0

មេប៉ូលីសសេដ្ឋកិច្ចខេត្តកោះកុង លោក ម៉ៅ ចាន់​វិជ្ជា កាង​ឡាន​ដឹក​ទំនិញ​មិន​ឱ្យ​បង់ពន្ធ​ជូន​រដ្ឋ ?

កោះកុងៈ ​ជ្រក​ក្រោម​តួនាទី​យ៉ាង​ដុះ​ស្លែ​លោក​ម៉ៅ ចាន់​វិជ្ជា មេ​ប៉ូលិស​សេដ្ឋកិច្ច​កោះកុង ត្រូវបាន​ក្រុម  ឈ្មួញ​រកស៊ី​តូចតាច​ជាច្រើន  បាន​បកអាក្រាត​ថា បាន​យក​តួនាទី​កាង​រថយន្ត​ដឹក​សាច់​មាន់​និង​ជង្គង់​មាន់​ពី​ប្រទេស​ថៃ តាម ច្រក​កោះកុង ដែល​មាន​មេ​ឈ្មួញ ឈ្មោះ ម៉ែ អា​ម៉េង និង​តា​គ្រួច ជា​អ្នក​ដឹក​សាច់មាន់ និង​ជង្គង់​មាន់​ខូច​គុណ ភាព ចូលមក​ប្រទេស​កម្ពុជា​យ៉ាង​ល្បីល្បាញ​ដែល​មិន​មាន សមត្ថកិច្ច​ណា​ចាប់ ឬ​ហ៊ាន​ឃាត់​ឡើយ ។​

​​ក្រុម​អ្នករកស៊ី និង​ក្រុម​អាជ្ញាធរ​ក៏​បាន​អះអាង​ថា​ក្រុម​ប៉ូលិស​ក្រសួង​ដែល​មានឈ្មោះ ម៉ៅ ចាន់​វិជ្ជា ជា​មេ​ទទួល​ផែន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ទិស​កោះកុង ក្លាយជា​អ្នក​មើល​ផ្លូវ​និង​ជា​ខ្នងបង្អែក ឱ្យ​ឈ្មួញ​យ៉ាង​កាក់កប​រឹងមាំ​បំផុត​។

​ភាព​អំណួត​របស់ ម៉ៅ ចាន់​វិជ្ជា គឺ​ត្រូវបាន​មេ​ឈ្មួញ​ម៉ែ​អា​ម៉េង និង​តា​គ្រួច អួតអាង​គំរាម​មន្ត្រី​តាម​ដងផ្លូវ​ថា គ្មាន​នរណា​អាច​ប៉ះពាល់​ម៉ៅ ចាន់​វិជ្ជា បានទេ ព្រោះ​តែ​គាត់​មាន​បង្អែក​ខ្នង​ក្រាស់​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ហើយ សូម្បី​តែ​ចៅហ្វាយខេត្ត​កោះកុង ស្នងការ​កោះកុង​ក៏​មិន​ហ៊ាន​ប៉ះពាល់ ម៉ៅ ចាន់​វិជ្ជា នោះទេ ! ។​

​ផ្ទុយ​ពី​ភាព​អំណួត​របស់​មេ​ឈ្មួញ​នោះ ហើយ​ទើប​បានជា​គេ​ឃើញ ម៉ៅ ចាន់​វិជ្ជា ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​កាង​ជំនួញ
​នាំ​មាន់​ទា​ខុស​ច្បាប់​របស់​ម៉ែ​អា​ម៉េង និង​តា​គ្រួច​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា រំលោភ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង គឃ្លើន​បំផុត​មិនគួ​របើ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ មើលរំលង​បញ្ហា​នេះ​ទេ ! ។​

​តាម​មន្ត្រី​និយាយថា សាច់​និង​ជង្គង់​មាន់​ខូច​គុណភាព​ត្រូវបាន​គេ​ដឹងថា ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ពី​ប្រទេស ថៃ​ក្នុង​មួយថ្ងៃៗ​មិនតិច​ជាង ២០ តោន​នោះ​ទេ ហើយ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែល មើល​ការខុសត្រូវ​តាំង​ពី​ព្រំដែន​ខេត្ត កោះកុង រហូតមក ដល់​ក្រុង​ភ្នំពេញ​បន្ត​បើកដៃ​ឱ្យ​មេ​ឈ្មួញ​ធំៗ​ដឹក​យ៉ាង​គគ្រឹក គគ្រេង​ជា រៀងរាល់ថ្ងៃ ដែល​មេ​ឈ្មួញ ក្រៅពី​មាន​អំណាច​ខ្សែ​ក្រាស់​ហើយក៏​បាន​ជះ​លុយ​បិទមាត់​មន្ត្រី​ក្រោម​ដងផ្លូវ យ៉ាង​ប៉ិនប្រសប់​បំផុត ។​

​ប្រភព​បាន​ឱ្យដឹង​ទៀត​ថា​ក្នុង​មួយថ្ងៃៗ​រថយន្ត​របស់​មេ​ឈ្មួញ​ខាងលើ​បាន​ដឹក សាច់មាន់ និង​ជង្គង់​មាន់​មិនតិចជាង ២០​តោន​ឡើយ ហើយ​រថយន្ត​នេះ​ក៏​មិន​ដែល​បង់ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន​១០០​ភាគរយ​នោះ​ដែរ ពោល​ក្នុង ជាង ២០ តោន គឺ​បង់​ត្រឹម ៦ ទៅ ៧​តោន តែប៉ុណ្ណោះ ដោយ​មាន​មេ​ប៉ូលិស​នៅ​ច្រកព្រំដែន​ម្នាក់ទៀត​ជា អ្នក​ចេញ​មុខ​កាង​រត់​ការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ផងដែរ ដែល​នាំចូល​ស្ទើរ​គ្រប់​ច្រក​ស្រប និង​ខុសច្បាប់​ក្នុង ខេត្តកោះកុង​ទាំងអស់ ។​

​បើតាម​សេចក្តីរាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ដ៏​ធំ​មួយ​នេះ​នៅ​ពេល​ចេញ​ដំណើរ​ពី ខេត្ត​កោះកុង​មក​កាន់​ក្រុងភ្នំពេញ គេ​បាន​រត់ការ​បង់លុយ​ទៅឱ្យ​កាំកុងត្រូល គយ​និង​ប៉ូលិស​សេដ្ឋកិច្ច​ដែល​នៅ​តាម​ផ្លូវ​គ្រប់ៗ​គ្នា ទើប​ការដឹក​ជញ្ជូន ប្រព្រឹត្តទៅ​ដោយ​រលូន​ជា​រៀងរាល់​យប់​។

​ឯ​ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​បាន​លើកឡើង​ថា​មេ​ប៉ូលិស​សេដ្ឋកិច្ច​ម៉ៅ ចាន់​វិជ្ជា បាន សម្របសម្រួល​ជា អ្នក​បើកផ្លូវ និង​ការពារ​ឱ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​នាំ​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក និង​ទៅ​កាន់​ទីផ្សារ​ភ្នំពេញ​យ៉ាង​សុវត្ថិភាព និង​ល្បីល្បាញ​បំផុត ។ បច្ចុប្បន្ន​ហើយ​ដែល​គេ​មិនដឹងថា តើ​ខ្សែ ម៉ៅ ចាន់​វិជ្ជា នៅក្នុង​អគ្គស្នងការ​នោះ ប៉ិន​ណា​បាន ជា​កាង ម៉ៅ ចាន់​វិជ្ជា ឱ្យ​កាង​ឈ្មួញ​នាំ​ចូល​ទំនិញ​ខុសច្បាប់​ឱ្យ​មាន​ការ​គៃ​លួច​បំបាត់​ពន្ធ​រដ្ឋ​បែបនេះ ។

Ka19

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com