មន្ដ្រីសាលាខេត្ដ សមត្ថកិច្ច រួមទាំងឈ្មួញរកស៊ីផងដែរ បានលើកពីមោទនភាព របស់ឈ្មួញឈ្មោះ ហេង និង ពៅ ដែលជាអ្នកនាំប្រេងគេចពន្ធ ទំនិញគេចពន្ធ និង នាំឈើគ្រញូង ដ៏ល្បីទ្រង់ទ្រាយធំប្រចាំខេត្ដកោះកុង បន្ទាប់ពីពួកគេមានទំនាក់ទំនង ល្អ ក៏ដូចជាត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញ ហើយធ្វើឱ្យឈ្មួញរកស៊ីស្របច្បាប់ ប្រឈមការខាតបង់ ដោយសារអ្នកដែលបានប្រយោជន៍ពីឈ្មួញទាំង២ខាងលើ កាន់តែផ្ដល់ឱកាសឱ្យពួកគេនាំទំនិញ ប្រេងសាំងគេចពន្ធយ៉ាងអនាធិបតេយ្យ បែង ចែកនៅក្នុងខេត្ដកោះកុង បន្ដទៅស្រុកស្រែអំបិល និងដល់ខេត្ដកំពង់ស្ពឺទៀតផង ។
ឈ្មួញ ហេង និង ពៅ នាំចូលប្រេងគេចពន្ធតាមដែនសមុទ្រក្រៅ ហើយយក មកស្ដុកទុកនៅចំណុចឡាំដាំ ក្នុងភូមិពាមក្រសោប ស្រុក-ខេត្ដកោះកុង ដែលសមត្ថ កិច្ចបានដឹងទំហំនៃបទល្មើសគេចពន្ធនេះ ប៉ុន្ដែមិនហ៊ានប៉ះពាល់ ហើយធ្វើឱ្យរដ្ឋត្រូវ បាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុង១ខែៗ ដោយសារអំពើពុករលួយទាំងនេះ ធ្លាក់ចូលក្នុងហោប៉ៅសមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធ ។
ករណីដឹកជញ្ជូនឈើគ្រញូង កន្លងទៅឈ្មួញទាំង២ខាងលើតែងបានប្រើប្រាស់ រថយន្ដទំនើបៗដឹកយកមកទម្លាក់តាមទូក ឬក៏យកទៅលាក់ទុកនៅក្នុងបន្ទាយ ទាហានជើងទឹកមួយកន្លែងដែលឋិតនៅចំណុចកោះយ៉ ជាទីតាំងឈរជើងរបស់កង អនុសេនាធំលេខ៣ ចំណុះឱ្យកងការពារកោះកុងក្រៅលេខ២នៃកងពលតូចលេខ៣១ ឋិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។
ក្រុមឈ្មួញបានលើកឡើងថា ឈ្មួញដ៏មានឥទ្ធិពលទាំង២នាក់នេះធ្លាប់បង្ហាញនូវ អំនួតរបស់ខ្លួនថា មុខរបររកស៊ីរបស់ពួកគេដែលសមត្ថកិច្ចនិងជំនាញមិនប៉ះពាល់ ដោយសារចាត់ចែងរួចជាស្រេចក្នុមួយខែៗរាប់ម៉ឺនដុល្លារ ដូច្នេះ ការដឹកជញ្ជូន ទំនិញ ប្រេងគេចពន្ធ ឈើគ្រញូង កាន់តែមានទ្រង់ទ្រាយធំ ការចំណាយប្រាក់ក៏កាន់ តែច្រើន បើពុំដូច្នោះទេ ប្រឈមនឹងការបង្ក្រាប ។
ឈ្មួញជាច្រើនដែលរកស៊ីស្របច្បាប់ សំណូមពរឱ្យសមត្ថកិច្ច ដូចជា ជំនាញខាងគយ នគរបាលសេដ្ឋកិច្ចខេត្ដ-ក្រសួង ទាហានជើងទឹក នគរបាលជើងទឹក រួមទាំង អាជ្ញាធរខេត្ដកោះកុងនេះតែម្ដង គួរតែមានវិធានការទប់ស្កាត់ ដើម្បីប្រយោជន៍ បង់ពន្ធនាំចូលស្របច្បាប់ ពីព្រោះគ្រាន់តែឈ្មួញទាំង២នាក់នេះ គាត់មានឱកាស នាំទំនិញគេចពន្ធ ប្រេងគេចពន្ធ ក៏ដូចជាឈើគ្រញូង ធំជាងគេនិងមានឥទ្ធិពលជាង ឈ្មួញដែលរកស៊ីស្របច្បាប់ទៅទៀត ៕