0

លោក ​លន់ ​ប៊ុនថុ​ល យក​អំណា​ច​កង​រាជអាវុ​ធហត្ថ​ទៅ​ដឺក​ឈើ ខុ​សច្បាប់​ទាំង​ថ្ងែទាំង​យប់

សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​តំណាង​អយ្យការ​បាន​ចុះទៅ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​ស្តុក​និង​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​មួយកន្លែងក្បែរ​ស្នាក់ការ​សន្តិសុខ ៧០៩ ហើយ​គេ​ដឹងថា ទីតាំង​នោះ​ជា​របស់លោក លន់ប៊ុន​ថុល ប៉ុន្តែ​ទីបំផុត​ស្ថាប័ន​តុលាការ បែរជា​មិនអាច​ធ្វើ​អ្វី​លោក លន់ប៊ុន​ថុល បានឡើយ ​។​

​​ មន្ត្រី​មួយចំនួន​បានឲ្យ​ដឹងថាក្រោយពេល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទី​តាំង​​កែច្នៃ​និង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់ របស់លោក លន់ ប៊ុន​ថុល ដែល​ធ្វើ​សកម្មភាព​ឡើង​ដុះ​ស្លែ​ទៅហើយនោះគេ​សង្កេតឃើញ​លោក លន់ ប៊ុន​ថុល រត់​រក​អន្តរាគមន៍​និង​ព្យាយាម​ចាយលុយ​តាម​គ្រប់​រូបភាព​ដើម្បី​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​។ពិត​ជាមាន​ប្រសិទ្ធភាព​ចំពោះ​អំណាច​លុយ​ដែល​លោក លន់ ប៊ុន​ថុល បាន​យកទៅ​ចាយវាយ​ដើម្បី​ការពារ​មុខតំណែងនិង​ដើម្បី​រួច​ផុតពី​ការកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលា​ការដែល​ លោក លន់ ប៊ុន​ថុលនៅតែមាន​សិទ្ធិសេរីភាព​និង​អំណាច​ពេញដៃ​ប្រឡូក​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​ដដែល មិន​ខ្វល់​ពី​វិធានការ​កែទម្រង់ ឬ​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ​។​

សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​រឹបអូស​យក​ឈើ​បាន​ហើយ​នោះ ត្រូវ​ប្រឈម​នឹង​ការកោះហៅ​ទៅ​តុលាការ​ឬ​ឈានដល់​ការឃុំខ្លួនដោយ​អនុវត្តន៍​តាមច្បាប់​មិន​ឲ្យ​រួចខ្លួន​នោះទេលើកលែងតែ​ក្រុម​ឈ្មួញ​តូចតាច​ទាំងនោះ​មាន​លុយ​ដាក់​ធានា​ទើប​អាចមាន​សេរីភាព​វិញ​។ ប៉ុន្តែ​សម្រាប់​លោក លន់ ប៊ុន​ថុលដែលមាន​អំ​ណាច​ប្រើ​ស្បែក​ជា​ប៉េអឹមទៅ​ប្រឡូក​ក្នុង​ជំនួញ​ខុសច្បាប់​ល្បី​ពេញ​តំបន់ កា​បី​ក្នុងស្រុក​ស្នួលខេត្តក្រចេះត្រូវ​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រកឃើញ​ឈើ​ខុសច្បាប់​ជាង​១០០​ម៉ែត្រត្រីគុណ​ដែល​ស្តុក​និង​កែច្នៃ​នៅក្នុង​បរិវេណ​ដ៏​ធំ​មួយកន្លែង​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ទីស្នាក់ការ​សន្តិសុខ​លេខ​៧០៩ នៅតែ​មិនអាច​ធ្វើ​អ្វី​លោក លន់ប៊ុន​ថុល បានទេ​មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វីព្រោះ​ឈ្មួញ​តូចតាច​មួយចំនួន​គ្រាន់តែ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ​ខុសច្បាប់២​ទៅ​៣​ដុំ​ត្រូវគេ​ចាត់​វិធានការ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការឬ​ចាប់ឃុំខ្លួន មិនដែល​មានការ​យោគ​យល់​ទេ​។​

លោក លន់ ប៊ុន​ថុលបាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​៥​ឆ្នាំមុន លោក លន់ ប៊ុន​ថុលគឺជា​មេ​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ឈើ​នាំ​ចេញទៅ​ស្រុក​យួន​ល្បី​ពេញ​ខេត្តកំពង់ចាម មិនដែល​មាន​នរណា​ហ៊ាន​ក្អក​ឬ​ហ៊ាន​មើលមុខ​លោក លន់ប៊ុន​ថុល នោះទេប៉ុន្តែ​អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​២០១០ លោក លន់ ប៊ុន​ថុល បាន​រត់គេចខ្លួន​មួយរយៈឲ្យ​រួច​ផុតពី​បទចោទប្រកាន់​ក្នុង​បទល្មើស​ព្រៃឈើ ហើយ​មិនយូរប៉ុន្មាន​លោកលន់ ប៊ុន​ថុលបាន​ចាយលុយ​រត់ការ​ឡើង​ធ្វើជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ​លេខ​៧០៩ ដែលមាន​មូលដ្ឋាន​ឈរជើង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះពោរពេញ​ដោយ​ឥទ្ធិពល​អំណាច​។

​ ​បញ្ហា​នេះ​លោក សរ ចំ​រ៉ុ​ងជា​អភិ​បាល​ខេត្តក្រចេះ តែងតែ​មើលរំលង​ពី​ភាព​អសកម្ម​ដែល​លោក លន់ ប៊ុន​ថុលបាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ប្រដេញ​ឡាន​ដឹកឈើ​យកលុយ​រហូតដល់​មានការ​រិះគន់​ជា​ចំហ​ថា​ស្នាក់ការ​សន្តិសុខ​លេខ ៧០៩ របស់​លោក លន់ប៊ុន​ថុល គឺជា​កុងត្រូលជជុះ​ខុសច្បាប់ ​៕​

007

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com