0

លោក​ ឈិត​ លី​ មេ​បញ្ជា​ការ​វរ​ការពារ​ព្រំ​ដែន​គោក​ លេខ​៨១៥​នឹង​លោក​អឿម​ ប៊ុន​ធឿន​ (ហៅ​ម៉ាប់)​មេ​ប៉ុស្តិ៍​៩៣​ ប្រមូល​លុយ​ពីបទល្មើសធ្វើ​មាន​ធ្វើ​បាន​សំរាប់​បក្ខ​ពួក​

សព្វ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ មាន​ឈើ​គ្រញូង​ ខុស​ច្បាប់​ ពលករ​ និង​ទំនិញ​ខុស​ច្បាប់​ ត្រូវ​ក្រុម​ឈ្មួញ​ខិល​ខូច​ នៅ​តែ​បន្ត​លួច​នាំ​ពី​ថៃ ​ចូល​មក​ក្នុង​ទឹក​ដី ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដោយ​​គ្មាន​ស្ថាប័ន​សមត្ថកិច្ច​ពាក់​ព័ន្ធ​និង​អ្នក​មាន​អំណាច​ ដែល​ឈរ​ជើង​នៅ​តាម​ក្រវាត់​ព្រំ​ដែន​កម្ពុជា​ ថៃ ​បង្ក្រាប​ឡើយ​​គឺ​នៅ​តែ​បន្ត​សកម្មភាព​បើក​ភ្លើង​ខៀវ​ ឲ្យ​ក្រុម​ឈ្មួញ​ខិល​ខូច​លួច​នាំ​ឈើ​គ្រញូង​ពី​ថៃ ​ចូល​មក​កម្ពុជា ​តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់ ​ក្នុង​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​ យ៉ាង​គគ្រឹក​គគ្រេង​ដ​ដែរ​រហូត​ដល់​លោក​ ឈិត ​លី​​និង​សាច់​ញ្ញតិ​របស់​គាត់​លោក ​អឿម​ ប៊ុន​ធឿន​ ហៅ​ម៉ាប់​មេ​ប៉ុស្តិ៍​៩៣​​ប្រមូល​លុយ​ពី​ល្មើស​ទាំង​នោះ​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ ។​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​នាពេលបច្ចុប្បន្ន ត្រូវបានក្រុមឈ្មួញលួចនាំឆ្លងដែន តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់​ពី​ថៃ ចូលមកក្នុងស្រុកយ៉ាងគគ្រឹកគ្រេង ស្ទើររាល់យប់នោះ មានដូចជា.១ច្រករបៀងទន្សាយអើត .២ច្រកខ្លាងាប់ .៣ច្រក​អូរ​សំព័រ .៤ច្រក៩៣ នេះតែម្តង។ ច្រករបៀង ខាងលើនេះស្ថិតក្នុងទឹកដីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​មាន​ការ​គ្រប់​គ្រង​ដោយ ​លោក ​ឈិត ​លី ​ជា​មេ​បញ្ជា​ការ​ វរ​ការពារ​ព្រំ​ដែន​គោក​លេខ​៨១៥​ ។​

តាម​ប្រភព​ខាង​លើ​បាន​​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា ​ច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ខាង​លើ ​ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​ស្ថាប័ន​ពាក់​ព័ន្ធ​ ដែល​ឈរ​ជើង​នៅ​តាម​ក្រវាត់​ព្រំ​ដែន​គោក ​មាន​ព្រំ​ប្រទល់​ជាប់​ព្រំ​ដែន​កម្ពុជា​ ថៃ ​នោះ​បាន​ឃុប​ឃិត​គ្នា ​ជា​មួយ​ក្រុម​ឈ្មួញ​ ខិល​ខូច​ជា​ច្រើន​នាក់ ​បាន​បើក​ភ្លើង​ខៀវ​ ឲ្យ​ពួក​គេ​លួច​នាំ​ទំនិញ​គេច​ពន្ធ​សព្វ​សារ​ពើ ​និង​រួម​ទាំង​ឈើ​គ្រញូង​ខុស​ច្បាប់​ពី​ ស្រុក​ថៃ ​ចូល​មក​កម្ពុជា​ផង​ដែរ​ ពលករ ​ទូរ​ទស្សន៍​ ហ្កាស​ធុង​តូច ​ធំ ​។ល។​ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​មេ​ខ្យល់​ លួច​នាំ​មនុស្ស​ឆ្លង​ដែន​ ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ទឹក​ដី​ថៃ​ ដោយ​ខុស​ច្បាប់​ថែម​ទៀត​ផង​ ដោយ​មិន​គិត​ពីសុវ​ត្ថិ​ភាព​របស់​ ពួក​គាត់ ​ដែរ​ជា​ពលរដ្ឋ​ខ្មែរ​ ។

ដូច​ជា​ករណី​ជាក់​ស្តែង​នៅ​ថ្ងៃទី២៨ ខែសីហា នៅចំណុចប៉ុស្តិ៍៩៣ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន​ករណី​លួច​នាំ​ពលករ​ទាំងយប់ ហាក់បីដូចជាចោរលួចឆ្លងដែន ការនាំទំនិញខោអាវគីប កន្លងមកក៏ធ្លាប់ នាំលួចចេញឈើគ្រញូងផងដែរ ដោយបើកភ្លើងខៀវ ពីលោកមេប៉ុស្តិ៍៩៣ ចំណុចវរការពារព្រំដែនគោកលេខ៨១៥ គ្រប់គ្រោងដោយលោក អឿម ប៊ុនធឿន ហៅម៉ាប់ ជាបុគ្គល ម្នាក់ត្រូវជាបងប្អូនជីដូនមួយ របស់លោក ឈិត លី ជាមេបញ្ជាការវរការពារព្រំដែនគោក លេខ៨១៥ ផងដែរ ធ្វើមានអំណួតអួត អាងមិនខ្លាចក្រែងអ្នកណា ។

លោកមេប៉ុស្តិ៍៩៣ អឿម ប៊ុនធឿន ហៅ ម៉ាប់ នេះ ក៏ធ្លាប់ស្រែកគម្រាមអ្នកសារព័ត៌មាន មិនអនុញ្ញាតចូលទៅចំណុច កន្លែង មាត់ព្រំដែនផងដែរ តែបើចង់ចូលមើល ទាល់តែទុកកាមេរ៉ា នៅកន្លែងប៉ុស្តិ៍ ចំណែកឯកូនចៅរបស់លោក អឿន ប៊ុនធឿន វិញ គឺជាក្មេងៗទំនើង ស្រែកដាក់អ្នកសារព័ត៌មានចាស់ដៃផងដែរ។

សកម្មភាពបទល្មើស ដែលកើតមានយ៉ាងអនាធិបតេយ្យទាំងអស់ខាងលើនោះ គ្មានអ្នកបង្ក្រាបឡើយ ពីព្រោះ​ទង្វើ​ខាង​លើ​នេះ ​ជាឆ្នាំងបាយរបស់ពួកគេ ដូច្នេះសូមថ្នាក់ដឹកនាំ គួរចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលាផង ។

ជុំវិញបញ្ហាទាំងអស់នេះ សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅតាមក្រវាត់ព្រំដែនគោក ជាប់ព្រំដែនកម្ពុជា ថៃ ក្នុង​ភូមិ​សាស្ត្រ ​ខាងលើនោះ មិនអាចសុំការបំភ្លឺបានទេ ពីព្រោះមិនមានលេខទូរស័ព្ទ ទំនាក់ទំនងជាមួយមេបញ្ជាកា៕

Pheak-0525

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com