ព្រះសីហនុ ៖ មន្ត្រីប៉ូលីសសេដ្ឋកិច្ច តូចតាចនៅខេត្តព្រះសីហនុបាននាំគ្នាលាតត្រដាងជាបន្តបន្ទាប់អំពីប្រភពដែល លោក ចៅម៉េងត្រូវ ប្រមូលលុយប្រចាំខែនិងលុយបទល្មើសដែលជាអំពើពុករលួយជាក់ស្តែងដូចជាទំនិញគេចពន្ធមកពីប្រទេសជិតខាងជាដើម។
លោកចៅម៉េងបានឲ្យកូនចៅដើរដាក់ខែចាប់ពីភូមិត្រពាំងល្ពៅទល់ដែនខេត្តកំពតមកតំបន់កោះខ្យងហូតមកដល់ស្រុកស្ទឹហាវ និងក្រុងព្រះសីហនុ បើគិតពីទីតាំងបទល្មើសប្រេងគេចពន្ធទាំង៤កន្លែងធំៗនេះក្នុងមួយខែៗមិនតិចជាង ពាន់ដុល្លាអាមេរិចទេ ។ ជាក់ស្តែងគ្រាន់តែរោងចក្រទឹកកកមួយកន្លែងនៅតំបន់អូទី៣ក្នុងក្រុងព្រះសីហនុដែលទិញប្រេងគេពន្ធប្រើប្រាស់និងផលិតទឹកសុទ្ធខ្លះៗលោក ចៅម៉េងតម្រូវឲ្យម្ចាស់រោងសិប្បកម្មនោះបង់ប្រាក់ប្រចាំខែមួយលានរៀលផងដែរក្នុងមួយខែ ។
ដោយឡែកគេចពន្ធនៅតំបន់ទំនប់រលកនិងតំបន់កំពង់ផែកែវផុសខេត្តព្រះសីហនុ មាន អាជីវករធំៗដូចជា យាយវី ,យាយមុំ,យាយហេ, តាអៀមឆាយ,លោកផុក,ចែរ៉ង…និងអាជីវករច្រើនទៀត ក៏ត្រូវបង់លុយជើងឲ្យលោកចៅ ម៉េង ដែរ ព្រោះអាជីវករទាំងនោះគាត់រកស៊ីដឹកទំនិញស្របច្បាប់ផងខុសច្បាប់ផង ដូចនេះក្នុងមួយខែៗក៏មានចំនួនរាប់សិបម៉ឺនបាតប្រាក់ថៃ ។ហើយក្នុងការបង់ប្រាក់នោះក៏អាជីវករគាត់មិនសប្បាយចិត្តនូវទង្វើគាបសង្កត់របស់លោកចៅម៉េងដែរ។
ប្រភពដដែលបានបន្តថា ក្រៅពីបទល្មើសខាងលើ នៅមានការដើរប្រមូលលុយប្រចាំខែ តាមឃ្លាំងស្តុបទំនិញក្នុងស្រុកដែលមានទីតាំងជុំវិញទីផ្សារក្រុងព្រះសីហនុ ,តាមរោងសិប្បកម្មផលិតទឹកស៊ីអ៊ីវ,ទឹកសុទ្ធ,ដេប៉ូឈើ,និងរោងសិប្បកម្មផ្សេងៗដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏តម្រូវបង់ប្រាក់ដ៏ច្រើនដែរ ។
សេដ្ឋកិច្ចរបស់ប៉ូលីសសេដ្ឋកិច្ចខេត្តព្រះសីហនុដែលមានការដឹកនាំដោយលោកចៅម៉េងសព្វថ្ងៃនេះគឺគ្មានអ្វីគួរឲ្យកត់សំគាល់នោះទេគឺល្អជាទីបំផុតសម្រាប់ខេត្តដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាមួយនេះ ។