0

កែវ ណារិន មេបញ្ជាការរងវរការពារព្រំដែនគោក លេខ៥១៥ សប្បាយយកលុយពីឈ្មួញ នៅច្រករបៀងអូរបីជាន់ដោយមិន ឲ្យបង់ពន្ធជូនរដ្ឋ!

បន្ទាយមានជ័យៈ បើតាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបាន ឱ្យដឹងថាៈ​ច្រករ​បៀងចំ​នួន​​​ពីរ​ គឺ​ច្រក របៀង​ទំនប់​ដាច់ ដែល​គ្រប់គ្រង​ដោយ​ លោក​ កែវ​ ណារិន មេ​បញ្ជាកា​ររង ​នៃ​វរ​ការ​ពារព្រំដែនគោ​កលេខ៥​១៥ ចំ ណុះកង​ពលតូ​ចថ្មើរជើ​ងលេខ៥១ និង ច្រក​របៀង​ចម្ការគ គ្រប់គ្រងដោយ នាយទាហាន ការពារព្រំដែនគោក លេខ៥១៥ ដែល​ត្រូវ​ជា​កូន​ចៅ​លោក​ ឃួន ជឿន មេ បញ្ជាការវរៈការពារ ព្រំ ដែនគោកខាងលើ នៅតែមានសកម្ម ភាព​អនុញ្ញាត ​ឱ្យ​ឈ្មួញ​នាំ​ចូល​ហ្គាស​ គេចពន្ធ និងជ្រូកក្រហម មាន់ ប្រហិត ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ នូវ​គុណ​ភាព នាំឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ។

ក្រុមឈ្មួញដែលនាំជ្រូក ក្រហមទំនិញគេច​ពន្ធមកពីថៃ ចូលតាម ច្រករបៀង ក្នុង​ឃុំអូរបី​ជាន់​នេះ រួម មាន១-ឈ្​មោះធា, ២-ម៉ៅ,៣-ប្រុស និង៤-ឈ្មោះសឿន ។ ចំណែក​ឯ​ឈ្មួញ​ដែល​នាំ​ប្រ​ភេទសាច់មាន់ប្រើសារធាតុគីមីនោះត្រូវបានគេ​អះអាងថាៈ​ឈ្មោះ​ធី​និង​ឈ្មោះ​អ៊ិត​ ។​ ប្រជា​ពល​រដ្ឋ​បាន​បន្តទៀតថាៈ រថយន្តដឹក​ជ្រូកក្រហម សាច់មាន់ រួម​ទាំង​ហ្គាស​គេច​ពន្ធ ​ត្រូវ បាន​បង់​​សេវាឱ្យស​មត្ថកិច្ច ជាច្រើន ស្ថាប័នយ៉ាងតិច ក្នុង១រថយន្តចាប់ពី២ ម៉ឺន​រៀល​​ទៅ​៥​ម៉ឺន​រៀល ។ដោយឡែក ខាងយោធាភូមិភាគ៥ និងវរការពារ ព្រំដែន​គោ​ក​លេខ​៥១៥​ គឺ​មាន​មន្ត្រី​របស់ ខ្លួនចាំរាប់ក្បា​លឡានយក​លុយ គ្រប់ ម៉ោងតែម្តង ក្នុង​នោះ​ជ្រូក​ក្រហម​ ១ ក្បាល​យក​​៥០បា​ត(ប្រាក់​ថៃ) ។

ចំណែកពេទ្យសត្វវិញ ជ្រូកក្រហម ១ ក្បាលយក​១០០បាត ។ មិនតែប៉ុណ្ណោះ លោក ហ៊ុយ ទូច ប្រធានការិយា​ល័យ ផលិត​កម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្មខេត្ត​បន្ទាយ​មាន​ជ័យ​​ ត្រូវបា​ន ឈ្មួញមួយចំនួន​និយាយដើមថា ៖ ប្រធានពេទ្យស​ត្វរូបនេះ តែងតែ​ឃុបឃិត ជា​មួយ​ក្រុម​ឈ្មួញ នាំចូលជ្រូក​ក្រហម ខុ​សច្បាប់ទាញយកប្រយោជន៍ ពីឈ្មួញ នីមួយៗ​យ៉ាង​តិច​១ខែ ​ពី១លាន​រៀលទៅ២លានរៀលទើបសកម្មភាពនៃបទល្មើសទាំងនេះ បាន​ហូរ​ចូ​លពី ប្រទេសថៃដោយសេរី ។នេះជាសេចក្តី រាយការណ៍ ដែលប្រជា​ពលរដ្ឋសង្ឃឹម ថាៈ ស្ថាប័ន​មាន​សមត្ថកិច្ចពាក់ព័ន្ធថ្នាក់ លើ នឹងចុះស្រាវ​ជ្រាវស៊ើបអង្កេតករណី នេះ​ជា​មិន​ខាន​ ដើម្បី​ការពារ​សុខ​ភាព ប្រ​ជាពលរដ្ឋ និងចំណូលថវិកាជាតិផង ដែរ ។

844

ចុះផ្សាយក្នុង៖ ព័ត៌មានកម្សាន្ត, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com