0

គង់ ក្រឹង មេឈ្មួញដ៏ល្បីល្បាយប្រើស្បែកយោធា រកស៊ីជួញដូរ ឈើប្រណីត នៅស្រុកស្នួល ដុះស្លែ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ

ខេត្តក្រចេះ ៖ បច្ចប្បន្ន នៅក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ លោក គង់ ក្រឹង ដែលគេ​ស្គាល់ថា ជាមន្រ្តីយោធា ក្នុងអង្គភាពវរៈ​លេខ ២០៤ មាន ឋានៈជាវរៈសេនីយ៍ទោ បាន​និង​កំពុង​សហការ​គ្នា ជាមួយឈ្មោះ អ៊ុក ទ្រា ជាមេរង​តំបន់ប្រតិបត្តិការសឹករង ស្រុកមេមត់ ខេត្តកំពង់ ចាម សំរុក​រក​​ស៊ីជួញដូរ ឈើប្រណីត ចេញទៅស្រុកយួន សឹងរាល់ថ្ងៃ ។

ប្រភព​ពីប្រជាពលរដ្ឋ បានរាយការណ៍ ឲ្យដឹងថា ៖ លោក គង់ ក្រឹង បានប្រើស្បែក​យោធា វរៈលេខ ២០៤ ដែលមាន ទីតាំង​ឈរ ជើង នៅផ្លូវ​លេខ ៨៨ ចំណុចត្រពាំង ស្រែ ព្រំដែនវ៉ាលឺ នឹងច្រករបៀងដេ ១ ។ ឯម្នាក់ ទៀតឈ្មោះ អ៊ុក ទ្រា ជាមេទាហាន សឹករង ស្រុកមេមត់ មាន កូនចៅដែល ជាបងប្អូន គឺឈ្មោះ អ៊ុក សារុំ និង ឈ្មោះពុធ សុភគ្រ័ ជាដៃស្តាំក្នុងការធ្វើ សកម្មភាព ជួញដូរដឹក ជញ្ចូនឈើ ប្រណីត ដោយ មានលោកអ៊ុក ទ្រា ការពារ ក្នុង​អាណា​ចក្រ​ស្រុកមេមត់ សំរាប់នាំចេញទៅស្រុកយួន ។ ដោយ ឡែក សំរាប់ឈ្មោះ គង់ ក្រឹង វិញ មាន កូន ស្រីឈ្មោះណាវី ជាអ្នកចេញ មុខធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីត ។  គង់  ក្រឹង ជាទាហាន មានផ្ទះដ៏ស្កឹមស្កៃ បំពាក់ដោយ កាម៉េរា សុវត្ថិភាព ដែលគ្មានអ្នកណា ហ៊ានទៅក្បែរឡើយ ។ មេឈ្មួញ​ឈើ​ប្រណីត គង់ ក្រឹង   បានក្លាយ​ជាមេឈ្មួញ​រកស៊ីឈើ  ប្រណីត​ដ៏ល្បី ល្បាញ​ប្រចាំស្រុក  ស្នួល ខេត្តក្រចេះ មិនដែល​មាន  នរ​ណា​ហ៊ាន​ក្អកទេ ហើយ​សិទ្ធិ អំណាច​របស់​លោក គង់ ក្រឹង  បានចេញ​មុខប្រមូល​ទិញឈើ  ដើម្បីដឹក​ចេញទៅ​លក់ឱ្យក្រុមហ៊ុន ទ្រី ភាព​និងដឹកទៅ​ស្រុកយួន យ៉ាង គគ្រឹក​គគ្រេង​មិនដែល ខ្វល់ខ្វាយពីបទ​បញ្ជារបស់ថ្នាក់ លើក្នុងការបង្ក្រាបបទល្មើសរក ស៊ីដឹកជញ្ជូនឈើខុស ច្បាប់ម្តង ណាឡើយ ។

សេចក្តីរាយការណ៍ពីស្រុក  ស្នួលបានឱ្យដឹងថាសមត្ថកិច្ចនិង ជំនាញរដ្ឋបាលព្រៃឈើបានដឹង អំពីសកម្មភាព រកស៊ីប្រមូលទិញ និង ដឹក ជញ្ជូនឈើខុសច្បាប់ ចេញទៅ ស្រុកយួនរបស់លោក  គង់ ក្រឹង ច្បាស់ដូចថ្ងៃរះ ប៉ុន្តែ  មិនដែលមានការបង្ក្រាបនោះ ទេ ព្រោះ តែ មាន ទំនាក់ទំនង ផលប្រយោជន៍តែម្តងដោយ សារថាលោក គង់ ក្រឹង តែង តែចេះសម្របសម្រួលចាយលុយ បង់ឱ្យមន្ត្រីជំនាញនិង សមត្ថកិច្ច ពាក់ព័ន្ធមិនឱ្យមានផលរមាស់អ្វី នោះទេ? ។ ប្រជាពលរដ្ឋដែលបានដឹងឮ  ពីសកម្មភាពដឹកជញ្ជូនឈើខុស ច្បាប់របស់លោក គង់ ក្រឹង បាន​​ឱ្យដឹងថា អំពើ ល្មើសច្បាប់  ដ៏ធំក្នុងការរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់នាំឱ្យលោក គង់ ក្រឹង  មានការអភិវឌ្ឍន៍ផ្នែកជីវភាព  ផ្ទាល់​ខ្លួន​យ៉ាងឆាប់ រហ័សមាន  លុយទិញដីរាប់សែនដុល្លារមាន វីឡាយ៉ាងធំស្កឹមស្កៃនិងទីតាំង  ស្តុកឈើខុស ច្បាប់ ជាច្រើន កន្លែង ។

មានការរំលឹកផងដែរថា  នៅក្នុងទឹកដីស្រុកស្នួល ខេត្ត  ក្រចេះគេឃើញលោក គង់ ក្រឹង  លួចដឹកជញ្ជូនឈើ ចេញ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​មាន​អំណាចទ្រីភាព និងដឹកទៅស្រុកយួនតាមរថយន្តទំនើបៗជា រៀងរាល់ថ្ងៃដោយ ពុំមានអាជ្ញា ធរនិងសមត្ថកិច្ចពាក់ព័ន្ធប្រចាំ ស្រុកស្នួល​ចាត់​វិធានការណ៏នោះ ឡើយ ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ប្រជាពលរដ្ឋសាមញ្ញោនៅ  ក្នុងស្រុកមេមត់តែងតែហៅ លោក គង់ ក្រឹង ពេញៗ​មាត់ ថា លោកសេដ្ឋី ឬឧកញ៉ា គង់ ក្រឹង ពីព្រោះគាត់រកស៊ីមានបានខ្លាំង  ណាស់ និងពោរពេញ ដោយ  អំណាចឥទ្ធិពលគ្មាននរណា ហ៊ានប៉ះពាល់បានសូម្បីតែសមត្ត កិច្ចជំនាញតូចតាចក៏ធ្លាប់បាន លើក ឡើងផងដែរថា សិទ្ធិ- អំណាចរបស់ លោក គង់ ក្រឹង  ស្ទើរ​តែ​ស្មើ​នឹង​ស្តេចត្រាញ់ប្រចាំ ស្រុកស្នួលទៅហើយ ដោយសារ តែសកម្មភាពជួញដូរ នាំចេញ ឈើប្រណីតខុសច្បាប់ក្នុងមួយ ថ្ងៃៗ ។ គេចង់ឃើញ អង្គភាព ប្រឆាំង អំពើពុករលួយដែលដឹក នាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គួរពិនិត្យមើលសិទ្ធិ  អំណាច របស់ លោក គង់ ក្រឹង   ឡើងវិញផង ពាក់ព័ន្ធនឹងជំនួញ  ឈើខុសច្បាប់កំពុងជះឥទ្ធិពល  មិនល្អដល់ ថ្នាក់ លើព្រោះការរកស៊ីទិញ ឈើ​ប្រណីត​លក់​ឱ្យ​ក្រុម​ហ៊ុន​ទ្រី​ភាព និងចេញឈើប្រណីតទៅស្រុកយួន  ក្រោម អំណាច របស់លោក គង់  ក្រឹង មានរូបភាពយ៉ាងគគ្រឹក  គគ្រេងហាក់ដូចជាមើលស្រាល ចំពោះបទបញ្ជា របស់ លោក ហ៊ុន សែន ខ្លាំងពេកហើយ ។

លោក គង់ ក្រឹង មានឱកាស ដឹកជញ្ជូនឈើប្រណីតលក់ឱ្យក្រុមហ៊ុនទ្រីភាព និងដឹកចេញទៅ ស្រុកយួនជា រៀងរាល់យប់ថ្ងៃ ទោះ​ជា​ពេល​រឹតបន្តឹងក៏ពួកគេ  នៅតែប្រព្រឹត្តភាពអនាធិបតេយ្យ មិនដែលក្រែងញញើត អ្វី ឡើយ ដែលពេលខ្លះលោក គង់ ក្រឹង បាន​អួត​អាង​ប្រាប់​គេ​ឯង​ថាខ្លួន ជាអ្នករកលុយបង់ជូនថ្នាក់លើ គ្រប់ លំដាប់ថ្នាក់រួចអស់ហើយ ដូច្នេះគ្រប់សកម្មភាពរបស់ខ្លួន គ្មានថ្នាក់លើណាចាត់វិធានការ  ទប់ស្កាត់នោះ ឡើយ ។ សូម្បីតែមន្ត្រី  ជំនាញរដ្ឋបាលព្រៃឈើនិងនគរ បាលការពារព្រំដែនតាមវរៈនានាក៏មិនដែលហ៊ានហើបមាត់អ្វី ទាំង​អស់​ព្រោះលោក គង់ ក្រឹង  បានបែងចែកផលប្រយោជន៍ ជាប់ជាប្រចាំដើម្បីកុំឱ្យរំខាន ដល់ការរកស៊ីដឹក ជញ្ជូនឈើខុស ច្បាប់​ទ្រង់​ទ្រាយ​ធំ​របស់មេឈ្មួញល្មើសច្បាប់ ដែលនិយាយភាសាខ្មែរមិនច្បាស់រូបនេះ ។

ប្រជាពល រដ្ឋបានបន្តថាៈ ដោយសារតែសកម្មភាព ជួញដូរឈើប្រណីត របស់ឈ្មោះ គង់ ក្រឹង និងអ៊ុក ទ្រា នៅតែអាចដំណើរ ការ បាន​ដោយ​រលូន ពុំដែលឃើញសមត្ថ កិច្ចជំនាញខាងណា ធ្វើការបង្ក្រាបបាន ម្តងឡើយ  គឺទុកឱកាសឱ្យ ឈ្មួញឈើ ដ៏ល្បីទាំងពីរ រូប ខាងលើ រកស៊ីជំនួញឈើខុសច្បាប់ រហូតក្លាយ ទៅជាសេដ្ឋីឬអាចហៅថា ជាស្តេច ត្រាញ់ នៅក្នុងអាណាចក្រស្រុកស្នួល ទៅ ហើយសព្វថ្ងៃនេះ ព្រោះ​បើគេគិត ពីប្រាក់បៀវត្សរ៍ប្រចាំខែ របស់មន្ត្រីយោ ធាទាំងពីររូបនេះ គឺមិនអាចមាន ជីវភាពធូរធារ និងទ្រព្យ សម្បត្តិភូមិគ្រឹះ ស្តុកស្តម្ភ​ម្លឹងនោះទេ ។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ គ្រប់លំដាប់ថ្នាក់ និង លោក ស ចំរុង ចៅ ហ្វាយខេត្តក្រចេះទំនងជា ទទួលបាន ប្រយោជន៍ពីលោក គង់ ក្រឹង បន្តក់ឱ្យក្នុងមួយខែៗ បានប៉ុន្មាននោះទេ ? ទើបអាច  រក្សាភាពស្ងៀម ស្ងាត់បិទ ភ្នែក បិទត្រចៀកទុកឱ្យលោក គង់ ក្រឹង ធ្វើអ្វីៗ​តាម​តែ​ទំនើង​ចិត្តមិន  ដែលគិតគូរពីការកែទម្រង់របស់ ថ្នាក់លើ នោះទេ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាន ដក​ហូត​មុខ​តំណែង​ឬ​កសាង សំណុំ​រឿង​ទៅ​កាត់ទោសតាម ច្បាប់ ចំពោះកងកម្លាំងប្រដាប់ អាវុធណាមួយដែលប្រើប្រាស់ ស្បែកជាយោធាទៅរកស៊ីដឹក ជញ្ជូន​ឈើខុសច្បាប់ ឬ រកស៊ីដឹក ជញ្ជូនទំនិញគេចពន្ធប៉ុន្តែករណី ដែលលោក គង់ ក្រឹង មិនឈឺ  ក្បាលវិលមុខចំពោះការព្រមាន បែប នេះជា​ច្រើន​ឆ្នាំមកហើយ  គឺលោក គង់ ក្រឹង នៅតែសុខ  ស្រួលដដែលគ្មានទោសពៃរ៍អ្វី នោះឡីយ ?៕

S_2013-10-2654S_2013-10-2212hs_ch

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com