0

លោក​ សូរ​ ចាន់​ណារី​ មេ​វរៈ​ការពារ​ព្រំ​ដែន​លេខ​៩១១​ កំពុង​ប្រមូល​ប្រាក់​ពី​ទំនិញ​គេច​ពន្ធ​ចូល​មក​កម្ពុជា​ធ្វើ​មាន​ធ្វើ​បាន​សំរាប់​បក្ស​ពួក​និយម​។

បន្ទាយ​មាន​ជ័យ​ ៖​ ​តាម​​ប្រភព​​បាន​​រាយ​​ការណ៏​​ពី​​ក្រុង​​ប៉ោយ​​ប៉ែត​​​​ ឱ្យ​​ដឹង​​ថា​​នៅ​​ផ្នែក​​ខាង​​ជើង​​ផ្លូវ​​ជាតិ​​លេខ​ ​ ៥​​ ប្រមាណ​ ៥០០​ ម៉ែត្រ​ ពី​អតីត​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​-ថៃ ​រហូត​ទៅ ​ដល់​ប៉ុស្តិ៍​បឹង​សាគូរ​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ ១​ សង្កាត់​ ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ច្រក ​របៀង​ប្រមាណ ​៩ ​កន្លែង​ដែល​គ្រប់​គ្រង​រួម​ទៅ​ដោយ​លោក ​សូរ​ ចាន់​​ណារី​​ ជា​ មេ​បញ្ជា​ការ​ ប៉ូលិស​វរៈ​ការពារ​ព្រំ​ដែន​លេខ​  ៩១១​ ដែល​មាន​អ្នក​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​  បឹង​សាគូរ​កំពុង​តែ​បើក​ដៃ​ឱ្យ ​ឈ្មួញ​​នាំ​​ទំនិញ​​ចូល​​តាម​ច្រក​ របៀង​របស់​លោក​គ្រប់​គ្រង​ ទាំង​យប់​ទាំង​ថ្ងៃ​ ។​

ហើយ​រាល់​ការ​នាំ​ចូល​ផលិត​ផល​នានា​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​គេ​ហៅ​ថា ​ទំនិញ​គេច ​ពន្ធ​នោះ ​បាន​​ធ្វើ​​ចរា​​ចរ​​រៀង​រាល់​ថ្ងៃ​ដោយ​មាន​ការ​ឃុប​ឃិត​រវាង​សមត្ថកិច្ច​ជំនាញ​ដែល​ឈរ​ជើង​នៅ​តាម​បណ្តា​ប៉ុស្តិ៍​ច្រក​របៀង​នានា​ជា​មួយ​ឈ្មួញ​ធ្វើ​ឱ្យ​រាជ​ រដ្ឋា​ភិ​បាល​បាន​បាត់​ចំណូល​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​តែ​មន្ត្រី​របស់​រាជ​រដ្ឋា​ភិ​បាល​​បាន​​យក​​ប្រាក់​​ទាំង​​អស់​នោះ​ដាក់​ចូល​ហោ​ប៉ៅ​បុគ្គល​ផ្ទាល់​ខ្លួន​ធ្វើ​មាន​ធ្វើ​បាន​សំរាប់​បក្ស​គ្រួសារ​និយម​ ។​

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ដោយ​សារ​អំណាច​ លោក​ សូរ ​ចាន់​ណារី ​ជា​មេ​បញ្ជា​ការ​វរៈ​ការពារ​ព្រំ​ដែន ​លេខ​ ៩១១​ នេះ​នៅ​​ពី​​ក្រោយ​​​​បើក​ដៃ​ដោយ​ចំហរ​ ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ​សព្វ​សារ​ពើ​ចូល​មក​កម្ពុជា​ដោយ​បង់​ពន្ធ​ចូល​រដ្ឋ​ប្រមាណ​តែ​៥​ភាគ​​​រយ​​​ប់ុណ្ណោៈ​ តែ​ចំពោះ​សមត្ថកិច្ច​ជំនាញ​នានា​ដែល​នៅ​​ប្រចាំ​​ការ​​តាម​​ប៉ុស្តិ៍​ទាំង​៩​កន្លែង​នោះ​បង្កើត​អំពើ​ស៊ី​សំណូក​សូក​ប៉ាន់​ពុក​រលួយ​ សម្រាប់​ប្រមូល​ប្រាក់​ចូល​ហោ​ប៉ៅ​បុគ្គល​និង​បក្ខ​ពួក​និង​​ក្រុម​​គ្រួសារ​​តែ​​ប៉ុណ្ណោះ​រី​ឯ​ថវិកា​ជាតិ​វិញ​បាន​ត្រូវ​ខាត​បង់​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​ ។​

ប្រភព​ដ​ដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​លោក ​សូរ ​ចាន់ ​ណារី ​ជា​មេ​បញ្ជា​ការ​បាន​បញ្ជា​ឱ្យ​កូន​ចៅ​ធ្វើ​សកម្មភាព​​ប្រមូល​​លុយ​​ពី​​ការ​​នាំ​​ទំនិញ​​គេច​​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​នោះ​ទេ​គ្រាន់​តែ​រាប់​ក្បាល​ឡាន​យក​ប្រាក់​តែ​ប៉ុណ្ណោះ​ ។ ​ការ​នាំ​ចូល​ទំនិញ​ គេច​ពន្ធ​តាម​ច្រក​របៀង​ទាំង​៩​កន្លែង​ក្រោម​ការ​គ្រប់​គ្រង​របស់​កូន​ចៅ​លោក​ សូរ​​​ ចាន់​ណារី​ នេះ​គឺ​ពុំ​អាច​រំលង​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​​នៅ​​ទី​​នោះ​​បាន​​ឡើយ​​ ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ​ដោយឡែកច្រករបៀងទាំង​៩​នេះ​មិន​មែន​មាន​តែ​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​នោះ​ទេ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ដែល​​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ត្រូវ​បង់​ចាប់​ពី ​២០០​ទៅ ​៣០០ ​បាត​ហើយ​​ការ​​ទារ​​យក​​ប្រាក់​​ពី​​ប្រជា​​ពល​រដ្ឋ​​ខ្មែរ​ក៏​ស្ថិត​នៅ​ក្រោម​បទ​បញ្ជា​លោក ​សូ ​ចាន់​ណារី ​ជា​មេ​បញ្ជា​ការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​ លេខ ​៩១១ ​នេះ​ដែរ​ទើប​​អាច​​អនុវត្តន៍​​ទៅ​​បាន​​​ដូច្នេះ​ចំណូល​ពី​ការ​បណ្តែត​បណ្តោយ​ឱ្យ​ទំនិញ​គេច​ពន្ធ​និង​ចំណូល​ពី​ការ​ជម្រិត​យក​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​នោះ​ក្នុង​មួយ​ថ្ងៃ​ លោក​ សូរ ​ចាន់​ណារី​ ជា​អ្នក​ចេញ​មុខ​ប្រមូល​ជំនួស​រាជ​រដ្ឋាភិបាល​ដើម្បី​យក​ទៅ​ដាក់​ក្នុង​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ​។

គួរ​រំលឹក​ផង​ដែរ​ថា​លោក ​សូរ​ ចាន់​ណារី​ ធ្លាប់​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្វើ​ការ​ព្រ​មាន​ម្តង​រួច​មក​​ហើយ​​ពី​សកម្មភាព​បណ្តែត​បណ្តោយ​ឱ្យ​មាន​ទំនិញ​គេច​ពន្ធ​ចូល​មក​កម្ពុជា​ និង​សកម្មភាព​ប្រមូល​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​​ជា​​អំពើ​​ពុក​​រលួយ​ជា​ប្រព័ន្ធ​មួយ​បាន​កើត​ឡើង​នៅ​តាម​ច្រក​របៀង​នានា​ និង​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្រប​ច្បាប់​ផង​ដែរ​ ៕

Wat-03096

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com