0

លោក​ ​មេ​គយ​​ច្រក​​ជាំ​​ស្រ​ងាំ​​​បើក​ឲ្យ​​ទំនិ​ញ​គេ​ច​ពន្ធ​​និង​​ទំនិ​ញ​ខូ​ច​គុណ​​ភាពចូល​​យ៉ាង​​អាណា​​ធិប​​តេ​យ្យ​

ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ច្រក​សេដ្ឋកិច្ច​អន្តរជាតិ​ជាំ​ស្រងាំ​នេះ មិនសូវមាន​សកម្ម​ភាព​ដឹកជញ្ជូន ទំនិញ​គគ្រឹកគគ្រេង​ដូច​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ តែ​ច្រក​ជាំ​ស្រងាំ​នេះ ក៏​មិនមាន​ភាព​ស្ងាត់​ពេក​ដែរ ព្រោះ​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​សៀម​មកកាន់​ប្រទេស​កម្ពុជា ក្នុង​មួយថ្ងៃៗ​ក៏មាន​កម្រិត​ធម្មតា ដែល​អាច​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ជាំ​ស្រងាំ រកប្រាក់​ចំណូល​បាន​ខ្ពស់ ហើយ​មន្ត្រី​គយ​ទាំងនោះ​ភាគច្រើន​មិន​ចង់​ផ្លាស់​ចេញពី​ច្រក​សេដ្ឋកិច្ច​នេះ​ទេ​។ តែ​បញ្ហា​សំខាន់​ចំណូល​ដែល​មន្ត្រី​គយ​ទាំងនោះ​ទទួលបាន គឺ​មិនមែនជា​ចំណូល​ស្របច្បាប់​នោះទេ តែ​វា​ជា​ចំណូល​បានមកពី​ប្រភព​ខុសច្បាប់ តាមរយៈ​ការ​កិបកេង​ថវិកាជាតិ​។​

​មន្ត្រី​ថ្នាក់លើ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ នាំគ្នា​បិទ​ភ្នែក​បិទ​ត្រ​ចៀក​​ចំពោះ​សកម្មភាព​រំលោភច្បាប់រ​បស់​មន្ត្រី​ថ្នាក់ក្រោម​នោះមន្ត្រី​គយ នៅ​ច្រក​អន្តរជាតិ ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវគេ​ដឹងថា​កំពុង​ត្រេកត្រអាល​ខ្លាំង​ឡើងៗ ចំពោះ​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ ក្នុងការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​សៀម​មក​កម្ពុជារៀងរាល់ថ្ងៃ​។​

ប្រភព​បន្តថា​បញ្ហា​ឃុបឃិត​គ្មា​រវាង​មន្ត្រី​គយ ក្រុម​ឈ្មួញ ដើម្បី​នាំចូល​ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​នៅ​ច្រក​ជាំ​ស្រងាំ​នេះ មិនមែន​ទើបតែ​កើតឡើង​ថ្មីៗ​នេះ​ទេ វា​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ តែ​មិនឃើញ​មាន​មន្ត្រី​ថ្នាក់លើ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខមក​សើរើ ឬ​លុបបំបាត់​សកម្មភាព​ខុសច្បាប់​នោះទេ ។ នៅពេល​ថ្មីៗ​នេះ​សកម្មភាព​ទាំងនោះ​កំពុងតែ​មាន​ភាព​ផុលផុស​កាន់​តែខ្លាំង​ឡើងៗ ពិសេស​កម្ម​ភាព​នាំចូល​ទំនិញ​ខូចគុណភាព​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​

ការ​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ជាំ​ស្រងាំ​នេះ បាន​ឲ្យ​ដឹងថា​មិនមែន​តែ​មន្ត្រី​គយ​មួយអង្គ​ភាព អាចធ្វើ​ឲ្យ​សកម្មភាព​ខុសច្បាប់​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ហើយ​មាន​រយៈពេល​ច្រើន​ឆ្នាំ​ដូច្នេះ​បានទេ បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីនគរបាល និង​សមត្ថ​កិច្ច​​ពាក់ព័ន្ធ​ផ្សេងទៀត​នោះ​ ​៕

4

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com