0

លោក ​ស្រ៊ុន​ អាង​​ខ្លួន​ជា​កូន​ប្រធាន​មន្ទីរ​ធ្វើ​អា​ជីវ​កម្ម​បូម​ខ្សាច់​ដឹក​ជញ្ជូន​បំផ្លាញ​ផ្លូវ​សាធារណៈ​

ខេត្ត​រតន​គិរី​ ​៖ អាង​ខ្លូន​ជា​កូន​ប្រសារ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដឹក​ជញ្ជូន​បំផ្លាញ​ផ្លូវ​របស់​ប្រជា​ជន​នៅ​ស្រុក​លំផាត់​។ ​តាម​ការ​ឲ្យ​ដឹង​ថា​ផ្លូវ​​លំ​​មួយ​​ខ្សែ​​មាន​​ប្រវែង​​ជាង​​៥០០​ម៉ែត្រ​​​ដែល​​ប្រជា​​ពលរដ្ឋ​​តែង​​ធ្វើ​​ដំណើរ​​ឆ្លង​​កាត់​​ក្នុង​​ភូមិ​បាន​រង​នូវ​ការ​ខូច​ខ្ទេច​ខ្ទាំ​យ៉ាង​ធ្ងន់ធ្ងរ​ ​ដោយសារ​តែ​ឈ្មួញ​ធ្វើ​អាជីវ​កម្ម​បូម​ខ្សាច់​ ​ហើយ​ដឹក​ជញ្ជូន​ធ្ងន់​បំផ្លាញ​ផ្លូវ​មួយ​ខ្សែ​នេះ​ទាំងស្រុង​ ​តែ​អាជ្ញា​ធរ​ ​និង​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​ពុំ​មាន​វិធាន​ការ​អ​សមត្ថ​ភាព​ធ្វើ​ការ​ទប់​ស្កាត់​គិត​គូរ​ថែ​រក្សា​ ​ផ្លូវ​សា​ធារ​ណៈ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ​ ​។

ជាក់​ស្តែ​ង​ ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ រថ​យន្ត​ម៉ា​ក​ហ៊ី​យ៉ា​ន​ដាយ​ចំណុះ​បាន​១៥តោន​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ ​ហើយ​ផ្ទុក​ដោយ​ដី​ខ្សាច់​ពេញ​ប្រៀប​ ​បាន​ជាប់​ផុង​នៅ​ចំណុច​ដែល​រង​ការ​ខូច​ខាត​មិន​អាច​ទៅ​មក​បាន​ ​ដោយ​​សារ​ផ្លូវ​លំ​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ស្រុត​ចុះ​ក្លាយ​ជា​រ​ណ្តៅ​ជ្រៅ​លិច​កង់​ឡាន​ ​ដែល​ជា​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ទាំងមូល​ ​។

ប្រជា​ពលរដ្ឋ​និយាយ​ថា​ ​លោក​ ​ស្រ៊ុ​ន​ ​កូន​ប្រសា​រ​របស់​លោក​ប្រធាន​មន្ទីរ​សាធារណ​ការ​ខេត្ត​រតន​គិរី​ ​កំពុង​សកម្ម​ក្នុង​ការ​បូម​យក​ដី​ខ្សាច់​ពី​ក្នុង​ទន្លេ​ស្រែ​ពក​ខួប​ប្រាំង​ខួប​វស្សា​ធ្វើ​អាជីវ​កម្ម​ធ្វើ​មាន​ ​ធ្វើ​បាន​ ​ពុំ​មាន​កង្វល់​អ្វី​ឡើយ​ដោយសារ​ឈ្មួញ​រូប​នេះ​អាង​ទៅ​លើ​ឪពុក​ក្មេក​ជា​ប្រធាន​មន្ទីរ​សាធារណ​ការ​ស្រាប់​ ​និង​ឃុ​ប​ឃិ​ត​ជាមួយ​អាជ្ញា​ធ​រមូល​ដ្ឋា​ន​ផង​នោះ​ ​បុគ្គល​រូប​នេះ​រិ​ត​តែ​មាន​មោ​ទ​នភា​ព​យ៉ាង​ក្រៃ​លែង​ ​។

ចំណែក​​ការ​​ពាក់​​​ព័ន្ធ​​ករណី​​ខាង​​លើ​​នេះ​​លោក​ ​ជី​ម​ ​ផាត់​ ​មេឃុំ​ជ័យ​ឧត្ត​ម​ ​និង​លោក​ ​គង់​ ​ស្រ៊ុ​ន​ ​អភិបាល​គ​ណៈ​អភិបាល​ស្រុក​​លំ​ផាត់​ ​ធ្វើមិនដឹងមិនលឺ ​ហាក់​បីដូច​ជា​ពួកគាត់​ពុំ​បាន​ឈរ​ជើង​នៅ​ទី​នោះ​ ​ចំណែក​ការ​ដឹក​ជញ្ជូន​របស់​រថ​យន្ត​ធុន​ធ្ងន់​ខាង​លើ​ក៏​នៅ​ដឹក​បន្ត​កន្ទុយ​គ្នា​ដដែល​ឥត​ឈប់​ឈរ​ ​។

ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​លំ​ផាត់​ ​ឃុំ​ជ័យ​ឧត្ត​ម​ ​ស្រុក​លំ​ផាត់​ ​បាន​សង្កេត​ឃើញ​ថា​ ​មួយ​រ​យៈ​កន្លង​ទៅ​នេះ​ ​អាជ្ញា​ធ​រ​ខេត្ត​ក៏​ដូច​ជា​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​តែង​តែ​គិត​គូរ​ជា​និច្ច​ពី​បញ្ហា​អភិវឌ្ឍ​ន៍​មូល​ដ្ឋា​ន​ជនបទ​ ​ក្នុង​នោះ​ក៏​ផ្តោ​ត​យ៉ាង​សំខាន់​ទៅ​លើ​ការ​ក​សាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន​ផ្លូវ​គមនាគមន៍​ ​ជូន​ប្រជា​ពលរដ្ឋ​ ​។ ប៉ុន្តែ​ខ​ណៈ​ក្រុម​ឈ្មួញ​ឆ្លៀត​ឱ​កាស​ធ្វើ​អាជីវ​កម្ម​បូម​យក​ខ្សាច់​បំផ្លាញ​ផ្លូវ​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ ​បែរ​ជា​គ្មាន​អ្នក​ណា​មក​អើពើ​ទៅ​វិញ​ ​។

ចាប់ដៃ ​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ឈ្មួញ​ឈ្មោះ​ ​ស្រ៊ុ​ន​ ​ជុំ​វិញ​បញ្ហា​អាជីវ​កម្ម​បូម​ខ្សាច់​បំផ្លាញ​ផ្លូវ​លំ​មួយ​ខ្សែ​ក្នុង​ភូមិ​លំ​ផាត់​ ​ឃុំ​ជ័យ​ឧត្ត​ម​ ​ស្រុក​លំ​ផាត់​ ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ ដោយ​គ្មាន​លេខ​ទូរ​ស័​ព្ទ​ ៕

20140918_132831

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com