0

លោក គង់ គឹមនី រងការចោទប្រកាន់ថា ជាចៅហ្វាយស្រុកស្នូលកាង បទល្មើសព្រៃឈើ នឹង ប្រើល្បិចថោកទាបធ្វើបាបអ្នកកាសែត!

យោង​តាម​សេចក្តី រាយ​ការណ៍​ពី​​ខេត្ត​ក្រ​ចេះ​​បាន​អោយ​ដឹងថាលោក ​គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​​កំពុង​តែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ ច្បាប់​ឆ្លង​កាត់​​ស្រុក​ស្នួល​យ៉ាង​អា​ណា​ធិប្ប​តេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយលោក​គង់​ គឹមនី ​ក៏​កំពុង​តែ​ប្រើ​អំ​ណាច​របស់​ខ្លួនកាង​បទ​ល្មើស និង​​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ ព្រោះសមត្ថ​កិច្ច​និង​អ្នក​កាសែត​ ​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​រក​ស៊ីខុស​ច្បាប់​​របស់​ក្រុម​ឈ្មួញ​បំ​ផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ដែល​ហុច​ប្រយោ​ជន៏​យ៉ាង​ច្រើន​ដល់ ​គង់ ​គឹម​នី​​ មេ​កាង​ឈ្មួញ​កាប់​ព្រៃ​ឈើ​នៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​។

តាមប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​មិន​ក្រោម ​៣០០(បីរយ​)គ្រឿង​នោះ​ទេ ដែ​ល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ ដោយ​បាន​បង់​លុយ​ជូន​មន្រ្តី​ជំ​នាញ​ និង​បាន​សែន​ព្រេន​យ៉ាង​ដិត​ដល់​ ដល់​លោក​ គង់​-គឹម​នី អភិបាល​ស្រុក​​​កំពូល​ប្រើ​ល្បិច​ខូច​យក​ថវិកា​រដ្ឋ​ពី​ការ​កាង​មេ​ឈ្មួញ​ឈើ​ធ្វើ​មាន​ធ្វើ​បាន​​​​​ពី​ដំណែង​ជា​អភិ​បាល​ស្រុក​។

ប្រភពនោះបាន​បន្តថា កាល​ពី​ថ្ងៃទី​២០​ ខែ​កក្កដា ឆ្នាំ២០១៤ លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​​ខាង​​លើ​បាន​ប្រើ​ក្បាច់គុណ​​ហុង​កុង​បញ្ចោតអោយ​សមត្ថ​កិច្ច​ចាប់​ ខ្លួន លោក ជា-ម៉ាប់ ​ជាប្រ​ធាន​សាខា ​សមាគមន៍​សា​រព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ មួយ​​រូប​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រ​ចេះ​ដោយ​ចោទ​ពី​បទ​កំហែងទា​ ប្រាក់ពី​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​។ ប្រ​ភព​នេះក៏បាន​បន្ថែមផង​ដែរ​ថា អធិការ​ស្រុក​ស្នួល​ក៏បាន​ឃាត់​ខ្លួន​បុគ្គលិក​ទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​ ៣ម្នាក់ អស់​រយៈពេល​បី​ទៅ​បួន​ម៉ោង​ផង​ដែរ ​ខណៈអ្នក​យក​ព័ត៌មាន​រូប​នោះ​ទៅ​ថត​ខ្លោង​ទ្វារ​អធិការ​ស្រុក​បន្ទាប់​ពី​ អធិការ​ឃាត់​ខ្លួន​លោក ជា-ម៉ាប់។

លោក ​ ទូច​-ណូរ៉ា ប្រ​ធាន​សមាគមន៍សារ​ព័ត៌​មាន​​ឃ្លាំ​មើ​ល​កម្ពុជា​ បាន​រៀប​រាប់​សាច់​រឿង​ខាង​លើ​ ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២ នេះថា ˝ កាល​ពី​ថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ​២០១៤ មាន​រថ​យន្ត​ប៉ូ​លីស​សេដ្ឋ​កិច្ច​មួយ​គ្រឿង​បាន​ដេញ​រថ​យន្ត​ម៉ាក់​សាន់​យ៉ុង​មួយ​គ្រឿង​​ពី​ចំ​ណុច ​៩០​ដល់​ចំណុច​២ធ្នូ​ ស្ថិត​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ​ដែល​មាន​ចម្ងាយ​ប្រ​ហែល​ជា​ង​១គីឡូ​ម៉ែត្រតែ​ប៉ុណ្ណោះ​។  ឃើញ​ដូច​នោះ​​ ​លោក​ ជា​-ម៉ាប់​ កូន​ចៅ​របស់​លោក​ក៏​បាន​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​ ស្រាប់​តែ​ឃើញ​ប៉ូ​លីស​សេដ្ឋ​កិច្ច​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បន្ត​ដំ​ណើរ​ទៅមុខ ​ ខណៈនោះ​លោក​ជា​ម៉ាប់​ បាន​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​នោះ​ពីរ​បីប៉ុស្តិ៍  ស្រាប់​តែ​ភ្លាម​នោះ​​​រថ​យន្ត​របស់​លោក គង់-គឹម​នី​ ចៅ​ហ្វាយ​ស្រុក​ស្នួល មេ កាង បទ ល្មើសព្រៃឈើប្រចាំស្រុកស្នូល​ បាន​បើក​មក​ពាំង​ពី​មុខ​រថ​យន្ត​លោក​ ជា​ ម៉ាប់ ​ជាប់​ ហើយ​ហៅ​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បើក​បក​មក​ក្រោយ​វិញ ដោយ​បញ្ជា​អោយ​រថ​យន្ត​សាន់​យ៉ុង​នោះ​ចត​ពី​ក្រោយ​រថ​យន្ត​អ្នក​កាសែត​ (ជាម៉ាប់)​ ហើយ​ចោទ​ថា​លោក​ជា​ ម៉ាប់​ ដេញ​កាក់​រថ​យន្ត​សាន់​យ៉ុង​ ហើយ​ចៅ​ហ្វាយ​ស្រុក​កំ​ពូល​ល្បិច​រូប​នេះ បាន​​ហៅ​កម្លាំង​អធិការ​នគរបាល​មក​នាំ​ខ្លួន​លោក​ជា ​ម៉ាប់ ​ទៅ​សាក​សួរ​​ និង​ឃុំ​ខ្លួន​២៤​ម៉ោង​រួច​បញ្ជូន​ទៅ​តុលាការ​ខេត្តដោយ​ចោទ​ថា ឈ្មួញ​ដឹក​ឈើ​ប្តឹង​ពី​បទ​កំហែង​ទា​ប្រាក់​។

លោក ​ណូរ៉ា​ បាន​បន្តថា រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​មិន​មាន​ដឹក​ឈើ​នោះ​ទេ គឺ​ដឹក​សុទ្ធ​តែ​មនុស្ស លោក​ឆ្ងល់ថា តើ​កូន​ចៅ​លោក​​ទៅ​ទា​ប្រាក់​ពី​ថ្លៃអីដែរ​។ លោក​ណូរ៉ា បន្ត​​ថា ឥឡូវ​កូន​ចៅ​របស់​លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រ​ចេះ​សម្រេច​ឃុំ​ខ្លួន​ ដោយ​អយុត្តិធម៌​ជា​ទី​ថោក​ទាប​បំផុត។ លោក​ណូរ៉ា​ សុំ អោយ​តុលា​ការ​ខេត្ត​ក្រ​ចេះ​ស៊ើប​អង្កេត​ឡើង​វិញ​ ព្រោះ​លោក ជា-ម៉ាប់ កូន​ចៅ​របស់​លោក​មិន​បាន​ទាំង​និយាយ​ជា​មួយ​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ខាង​ លើ​សូម្បី​តែ​មួយ​ម៉ាត់​ កុំ​ថា​ឡើយ​បាន​ទៅ​ទាប្រាក់​នោះ នេះ​គឺ​ជា​ល្បិច​របស់​លោក គង់-គឹមនី ដែល​តែង​តែ​​មាន​បំ​ណង​បោស​សំ​អាត​សមត្ថ​កិច្ច​ និង​អ្នក​សារ​ព័ត៌មាន​តាម​ដង​ផ្លូវ​ ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់ ហើយ​​ជា​ប្រ​យោជន៍​ក្នុង​ការ​អោយ​ឈ្មួញ​បង់​លុយ​ក្រោម​តុ​អោយ​​លោក​​ ដែល​ជា​ទង្វើ​ដ៏ខ្មៅ​កខ្វក់​ហើយ​ថោក​ទាប​បំ​ផុតរក​លេខ​​ដាក់គ្មាន។ លោក​ណូរ៉ា​បញ្ជាក់​បន្ថែម​ថា លោក​និង​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក​ជា ម៉ាប់​ ​ដែលជាកូន​ចៅ​របស់​លោក អោយ​ខាន​តែ​បាន​។˝

លោក ​ទី-សុវិនថាល ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ក្រ​ចេះ​បាន​ប្រាប់​​កម្ពុជា​សុវណ្ណ​ ភូមិ កាល​ពី​រសៀល​ថ្ងៃទី​២១​ម្សិល​មិញ​ថា លោក​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ជា-ម៉ាប់​ ទេតែ​ឈ្មួញ​គេ​មិន​ដក​ពាក្យ​បណ្តឹង ដូច្នេះមាន​តែ​ប្រ​គល់​អោយ​ចៅ​ក្រម​ស៊ើប​សួរ​ជា​អ្នក​សាក​សួរ​ទៅ​តាម​និតិ​ វិធីច្បាប់​តែ​ប៉ុណ្ណោះ។

បើ ​យោង​តាម​សម្តី​លោក ​ទូច​ ណូរ៉ា ​ប្រ​ធាន​សមាគមន៍​សារ​ព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ បាន​អោយ​ដឹង​ថា លោក​បាន​ទៅ​ជួប​ចៅ​ក្រម​ស៊ើប​សួរកាល​ពី​រសៀល​ថ្ងៃទី២១​ម្សិល​មិញ ​ដើម្បី​សុំ​ធានា​លោក​​ជា​ម៉ាប់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​ចៅ​ក្រម​បាន​ប្រាប់​ថា ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ ហើយ​មាន​ទាំង​លិខិតដែល​ព្រះ​រាជ​អាជ្ញា​ចារ​​ស្មើ​សុំ​អោយ​ចៅ​ក្រម​ឃុំ​ ខ្លួន​លោក ជា-ម៉ាប់​ ទៀត​ផង ដូច្នេះ​ចៅ​ក្រម​មិន​អាច​ដោះ​លែង ឬ​អោយ​ធានាក្រៅ​ឃុំ​បាន​ទេ។

ការិយាល័យនិពន្ធរបស់យើងមិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ និង​លោក គង់-គឹម​នី ចៅ​ហ្វាយ​ស្រុក​ស្នូល​បាន​ទេពាក់​ព័ន្ធ​ករណី​ខាងលើនេះព្រោះ​គ្មាន​លេខ​ ទូរ​ស័ព្ទ តែ​បើ​យោង​តាម​ព័ត៌មាន​ដែល​ទូរ​ទស្សន៍ហង្ស​មាស​​បាន​ចុះ​ផ្សាយ​ ថ្ងៃទី២២កក្កដានេះគឺ៖ ម្ចាស់​រថយន្ត​សាន់​យ៉ុង​បាន​ផ្តល់​បទ​សំ​ភាស​ន៍​អោយ​ហង្ស​មាសថា ក្រុម​រថ​យន្ត​ខាង​លើ​ដេញ​​កាក់​រថ​យន្ត​របស់​លោក​តែ​រហូត​  ដេញ​រាល់​តែ​ថ្ងៃ។ ចំ​ណែក​ឯលោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​វិញ​លោក​ និយាយ​ថា លោក​និង​ធ្វើ​ការ​បោស​សំអាត​ក្រុម​អាណាធិប្បតេ​យ្យ​តាម​ដង​ផ្លូវ​អោយ​អស់។

មជ្ឈដ្ឋាន ​ទូទៅ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ក្រ​ចេះ​ជា​មនុស្ស​ថោក​ទាប​គ្មាន​ពីរ​នៅ​លើ​លោក​នេះ ព្រោះ​បើ​ក​រថ​យន្ត​របស់​ខ្លួន​ទៅ​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត រួច​ហៅ​រថ​យន្ត​សាន់​យ៉ុង​ដែល​ប៉ូលីស​សេដ្ឋ​កិច្ច​កាក់​សួរ​អោយ​បើក​បក​ ក្រោយ​ មក​ចត​ពីក្រោយ​រថ​យន្ត​អ្នក​កាសែត រួច​ចោទថា អ្នក​កាសែត​កាក់​រថ​យន្ត​គេ​កំហែង​ទាប្រាក់។

ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រ​ចេះ​សម្តែង​ការ​សោក​ស្តាយថា មិន​គួរ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន-សែន មាន​ចៅ​ហ្វាយ​ស្រុក​ដែល​មាន​ល្បិច​ពិស​ពុល​ថោក​ទាប​រក​លេខ​ដាក់​គ្មាន​បែប​ នេះសោះ។

ពលរដ្ឋ​សូម​ផ្ញើ​សារ​ទៅលោក ស-ចំរុង ​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ និង​ជា​ពិសេស​សម្តេច​ហ៊ុន​សែន​ មេត្តា​ណែ​នាំ​លោក គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​ខាង​លើ​នេះ​ផង ព្រោះ​កំ​ពុង​តែ​យក​អំ​ណាច​របស់​ខ្លួន​ទៅ​ប្រើ​ល្បិច​ខូច បង្ក​ព្យុះ​ភ្លៀង​អោយ​រាស្រ្ត​ស្លួត​ត្រង់​រង​ទុក្ខ​ពេញ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ៕

S_2013-10-2654S_2013-10-2212hs_ch

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com