0

តុលាការ​ថៃ​ដាក់​គុក​បុរស​ម្នាក់​ចំពោះ​វត្ថុ​ធាតុ​ផលិត​គ្រាប់​បែក

តុលាការ​ថៃ​មួយ​កាលពី​ថ្ងៃ​ព្រហស្បត៍​បាន​ដាក់គុក​បុរស​ស៊ុយអ៊ែត​ ដើមកំណើរ​លី​បង់ម្នាក់​ចំពោះ​ការ​មាន​វត្ថុ​ធាតុ​ដែល​អាច​ផលិត​ជា​​គ្រឿង​ផ្ទុះ​។​ អា​តរី​ស ហ៊ូ​ស​សេន អា​យ​៤៩​ឆ្នាំ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​២​ឆ្នាំ និង​៨​ខែ​។​ ​បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មករា​ឆ្នាំ​២០១២​នៅ​អាកាសយានដ្ឋាន​ ក្រុង​បាងកក​មួយ​បន្ទាប់ពី​ត្រូវ​បាន​ព្រមាន​ពី​អាមេរិក​និង​​អ៊ី​ស្រា​អ៊ែល ​អំពី​ការគំរាម​ដែល​អាច​កើតមាន​។​

g925_e78d44bd3d6313c14af240df5d65e9a8

ហ៊ូ​ស​សេន ដែល​នៅតែ​អះអាង​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​បាន​នាំ​ប៉ូលិស​ទៅ​កាន់​ អាគារ​មួយ​ដែល​ស្តុក​ទុក​ជីគីមី​និង​សារធាតុ​​អា​ម៉ូ​ញ៉ូម​នីត្រាត​។​ ​ការ​មាន អា​ម៉ូ​ញ៉ូម នី​ត្រាត ដែល​អាច​ប្រើ​ក្នុង​កសិកម្ម ទាមទារ​អោយ​មាន​ការអនុញ្ញាត​នៅ​ថៃ​។​ ​ចៅក្រម​តុលាការ​បាន​និយាយថា “​ជនជាប់ចោទ​បាន​លាក់ទុក​វត្ថុ​ធាតុ​ខុសច្បាប់​និង​អាច​បង្ក​ការ​ប្រឈម​ សន្តិសុខ តែ​ពីព្រោះ​គាត់​សហការ​ជាមួយ​អាជ្ញាធរ គាត់​ត្រូវ​បាន​បន្ថយទោស​ពី​៤​ឆ្នាំ​មក​នៅ​២​ឆ្នាំ​៨​ខែ​”​។​ ​មេធាវី​របស់​ហ៊ូ​ស​សេន​បាន​និយាយថា លោក​នឹង​សុំ​ការបន្ធូរបន្ថយ​ទោស​បន្ថែម ដោយ​ថា​កូនក្តី​របស់​លោក​បាន​ជាប់គុក​មួយឆ្នាំ ៨​ខែ​​រួចមកហើយ​។​ ​អាជ្ញាធរ​បាន​ចោទប្រកាន់​ហ៊ូ​ស​សេន​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហេហ្ស៍​ បូឡា ដែល​ជា​ចលនា​អ៊ីស្លាម​និយម​នៅ​លី​បង់​ដែលមាន​​ការគាំទ្រ​ដោយ​អ៊ីរ៉ង់ និងស៊ី​រី​។​ ​ជនជាប់ចោទ​និយាយ​ថា ខ្លួន​ជា​ធុរជន​ម្នាក់​ដែល​រកស៊ី​ខាង​នាំចេញ​ទំនិញ​ពី​ថៃ​ទៅកាន់​ប្រទេស​ ផ្សេងៗ រួម​ទាំង​លី​បង់ និង​ថា​ករណី​​របស់​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​គ្រាប់​នៅ​ក្រុង​បាងកក ​កាលពី​ថ្ងៃ​១៤​កុម្ភៈ​ឆ្នាំ​មុន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​អ៊ីរ៉ង់​៕

ចុះផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ ស្លាក៖ 
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Related Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com