0

ប៉ុស្តិ៍​ជជុះ​​ជំរិត​យក​លុយ​ពី​អ្នក​រក​ស៊ី​ដឹក​ទំនិញ​​ផ្គើន​បទ​បញ្ជា​សមេ្តច​នាយក​ហើយ​កំពុង​បំផ្លាញ​សន្លឹក​ឆ្នោត​គណៈ​បក្ស​ប្រជា​ជន​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​លោក ​ទុង​ ប៊ុន​ធឿន​ ដែល​ជា​អនុ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ផ្គើន​អនុ​សាសន៏​សមេ្តច​តេជោ​ក្នុង​ការ​ដាក់​កុង​ត្រូល​ចាំ​ទា​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ទំនិញ​ល្មើស​ច្បាប់​ឡើយ​។​    តែ​ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជញ្ជូន​​ទំនិញ​បាន​​និយាយ​ថា​សេចក្តី​ណែ​នាំ​​របស់​​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​ការ​​លុប​បំបាត់​​កុង​ត្រូល​ជជុះ​ធ្វើ​ឡើង​​គ្រាន់​តែ​​ល្អ​មើល​​ប៉ុណ្ណោះ​ពី​ព្រោះ​​មន្ត្រី​​គយ​​ចល័ត​​បាន​​អះ​អាង​ថា​ទី​តាំង​​ឈរ​ជើង​​របស់​​ពួក​គេ​នៅ​​ចំណុច​​សាលា​​ក្រហម​ក្នុង​ភូមិ​​សិង្ហ​​ខាង​លិច​ឃុំ​​សិង្ហ ​ស្រុក​​អូរជ្រៅ ​ខេត្ត​បន្ទាយ​​មាន​ជ័យ ​គឺ​ជា​​ចំណុច​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ស្រប​ច្បាប់​មិន​មែន​ជា​​ប្រភេទ​កុង​ត្រូល​ជជុះ​​នោះ​ទេ​​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គេ​​សង្កេត​ឃើញ​​ជំនាញ​​គយ​​ចល័ត​នៅ​​ចំណុច​​សាលា​​ក្រហម​​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​​របស់​លោក​ ទុង​ ប៊ុន​ធឿន​ ជា​​អនុ​​សាខា​គយ​​និង​​រដ្ឋា​ករ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​បង្ក​​ភាព​អនា​ធិប​តេយ្យ​បង្ខំ​​ឲ្យ​​អ្នក​រក​ស៊ី​​ដឹក​ទំនិញ​​តូច​តាច​ត្រូវ​​បង់​លុយ​​ក្នុង​​មួយ​​ជើង​ចាប់​ពី ​២​ម៉ឺន​​ដល់​​៥ ​ម៉ឺន​​រៀល ​អាស្រ័យ​​ទៅ​តាម​​ប្រភេទ​​ទំនិញ ​​។

ក្រុម​​គយ​​​​ច​​ល័ត ​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​នៅ​​តែ​​​បន្ត​​​​​ជំរិត​ក្រុម​​​អ្នក​​រក​​ស៊ី​​​ដឹក​​ជ​ញ្ជូន​​​ទំ​និញ​ឲ្យ​​​បង់​​លុយ​​​តាម​​របៀប​កុង​​ត្រូល​​ជ​ជុះ​ផ្ទុយ​​​ពី​​​សេច​ក្តី​​ណែ​នាំ​​​ របស់​​លោក​ គោ ​ស៊ុំ​​​សា​រឿ​ត​ជា​​​​ប្រ​ធាន​​​គណៈ​​អ​​ភិ​​បាល​​ ខេត្ត​​​បន្ទាយ​​មាន​​ជ័យ​គ្មាន​​ការ​កែ​ទម្រង់​​​។​

ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹក​ទំនិញ​ដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់ដូចជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់​លោក​ ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ​៕19-1-2014-1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com