ខេត្ដពោធិ៍សាត់ ៖ ប៉ាន់ មរកត ត្រូវគេសង្ស័យថាបញ្ជាឱ្យកូនចៅឈ្មោះ ភួង ស្រៀវ អង្គុយប្រមូលលុយពីឈ្មួញរកស៊ីឈើប្រណីតក្នុងដែនចម្រកសត្វព្រៃភ្នំឱរាល់ខេត្ដពោធិ៍សាត់ ។ ប្រភពព័ត៌មានពីក្រុមអ្នករក ស៊ីអារឈើច្រៀកដឹកជញ្ជូនឈើប្រណីត ដែលឆ្លងកាត់ដែនជម្រកសត្វព្រៃភ្នំឱរាល់ ខេត្ដពោធិ៍សាត់បានឱ្យដឹងថា មានមន្ដ្រី បរិស្ថានប្រចាំស្នាក់ការនៅចំណុចអំពិល តម្រូវឱ្យពួកគេបង់លុយទាំងខាងឈ្មួញរកស៊ីដឹកឈើទាំងខាងឈ្មួញទទួលទិញ ឈើសរុប៥០ម៉ឺនរៀលក្នុងឈើ១ម៉ែត្រ គូបបើតវ៉ារឿងតម្លៃនេះពួកមន្ដ្រីទាំង នោះចាប់យកមកស្នាក់ការតែម្ដង ។
ប្រភពបន្ដទៀតថា រទេះគោក្របីដឹក ឈើប្រភេទធ្នង់ ខណៈឈើគ្រញូងត្រូវបាន បិទការទិញ-លក់ ចំណែកឈើនាងនួនក៏ ជិតផុតពូជទៀតនោះបានឆ្លងកាត់ក្រុម មន្ដ្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ខេត្ដពោធិ៍សាត់ត្រង់ស្នាក់ការ អំពិល ដែលមានឈ្មោះ ភួង ស្រៀវ ជា ប្រធានចាំទាំងយប់ទាំងថ្ងៃ តែក្រុមមន្ដ្រី ទាំងនោះមិនបង្ក្រាបទេគឺពួកគេបណ្ដាក់ គ្នាចាំយកលុយដោយតម្រូវឱ្យអ្នកស៊ី ឈ្នួលដឹកឈើទាំងនោះបង់លុយ២០ម៉ឺនរៀលក្នុង១ម៉ែត្រគូប ហើយតម្រូវឱ្យឈ្មួញឈើបង់៣០ម៉ឺនរៀលក្នុងមួយម៉ែត្រគូបដូចគ្នា ។
ក្រុមអ្នកស៊ីឈ្នួលដឹកឈើប្រណីតទាំង នោះដឹកចេញពីចំណុចស្នាក់ការអំពិល ក្នុង១រទេះផ្ទុកបាន៨ផ្លានដោយកម្រៃដឹកជញ្ជូន១ម៉ែត្រគូប៨០ម៉ឺនរៀលទៅដល់ស្ពានដែកក្នុងស្រុកឱរាល់ ខេត្ដកំពង់ស្ពឺ ហើយពួកគេបររទេះដេកផ្លូវ១យប់ឬ២ យប់ទើបទៅដល់គោលដៅ ប៉ុន្ដែចាំបាច់ ត្រូវបង់លុយឱ្យលោក ភួង ស្រៀវ ទើប ដឹកឈើទាំងនេះបាន ។ កន្លែងស្នាក់ការ ក្រុមមន្ដ្រីបរិស្ថានការពារដែនជម្រក សត្វព្រៃភ្នំឱរាល់នេះក្លាយទៅជាកន្លែង ទិញលក់ឈើប្រណីតទៅហើយ ព្រោះគេ ឃើញនៅស្នាក់ការនោះមានតែឈ្មួញ ឈើប៉ុណ្ណោះបើមានស្ថាប័នណាទៅបែបមិនស្រួលគឺពួកនោះរកគន្លឹះស្ទាក់ចាប់ឈ្មួញដឹកឈើដើម្បីឱ្យគេមើលឃើញថា ក្នុងដែនគ្រប់គ្រងរបស់គេគ្មានការអនុញ្ញាតដឹកឈើខុសច្បាប់នោះទេ ។
ប្រភពបន្ដទៀតថា ករណីនេះកើត មានជាយូរឆ្នាំមកហើយ តាំងពីឈើគ្រញូងរហូតដល់ឈើនាងនួនធ្លាក់ដល់ ធ្នង់ ហើយកាលពីមានឈើគ្រញូង ឬឈើ នាងនួនលោក ភួង ស្រៀវ បានប្រមូល លុយពីឈ្មួញរហូតដល់រាប់ពាន់ដុល្លារ ព្រោះឈើទាំងនោះមានតម្លៃ ប៉ុន្ដែក្រោយ មកមានកាសែតក្នុងស្រុកបានចេញផ្សាយ ជាបន្ដបន្ទាប់ពាក់ព័ន្ធទើបលោក ភួង ស្រៀវ និងបក្ខពួកបានឃុបឃិតជាមួយ ឈ្មួញប្រព្រឹត្ដអំពើពុករលួយក៏ឃើញ ថ្នាក់លើដកលោក ភួង ស្រៀវ ចេញ២ ទៅ៣ដងរួចមកហើយ តែដាក់អ្នកផ្សេង បែបមិនសូវចេះរកលុយឱ្យមេទើបបន្ដ ដាក់លោក ភួង ស្រៀវ មកដដែល ។
ករណីប្រព្រឹត្ដអំពើពុករលួយក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ដោយចំហរកើតមានជាយូរយារមកហើយដោយប្រជា ពលរដ្ឋមិនជឿលោក ភួង ស្រៀវ ហ៊ាន ធ្វើតែម្នាក់ឯងនោះទេ ប្រហែលជាលោក ប៉ាន់ មរកត នាយកគ្រប់គ្រងដែនជម្រក សត្វព្រៃភ្នំឱរាល់ខេត្ដពោធិ៍សាត់ជាអ្នកបើកដៃតែម្ដង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ មន្ដ្រីបរិស្ថានការពារដែនជម្រកសត្វព្រៃ ភ្នំឱរាល់ក្នុងខេត្ដពោធិសាត់អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ភួង ស្រៀវ បានទេ តែលោក ប៉ាន់ មរកត នាយកដែនជម្រកសត្វព្រៃភ្នំឱរាល់ និង ជាប្រធានក្រុមបង្ក្រាបបទល្មើសផងនោះ បានពន្យល់ខ្លះៗតាមទូរស័ព្ទថា លោក ភួង ស្រៀវ នៅស្នាក់ការខាងក្រោម ខាង លើមានអ្នកគ្រប់គ្រងផ្សេងគ្នា ចំណែក រឿងពាក់ព័ន្ធផ្សេងៗចាំលោកស្រាវជ្រាវ ៕