0

លោក ណុប សារឹម មេអន្តោប្រវេសន៏ច្រកព្រែកចាក កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន

កំពតៈ តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​រក​ស៊ី​ដឹក​ទំនិញ​តិច​តូច​ចេញ​ចូល​តាម​ច្រក​ព្រែក​ចាក​បាន​ឲ្យ​ដឹង​ថា​លោក​ ណុប ​សារឹម ​បាន​​ចាត់​​តាំង​​ឲ្យ​​នគរ​​បាល​​អន្តោ​​ប្រវេសន៍​​ក្រោម​​ការ​​គ្រប់​​គ្រង​​របស់​​ខ្លួន​​ ដំទ្បើង​ថ្លៃ​សេវា ​ការ​​ឆ្លង​​ដែន​​ទៅ​​មក​​និង​​គាប​​សង្កត់​​អាជីវករ​​ដែល​​រក​​ស៊ី​ដឹក​​ទំនិញ​​បន្តិច​​បន្តួច​​ដោយ​​តម្រូវ​ឲ្យ​បង់​ប្រាក់​ក្នុង​ម៉ូតូ​មួយ​គ្រឿង​ដល់​ទី​២ម៉ឺន​រៀល​។​

ចំពោះ​ករណី​រឿង​អាស្រូវ​ពុក​រលួយ​របស់​លោក​ ណុប​ សារឹម​ មេ​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រក​ព្រែក​ចាក ​ស្រុក​​កំពង់​​ត្រាច​ ​ខេត្ត​​កំពត​​ កំពុង​​ត្រូវ​​បាន​​លាត​​ត្រដាង​​ជា​​សាធារណៈ​​ដើម្បី​​ឲ្យ​​ក្រសួង​​មហា​ផ្ទៃ​​ និង​​អគ្គ​​ស្នង​​ការ​​នគរ​​បាល​​ជាតិ​​បាន​​ជ្រួល​​ជ្រាម​​អំពី​​បញ្ហា​​នេះ​​។​

ប្រជា​ពល​រដ្ឋ​រក​ស៊ី​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​ព្រែក​ចាក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឥទ្បូវ​នេះ​ពួក​គាត់​ពិបាក​រក​ស៊ី​ចិញ្ចឹម​ជីវិត​ខ្លាំង​ណាស់​ព្រោះ​លោក ​ណុប ​សារឹម​ ដែល​ជា​មេ​នគរ​បាល​អន្តោ​ប្រវេសន៍​ថ្មី​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជំរិត​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​។​ ពួក​គាត់​គ្រាន់​តែ​ដឹក​ទំនិញ​តិច​តួច​ឆ្លង​កាត់​ព្រំដែន​ ត្រូវ​បង់​ក្នុង​ម៉ូតូ​មួយ​គ្រឿង​២ម៉ឺន​រៀល​ហើយ​បើ​ដឹក​មនុស្ស​ឆ្លង​ដែន​ក៏​ត្រូវ​គេ​ដំទ្បើង​ថ្លៃ​ក្នុង​ម្នាក់​១០​ម៉ឺន​ដុង​ផង​ដែរ​ ដែល​កន្លង​មក​បង់​ត្រឹម​៥ម៉ឺនដុងប៉ុណ្ណោះ។ គេមិនដឹងថា លោក ណុប សារឹម ចំណាយ​លុយ​ប៉ុន្មាន​ដើម្បី​បាន​កាន់​តំណែង​ជា​មេ​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ព្រែក​ចាក​នោះ​ទេ​ទើប​បុគ្គល​នេះ​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស្រង់​ដើម​យ៉ាង​ក្រអឺត​ក្រទម​បំផុត​។​

ប្រជា​ពលរដ្ឋ​ដែល​ចេញ​ចូល​ឆ្លង​ដែន​តាម​ច្រក​ព្រែក​ចាក​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ពេល​លោក​ ណុប ​សារឹម​ មក​ឈរ​ជើង​នៅទីនេះ​គាត់​បាន​ប្រមូល​លិខិតឆ្លង​ដែន​បោះត្រា​ក្នុង​មួយ​ក្បាល​តម្លៃ​៣០​ដុល្លារ ដោយមានអ្នករត់ការទៀតផង។ អាចនិយាយបានថា លោក ណុប សារឹម កំពុង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ប្រមូល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​ងងើល​បំផុត​ ដែល​សូម្បី​ដែល​អាជ្ញា​ធរ​ខេត្ត​កំពត​ និង​ស្នង​ការ​នគរ​បាល​ខេត្ត​កំពត​ក៏​មិន​សប្បាយ​ចិត្ត​ចំពោះទង្វើរបស់បុគ្គលនេះដែរ។ ដូច្នេះសូមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ដូចជាលោក នេត សាវឿន អគ្គ​ស្នង​ការ​នគរបាលជាតិ​ត្រូវ​ចាត់វិធាន​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​របស់​បុគ្គល​ ណុប សារឹម និងបក្ខពួកជាបន្ទាន់កុំឲ្យអំពើពុករលួយរាលដាលតទៅទៀត៕

​ 9

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com