0

លោក ហាំ វណ្ណៈ​ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​លួច​បង្ហូរ​ទំនិញគេចពន្ធ​ចូល​យ៉ាង​អានាធិបតេយ្យ​

ក្រុង​ប៉ោយប៉ែត ៖ មាន​សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត​ថា ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​កំពុង​សម្រុក​ដឹកជញ្ជូន​ចូល​ទាំងយប់​ទាំង​ថ្ងៃ​ចូល​តាម​ច្រក​នានា​ក្នុងភូមិ​សាស្ត្រ​ ខ្សែបន្ទាត់​ព្រំដែន​ឈរជើង​របស់​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហាំ វណ្ណៈ ជា​មេបញ្ជាការ ។ គេ​មើលឃើញ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ទំនិញ​សព្វសារពើ​ឆ្លងដែន​ពី​ប្រទេស​ថៃ​មាន​សភាព​ខ្លាំងក្លា​ខុសពី​សព្វ​មួយដង ដោយ​គ្មាន​ការទប់ស្កាត់​បង្ក្រាប​បន្តិច​ណា​សោះ​ពី​មន្ត្រី​ជំនាញ​នានា​ជាពិសេស​ក្រុមមន្ត្រី​គ​របាល​របស់លោក ហាំ វណ្ណៈ ដែល​កំពុង​ឈរជើង​គ្រប់​ប៉ុស្តិ៍​តាម​ច្រករបៀង​ទាំងអស់នោះ​។​ ​

ប្រភព​មួយ​បាន​រាយការណ៍​ឲ្យ​ដឹងថា នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ដែល​ឈរជើង​នៅ​ចំណុច ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្រោម​ការគ្រប់គ្រង​និង​បញ្ជា​ផ្ទាល់​ដោយ​លោក ហាំ វណ្ណៈ មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​បណ្តែត បណ្តោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​គេ​ចព​ន្ឋ ចេញចូល​តាម​ច្រករបៀង​ដូច​គេ​ហែរ​កឋិន​ទាំងថ្ងៃទាំងយប់​។ មន្ត្រី​ប៉ុស្តិ៍​ច្រករបៀង​និ​មួយៗ​បែរជា​សប្បាយ​​​នឹង​រាប់​ក្បាល​ឡាន​ដឹកទំនិញ​គេច​ព​ន្ឋ​យកលុយ​ទៅវិញ ទង្វើ​នេះ​គឺ​ផ្ទុយ​ពីបទ​បញ្ជា និង​ការណែនាំ​របស់​ថ្នាក់លើ​ទាំងស្រុង​។ ​

គេ​សង្កេតឃើញថា ចាប់ពី​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រហូតដល់ ច្រក​អូរ​ល្ហុង​ក្នុងភូមិ​សាស្ត្រ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ លោក ហាំ​វណ្ណៈ មេបញ្ជាការ​បាន​រាយ​កូនចៅ​ប្រចាំ​ច្រ​ឆ្លង​ចេញចូល តាម​បន្ទាត់​ព្រំដែន ដូចជា​លោក ណុល​ម៉ាប់​ហៅ​ស្តេចខ្លា​ធំ បុរស​មាឌធំ​ខ្មៅ​ម្នាក់នេះ​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ដើម​ពោធិ៍ មានការ​ចរាច​ណ៏ បើកដៃ​អោយ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ផងដែរ​។​ ​នៅ​ចំណុច​ច្រក​បុរី​ថ្មី​ស្ថិត​ក្នុងភូមិ​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ច្រក​នេះ​គ្រប់គ្រង​ដោយ​លោក ភោគ វិបុល បុរស​មុខ​ប្រជាប្រិយ​មាន​រហ័ស​នាម​ថា​ផ្កា​រីក​គ្រប់​រដូវ ច្រក​មួយ​នេះ​គេ​អាច​និយាយបានថា ជា​ប៉ុ​ស្តិ៏​លេខ​១​សម្រាប់​វរ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ពីព្រោះ​លោក ភោគ វិបុល មាន​ជំនាញ​ខាង​កាប់​ដាវ​ក្នុង​ការនាំ​ទំនិញ​ល្អៗ គេច​ព​ន្ឋ ដូចជា​ហ្គាស​យ៉ាងច្រើន​បំផុត ។

លោក​ភោគ វិបុល បាន​ធ្លាប់​នាំ​ទំនិញ​ឆ្លងដែន ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​នានា​ចុះ​ចាប់​និង​ទប់ស្កាត់ ជា​ច្រើនដង​នាពេល​កន្លងមក ដូច​ជាការ​ចុងអង្ករ​នាំ​សត្វ​មាន់​រស់ ធុង​ហ្គាស​តាម​អំពើ​ចិត្ត ហើយ​ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ចាប់​ជាច្រើនលើក​ច្រើនសារ​។ ប៉ុន្តែ​បើទោះជា​មានការ​បង្ក្រាប​ជាច្រើន​សារ គេ​ឃើញ​លោក​ភោគ​វិបុល​កាន់​តេ​ប្រព្រឹត្ត​បទល្មើស​លើស​ដើម​។​ ​ច្រករបៀង​មួយទៀត​គឹ​ច្រក​ដើម​អង្គ្រង ដែល​គ្រប់គ្រង​ដោយ​លោក សុខ គឿន​ដែលជា​កូនចៅ លោក ភោគ វិបុល មាន​ជំនាញ​ខាង​នាំ​សត្វ​មាន់​រស់ និង​បក្សាបក្សី​គ្រប់​ប្រភេទ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខ្មែរ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ពេទ្យសត្វ​អ្វី​ឡើយ​។

បញ្ហា​នេះ​បាន​បង្កអោយមាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ខ្មែរ​ងាយ​ឆ្លង​និង​ជំងឺ​ផ្តាស​សាយ​បក្សី​។ ក្រៅពី​ច្រករបៀង​ខាងលើនេះ​នៅមាន​ច្រករបៀង​ជាច្រើន​ទៀត​ដែល​កំពុង​ប្រព្រឹត្ត​ទង្វើ​ដូចៗ​គ្នា​នេះ​។ ​ការ​បណ្តែតបណ្តោយ​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​គ្មាន​វិធានការ​ទប់ស្កាត់​ពី​ប្រធាន​អង្គភាព​តួយ៉ាង​ដូច លោក ហាំ វណ្ណៈ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ នេះ​គឺ​បានធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​ពន្ធ​ជាច្រើន ដែល​ប្រការនេះ​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់លើ​គួរ​មាន​វិធានការ​លុបបំបាត់​ជាបន្ទាន់​៕

116-288x210

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com