថា ចំណូល​ពន្ធ​នៅក្នុង​ខេត្តបាត់ដំបង​នឹង​កើនឡើង​ទ្វេដងបានជា​ប្រ​យោជន៍​ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិនិង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ​យ៉ាង​ងាយស្រួល ​។​

មន្ត្រី​មួយចំនួន​បានលើកឡើង​ផងដែរ​ថាគ្រប់ការ​ដឹកជញ្ជូន​ទំនិញ​ទាំង​តាម​ រថយន្ត​តូច​និង​រថយន្ត​ធំៗ​ឆ្លងកាត់​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ដូចជា​មកពី​ ចំណុច​ព្រំដែន​ស្រុក​កំរៀងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ភាគច្រើន​ជា​ប្រភេទ​គ្រឿងសំណង់និង​ប្រភេទ​ទំនិញ​ខុសច្បាប់ត្រូវតែ​ចូល​ បង់លុយ​ជូន​ជំនាញ​គយ​របស់លោក ប៉ាង វណ្ណ​ថាហើយ​ត្រូវ​ជូនដំណឹង​ជាមុន​រាល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ទឹកដី​ ខេត្តបាត់ដំបង បើ​មិន​ដូច្នេះ​ទេ​លោក ប៉ាង វណ្ណ​ថានឹង​ចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាប់​ឃាត់​នាំយកទៅ​ផាកពិន័យ​ ទ្វេដងពីបទ​មិន​ជូនដំណឹង​ឬ​ការបើក​ហួស​ប៉ុស្តិ៍​ភ្លេច​ចូល​បង់លុយ​ជាដើម​។ ដោយឡែកការដឹកជញ្ជូន​ទំនិញ​មកពី​ខេត្ត​ប៉ៃលិន​តាមផ្លូវ​ជាតិ​លេខ​១០ក៏មាន​ សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដែល​ជំនាញ​គយ​របស់លោក ប៉ាង វណ្ណ​ថាមានឱកាស​កៀងគរ​ក្រុម​ឈ្មួញ​ធំៗ​ទាំងអស់​ឲ្យ​ចូល​បង់លុយ​ទៅតាម​ ស្ថានភាព​ជាក់ស្តែង​នៃ​ការដឹកជញ្ជូន​ទំនិញហើយ​បើទោះបីជា​ឈ្មួញ​រកស៊ី​ ដឹកជញ្ជូន​ទំនិញ​តាម​ខេត្ត​ប៉ៃលិនសុទ្ធសឹង​ជា​ភរិយា​អ្នកមានអំណាច​និង​ ស្ថិតក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ​ក៏ដោយ ក៏ត្រូវ​ចេះ​ឱនលំទោន​ចូល​បង់លុយ​ឲ្យ​ជំនាញ​គយទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​ អាច​ដំណើរការ​ដោយ​រលូន​ល្អ​គ្មាន​នរណា​ហ៊ាន​សួរនាំ​នោះទេ​។

ក្នុង​មួយថ្ងៃៗ​បើ​បូកសរុប​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​ ខេត្តបាត់ដំបង មាន​ចំនួន​រាប់ពាន់​គ្រឿងហើយ​នេះ​មិនទាន់​គិតដល់​ការដឹកជញ្ជូន​ទំនិញ​តាម​ រថយន្ត​តូចៗ​ឬ​ការដឹក​ជញ្ជូន​​ឈើ​ខុសច្បាប់​ដែល​ជំនាញ​គយ​របស់លោក ប៉ាង វណ្ណ​ថាកោសរូស​បង្ខំ​ឲ្យ​បង់​លុយ​តាមតែ​អំពើ​ចិត្ត​នៅឡើយ​ទេ​។​

​ចាប់់តាំងពី​ពេលដែល​លោក ប៉ាង វណ្ណ​ថា ឡើង​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបងអ្វីៗ​ស្ងៀមស្ងាត់​មិនដឹង​ជាមាន​ អាថ៌កំបាំង​អ្វី ព្រោះ​គេ​មិនដែល​ឃើញ​លោកប៉ាង វណ្ណ​ថា បង្ហាញ​ស្នាដៃ​បង្អួត​ថ្នាក់លើ​នោះទេ​ម្យ៉ាងទៀត​តែ​លោក ប៉ាងវណ្ណ​ថា ក៏​ពូកែ​វេច​ខ្ចប់​ប្រមូល​ផលប្រយោជន៍​យកទៅ​បង់​ជូន​មេ​កើយ​ផងដែរទើប​ច្រើន​ ឆ្នាំ​កន្លងមកនេះ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​ឬ​កោះហៅ​លោកប៉ាង វណ្ណ​ថា ទៅ​សួរនាំ​ទ្បើ​យ​៕​

Ka19

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com