ភ្នំពេញៈ កាលពីព្រឹកវេលាម៉ោង ១១.៣០នាទី នាថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៤ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នក កាសែតឯករាជ្យ បានដឹកនាំគណៈប្រតិភូនៃអ្នកដឹកនាំក្លឹបអ្នកកាសែតឯករាជ្យ ទៅចូលរួមក្នុងការប្រគល់ផ្ទះមួយខ្នងជូនលោកយាយ អ៊ុយ តាន់ ដែលមានអាយុ១០១ឆ្នាំ នៅក្នុងភូមត្រពាំងក្រឡាញ់ ឃុំ លំពង់ ស្រុកបាទី ខេត្ត តាកែវ។
តាមប្រជាពលរដ្ឋរស់នៅជិតលោកយាយបានប្រាប់ចាងហា្វងកាសែតចាប់ដៃ ថា៖ លោកយាយមិនមានញ្ញតិសន្តានកូនចៅដែលអាចជួយលោកយាយបានឡើយមានតែកូនស្រីម្នាក់ដែលរស់នៅជាមួយ លោកយាយមិនមានលទ្ធភាពជួយបានទេដោយកូនស្រីនោះមានអាយុច្រើនមិនអាចធ្វើការអីបានឡើយ។ អ្នកភូមិបន្តទៀតថា លោកយាយអត់មានដីធ្លីអីទេដីដែលលោកយាយរស់នៅនេះជាដីរបស់ក្មួយគេឲ្យនៅបណ្តោះអាសន្នទេ។
នៅក្នុងពិធីប្រគល់ផ្ទះជូនលោកយាយនេះផងដែរ ដោយមានការចូលរូមវិភាគទានជួយពីលោក ឆេ សយ មេឃុំលំពង់ នូវទឹកប្រាក់ចំនួន ១០០,០០០ រៀល នឹងជួយតភ្លើងចូលផ្ទះអស់ទឹកប្រាក់ ៨០០០០ រៀលថែម ទៀតនេះជាការយកចិត្តទុកដាក់ពីសំណាក់លោកមេឃុំដែលមានចិត្តអាណិតអាសូរដល់ចាស់ជរានៅក្នុង ឃុំរបស់លោក។ ជាពិសេសដោយមានការយកចិត្តទុកដាក់ពីកាកបាលក្រហមកម្ពុជាខេត្តតាកែវតាមរយៈ កាកបាលក្រហមស្រុកបាទីបានចែកអំណាយជូនលោកយាយ អ៊ុយ តាន់ នៅពេលនោះផងដែរ រួមមាន ភួយមួយ មុងមួយ សារ៉ុងមួយ ក្រមាមួយ កន្ទេលមួយ តង់កៅស៊ូមួយ នឹងអង្ករមួយកូនបេចំនួន ២៥គីឡូក្រោម។ នឹងអំណាយពីលោក ហ៊ុន សុខា ប្រគល់ជូនបន្លែមអង្ករចំនួន២បាវចំនួន១០០គីឡូក្រោម ដើម្បីជួយដោះស្រាយជីវភាពពេលកំពុងលំបាកលំបិននេះដែរ។
លោក ហ៊ុន សុខា បានមានប្រសាសន៏បញ្ជាក់ថា ក្នុងការសាងសង់ផ្ទះជូនលោកយាយ អ៊ុយ តាន់នេះត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោកអស់ជិត៣លានរៀលនឹងត្រូវជួយចិញ្ចឹម លោកយាយក្នុង១ខែ ១៥០០០០រៀលជារៀងរហូត។
លោកហ៊ុន សុខា បានមានប្រសាសន៏បន្តថា ដោយប្រទេសជាតិយើងកំពុងរីកចំរើននឹងកំពុងអភិវឌ្ឍនគ្រប់ទីកន្លែងជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅក្នុងប្រទេសដោយមិនប្រកាន់បក្សនយោបាយណាទេ ទស្សនៈសម្តេចបានបញ្ជាក់ថាមិនឲ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយការអត់បាយដូចជំនាន់ប៉ុលពតឡើយ។នេះជាសិល្បៈចែករំលែកជួយគ្នាទៅវិញទៅមកដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ឲ្យដឹងថា ខ្មែរចេះជួយខ្មែរគ្នាឯង។
លោក ហ៊ុន សុខា មានសេចក្តីស្រឡាញ់មេត្តាករុណាដល់អ្នកក្រីក្រចាស់ជរាអ្នកអត់ទីពឹងនឹងអ្នកទន់ខ្សោយ ហើយតែងតែចុះជួយដល់ប្រជាពលរដ្ឋរងទុក្ខលំបាកគ្រប់ទីកន្លែងទាំងអស់និងជួយចូលរូមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ។