0

លោក សូរ ចាន់ណារី ជាមេបញ្ជាការវរៈការពារព្រំដែន លេខ ៩១១ មេពុករលួយលួចបើក ច្រករបៀងឲ្យនាំចូលទិញ គេចពន្ធគ្រប់ប្រភេទ

ខេត្តបន្ទាយមានជ័យ ៖ ការ​នាំ​ចូល​ផលិត​ផល​នានា​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​គេ​ហៅ​ថា ​ទំនិញ​គេច​ ពន្ធ​នោះ ​បាន​ធ្វើ​ចរាចរ​រៀង​រាល់​ថ្ងៃ ​ដោយ​មាន​ការ ឃុប​ឃិតរវាង សមត្ថកិច្ចជំនាញដែលឈរជើង នៅ​តាម​បណ្តា​ប៉ុស្តិ៍ច្រករបៀង នានា ជា​មួយ​ឈ្មួញធ្វើឱ្យរាជ រដ្ឋាភិបាលបានបាត់ចំណូល យ៉ាងច្រើនក្នុងមួយឆ្នាំៗរាប់ រយ​លាន​ដុល្លារ​អាមេរិក ​ដោយសារតែមន្ត្រីរបស់រាជ រដ្ឋាភិ​បាល​បាន​យកប្រាក់​ទាំងអស់​នោះ​ដាក់​ចូល​ហោ​ប៉ៅ ​ផ្ទាល់​ខ្លួន​ជា​ពិសេស​គឺ​លោក សូរ ចាន់ណារី ពូកែ​ពុក​រលួយ​រហូត​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ ។

លោក សូ ចាន់ណា​រី ជា​​មេ​បញ្ជា​ការ​​វរៈ​​សេ​នា​​តូច នគរ​បាល​​ការ​ពារ​​ព្រំ​ដែន លេខ​​៩១១ ដែល​​​មាន​​ទី​តាំង​​ឈរ​ជើង​​ចាប់​ពី កា​រិយា​ល័យ​ទំ​នាក់​ទំនង​​ព្រំ​ដែន​​ចាស់ រហូត​ដល់​​ច្រក​​បឹង​​សា​គូ មាន​អំ​ណាច​​បង្កើត​​ច្រក​របៀង​​ខុស​ច្បាប់ចំនួន ១១​កន្លែង ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន និង​ជា​តំបន់​ក្តៅ សម្រាប់​មេ​ខ្យល់​ លួច​នាំ​ពលករ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ ហើយ​គេ​ឆ្ងល់​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សឹង​គ្រប់​ជំនាន់ មិនដែល​ហ៊ាន​ហើបមាត់ ជាមួយ​លោក សូ ចាន់ណា​រី ម្តងណា​ឡើយ​។​

ដោយឡែក​មានការ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ខុសច្បាប់​គ្រប់​ប្រភេទ ពី​ស្រុកថៃ ចូលមក​ប្រទេស​កម្ពុជា​ តាម​បណ្តា​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ខេត្ត​បន្ទាយ​មាន​ជ័យ​ ពិសេស​ច្រក​បៀ​ង​ទាំង ១១ កន្លែង ដែល​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី បាន​ឃុបឃិត​ជាមួយ ពួក​ឈ្មួញ​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​មានការ​នាំចូល ទាំង​យប់​​ទាំង​ថ្ងៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រៅពី​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​ខូចគុណភាព លោក សូ ចាន់​ណា​​រី បាន​បើក​ច្រក​យុទ្ធសាស្ត្រ សម្រាប់​នាំចេញ និង​វិលត្រឡប់ នូវ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និយាយ​រួម ដូច​ទ្រូ​ប្រើស​ពីរ ទាំង​ឡើង​ទាំង​ចុះ លោក សូ ចាន់ណា​រី ត្រូវប៉ាន់​ដូចគ្នា ។​

ប្រភពដដែលបានបន្តឱ្យដឹងទៀតថាដោយសារអំណាច លោក សូរ ចាន់ណារី ជា​មេ​បញ្ជា​ការ​វរៈការពារព្រំដែន លេខ ៩១១ បាន​បើក​ដៃ​ដោយ​ចំហរ ឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ សព្វសារពើចូលមកកម្ពុជា ដោយបង់ពន្ធចូលរដ្ឋប្រមាណ តែ ៥ ភាគ​រយ​ស្រប​ពេល​ដែល​ប្រទេសកំពុងជាប់គាំងខាងផ្នែកនយោបាយជាមួយបក្សប្រឆាំងដែលជាឱកាសដ៏គាប់ ប្រសើរ ចំពោះ សមត្ថ​កិច្ច​ជំនាញនានា ដែល នៅប្រចាំការតាមប៉ុស្តិ៍ទាំង ៩កន្លែងនោះ បង្កើត​អំពើស៊ី សំណូក​សូក​ប៉ាន់​ពុក​រលួយ​ សម្រាប់​ប្រមូល​ប្រាក់​ចូល​ហោ​ប៉ៅ​បុគ្គល​និង​បក្ខ​ពួក​ និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ​រីឯ​ថវិកា​ជាតិ​វិញ​បាន​ត្រូវ​ខាត​បង់​ជា​រៀង​រាល់ថ្ងៃផង ដែរ ។

ថ្មីៗនេះរបប​យោធា​ថៃ ដឹកបញ្ជូន​ពលករ មក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទទួលស្គាល់ថា បញ្ហា​កើតឡើង​ដោយសារ គំនិត​ពុករលួយ របស់លោក សូ ចាន់ណា​រី ដែល​ឃុបឃិត​ឲ្យ​មេខ្យល់ នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​កន្លងមក​ពលក​រ​ខ្មែរ​ជាច្រើន បាន​រង​គ្រោះ​ថ្នាក់ ឬ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ឃុំខ្លួន ធ្វើ​ទារុណកម្ម រហូតដល់​ពលករ​ខ្លះទៀត ជាន់​មីន​​ផ្ទុះ​រង​របួស ​សុទ្ធតែ​លួច​ឆ្លងដែន តាម​ច្រក​របៀង ដែល​កាន់កាប់​ដោយ​លោក សូ ចាន់​ណា​រី​។ ពោលគឺ​លោក សូ ចាន់ណា​រី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ជំនាន់​លោក ខេង ស៊ុម ធ្វើជា​ស្នងការ រហូតដល់ លោក អាត់ ខែម គេ​មិនដែល​ឃើញ​ថ្នាក់លើ កោះហៅ​លោក សូ ចាន់ណា​រី ទៅ​ដាក់ពិន័យ​ម្តងណា​ឡើយ​។​ ពិតជាឡូយមែនលោកសូ​ ចាន់ណារី (សូមរង់ចាំអានភាគបន្តទៀត) ។

1456780_565515100196207_217733353_nS_2014-07-1164sochannary_001_320

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com