ខេត្តកណ្ដាល៖ ជញ្ជីងចល័តរបស់អាជ្ញាធរខេត្តកណ្ដាលត្រូវបានមហាជននិយាយរិះគន់យ៉ាងខ្លាំងដែលជញ្ជីងថ្លឹងរថយន្តនេះគ្រប់គ្រងដោយលោកអភិបាលនៃគណ:អភិបាលខេត្តកណ្ដាលដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងលិចផ្សារឧដ្ដុងក្នុងភូមិសាស្រ្តស្រុកពញាឭខេត្តកណ្ដាល។ ប្រជាពលរដ្ឋពីស្រុកឧដ្ដុងនិយាយថាកន្លែងជញ្ជីងចល័តខាងលើមិនបានធ្វើការថ្លឹងរថយន្តដឹកលើសទម្ងន់កម្រិតតាមគោលការដែលចេញឡើយគឺពួកគេគ្រាន់តែដាក់កុងត្រូលអង្គុយចាំទទួលលុយពីរថយន្តដឹកទំនិញតែប៉ុណ្ណោះពិសេសរថយន្តដឹកទំនិញកសិផលដូចជាពោតសណ្តែកស្រូវដំឡូងមីនិងរថយន្តយីឌុបដឹកទំនិញលើសទម្ងន់កម្រិតជាដើមប្រជាពលរដ្ឋនិយាយរិះគន់ថាជញ្ជីងចល័តរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តកណ្ដាលខាងលើគឹជាការដាក់កុងត្រូលជជុះយកលុយចែកគ្នាចាយតែប៉ុណ្ណោះ។
ចំពោះករណីនេះដោយប្រជាពលរដ្ឋបានអះអាងស្រដៀងៗគ្នាដោយចោទប្រកាន់ថាមន្ត្រីជញ្ជីងថ្លឹងរថយន្តដែលមានកម្លាំងចំរុះមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្ដាលមន្ត្រីសាលាខេត្ត ផងដែរដែលមិនបានខ្វល់ខ្វាយគិតគូរទប់ស្កាត់ចាប់បង្ក្រាបរថយន្តដឹកឬផ្ទុកលើសទម្ងន់យកមកធ្វើការផាកពិន័យដោយរើទំនិញចុះសាងទៅរថយន្តផ្សេងទៀតឬផាកពិន័យដកបណ្ណ័បើកបរតាមច្បាប់កម្រិតម្តងណាឡើយដោយពួកគេអង្គុយចាំតែទទួលយកលុយចែកគ្នាដាក់ហោប៉ៅតែប៉ុណ្ណោះ។មួយថ្ងៃៗមានរថយន្តប្រភេទភ្លៅហុចដៃទទួលលុយយ៉ាងរំភើយ៤និងភ្លៅ៥ដែលសុទ្ធសឹងជារថយន្តខ្នាតយក្សដឹកជញ្ជូនទំនិញចេញនិងចូលឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៥មន្រ្តីជញ្ជីងថ្លឹងរថយន្តខាងលើអង្គុយចាំ ពីអ្នកបើកបរឬព្រូរថយន្ត។
រថយន្តដឹកជញ្ជូនភាគច្រើនផ្ទុកទំនិញលើសទម្ងន់កម្រិតក្នុងមួយរថយន្តពី១០តោនទៅ៣០តោនមួយថ្ងៃៗគិតជាមធ្យមមិនក្រោម២០០គ្រឿងឡើយ។ ដោយឡែកប្រភពមួយផ្សេងទៀតដែលលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានអោយដឹងថារាល់រថយន្តដែលដឹកទំនិញរាប់ទាំងរថយន្តដឹកផ្ទុកលើសទំងន់កម្រិតឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនេះមានរហូតដល់៧៥%នៃរថយន្តដែលធ្វើដំណើរឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃនិងយប់។
លុយដែលបានកម្រៃពីការបើកដៃអោយមានរថយន្តដឹកលើសទម្ងន់កម្រិតគេចែកចេញជា២ចំណែកដោយមួយចំណែកធ្វើរបាយការណ៍ភូតភរជម្រាបជូនក្រសួងសាធារណការនិងដឹកជញ្ជូនក៍ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែររីឯលុយមួយចំណែកទៀតគេបានលាក់ទុកលុយសំរាប់ចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន។
ទង្វើទាំងអម្បាលមាណដូចពត៌មានខាងលើនេះ ប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងហើយសូមសំណូមពរថ្នាក់លើមានវិធានការណ៍ត្រួតពិនិត្យអោយបានត្រឹមត្រូវល្អិតល្អន់ទៅលើជញ្ជីងថ្លឹងរថយន្តចលតមួយកន្លែងនេះបើបណ្តោយអោយមានការប្រព្រឹត្តអំពើពុករលួយបែបនេះចុងក្រោយអ្នកដែលទទួលខុសត្រូវខ្លាំងជាងគេគឺប្រមុខរាជរដ្ឋាភិបាលតួយ៉ាងផ្លូវទំនប់កប់សូ្រវ ដែលកំពុងរងការខូចខាតយ៉ាងដំណំជិះម៉ូតូក៍ស្ទើរតែមិនរួចផងនោះតើមន្ត្រីជញ្ជីងថ្លឹងរថយន្តបានឃើញឬដឹងដែរឬទេ?។
ពាក់ព័ន្ធនិងពត៌មានខាងលើប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្ដាលលោក ម៉ឹងយូលេងបានប្រាប់តាមរយៈទូរស័ព្ទនារសៀលថ្ងៃទី៦ខែកញ្ញ៉ាឆ្នាំ២០១៤បានអោយដឹងថាជញ្ជីងចល័តនេះក្រោមការគ្រប់គ្រងរបស់លោកអភិបាលខេត្តកណ្ដាលលោកត្រឹមអនុប្រធានតែប៉ុណ្ណោះប៉ុន្តែឥឡូវផ្អាក់បិទជាបណ្ដោះអាសន្នសិនពីព្រោះកន្លងមកមន្រ្តីប្រចាំការមិនមានជំនាញមិនដឹងឃាត់ឡានយ៉ាងម៉េចត្រូវផាកពិន័យយ៉ាងម៉េចមន្រ្តីត្រូវការរៀនសូត្រជំនាញហើយនិងត្រូវបើកវគ្គបណ្ដុះបណ្ដាលជាមុនសិនដើម្បីប្រសិទ្ធភាពរឹងមាំជាងមុន។
ដោយឡែកមន្ត្រីនៅកន្លែងជញ្ជីងប្រាប់ថាការងារនេះគឺអាស្រ័យនៅលើមេការដាក់ប៉ុស្តិ៍ជញ្ជីងគ្រាន់បានលុយចែកគ្នាចាយបន្តិចបន្ទួចមិនយកទៅធ្វើមានបានអីនោះទេ។ ទោះមានការអះអាងបែបនេះក៍ដោយនៅយប់ថ្ងៃទី៤នឹងទី៥ខែកញ្ញាឆ្នាំ២០១៤អ្នកយកព័ត៌មានយើងបានចុះទៅថតរូបភាពវីដេអូរឃ្លីបខ្លីៗដែលសកម្មភាពដូចរូបភាពនេះ៕